អង្គការសហប្រជាជាតិកោតសរសើរ និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បី​សម្រេច​បាន​នូវ​មហិច្ឆតា​អាកាសធាតុ

2024/11/21 11:11:15 pm        365

លោក Marcos Athias Neto ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres និងជាជំនួយការប្រធានកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ UNDP បានកោត​សរសើរ​យ៉ាង​ខ្លាំងចំពោះ​តួនាទី​សកម្ម​របស់​កម្ពុជា​ក្នុងការ​ឆ្លើយ​តប​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ(ClimateAction)។ ជាមួយគ្នានេះ លោកឧបការីអគ្គលេខាធិការUN បានលើកឡើងថា កម្ពុជា​គឺជាដៃគូដែលអាចទុកចិត្តបាន ហើយអង្គការUNDP ប្តេ​ជ្ញា​គាំ​ទ្រ​ដល់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​កម្ពុជា ដើម្បីសម្រេចបាននូវមហិច្ឆតាអាកាសធាតុរបស់ប្រទេស។

ការប្តេជ្ញានេះ ធ្វើឡើងបន្ទាប់ពី លោក Marcos Athias Neto បានអញ្ជើញ​ជួប​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ​២០២៤ ក្នុងអំឡុងសន្និសីទបណ្តាភាគីលើកទី២៩ UNFCCC នាទីក្រុងបាគូ ប្រទេស​អាសែ​បៃហ្សង់​។

នៅក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា UNDP គឺជាដៃគូដែ​មិន​អាច​ខ្វះ​បាន​សម្រាប់​កម្ពុជា​ក្នុងការអភិវឌ្ឍន៍ជាពិសេសកិច្ចការពារបរិស្ថាននិង ធនធានធម្មជាតិ ជាពិសេស​ជួយ​លើកក​ម្ពស់ជីវភាពរបស់សហគមន៍មូលដ្ឋាន។ ឯកឧត្តមរដ្ឋមន្ត្រីបានលើកថា កម្ពុជា​បាន​រៀប​ចំ​​គោល​នយោបាយ ផែនការយុទ្ធសាស្ត្រ និងវិស័យ​អាទិភាព​ក្នុង​ការ​ឆ្លើយ​តប​ការ​ប្រែ​ប្រួល​អាកាស​ធាតុ ក្រសួងបរិស្ថានបាននិងកំពុងអនុវត្តនូវយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដោយផ្តោតលើក «ភាព​ស្អាត ភាពបៃតង និងចីរភាព» និងបានរៀបចំគំនិតផ្តួចផ្តើមដើម្បីធ្វើឱ្យទន្លេសាបស្អាត ធានា​បាន​ចីរភាពបរិស្ថាន និងការត្រៀមខ្លួនដើម្បីការធ្វើពានិជ្ជកម្មឥណទានកាបូន ដោយសារ​កម្ពុជា​បាន​ប្រកាសដាក់ឱ្យប្រើប្រាស់ រួចមកហើយ នូវវិធានប្រតិបត្តិ​នៃ​មាត្រា៦​នៃ​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ និងការរៀបចំរបាយការណ៍រួមចំណែកជាតិ NDC3.0​។

ជាមួយគ្នានេះ លោក Marcos Neto បានកោតសរសើរនូវលទ្ធផលសម្រេចជោគជ័យ ក្នុង​ការងា​រ​ការ​ពារ​ធនធានធម្មជាតិ និងកិច្ចការពារបរិស្ថាន កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ UNDP បាន​នឹង​កំពុងសិក្សាលទ្ធភាពនៃការរៀបចំគម្រោងជាច្រើន សម្រាប់គាំទ្រ​កម្ពុជា​តាម​រយៈមូល​និធិ​អាកាស​ធាតុ​បៃតង GCF និង Forest Fund Facility តាមរយៈកម្មវិធីផ្អែកលើលទ្ធផល (RBP) និង​UNDP នឹងចូលរួមគាំទ្រក្នុងការរៀបចំរបាយការណ៍រួមចំណែកជាតិ NDC3.0 របស់កម្ពុជា​ផង​ដែរ​៕ អត្ថបទ៖ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        191
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        167
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        189

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm