ក្រសួងរ៉ែ និងថាមពល ប្រមូលចំណូលពីវិស័យរ៉ែ បានកើនឡើងជិត ៩០ លានដុល្លារ ធៀបនិងឆ្នាំមុន

2024/11/21 11:40:11 pm        374

ក្រសួងរ៉ែ និងថាមពល ក្នុងឆ្នាំ២០២៤ នេះ, បានប្រមូលចំណូលពីវិស័យរ៉ែ ជា​ចំណូល​មិន​មែន​សារ​ពើពន្ធ កើនដល់ប្រមាណជិត ៩០ លានដុល្លារអាមេរិក ត្រូវជាប្រមាណ ១៧០% ធៀបឆ្នាំ ២០២៣ ឬប្រមាណ ១៥០% នៃផែនការក្នុងច្បាប់ថវិកាឆ្នាំ២០២៤។

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ និងថាមពល លើកឡើង​នៅ​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារក្រសួងរ៉ែ និងថាមពល ឆ្នាំ២០២៣-២៤ និងផ្សព្វផ្សាយទិសដៅការងារឆ្នាំ ២០២៥ នៅថ្ងៃទី ២១ ខែ វិច្ឆិកា នេះថា ទាក់ទិនវិស័យរ៉ែ និង ថាមពល បានកាត់​បន្ថយ​ការិយា​ធិប​តេយ្យ ដើម្បីសម្រួលដល់ការផ្តល់សេវា និងគាំទ្រវិស័យឯកជន និងវិភាគទាន​របស់​វិស័យ​រ៉ែ​ជូន​រដ្ឋ, ក្នុងអាទិភាពនេះ ក្រសួងបានកាត់បន្ថយភាពសាំញ៉ាំ និងបង្កើត​ទីលាន​ប្រកួត​ប្រជែង​មួយដែ​ល​មាន​លក្ខណៈស្មើភាព ដោយយកច្បាប់ និងគោលការណ៍ជាគោល។

ឯកឧត្តម បន្តឱ្យដឹងថា ចំពោះការប្រមូលចំណូលវិស័យរ៉ែដែលសម្រេចបានប្រមាណជិត ៩០ លាន​ដុល្លារ​អាមេរិកខាងលើនេះ ក្នុងនោះតាមការប៉ាន់ស្មាន, ចំណូលសារពើពន្ធ​នៃ​អាជីវក​ម្ម​រ៉ែមាស​ បានប្រមាណជិត ៣១ លានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២៤។ ដោយ​ឡែក​ចំណូល​ពី​អាករ​លើ​ការនាំចេញផលិតផលរ៉ែគ្រប់ប្រភេទ បានប្រមាណ ៣១,៣លានដុល្លារអាមេរិក ក្នុង​ឆ្នាំ​២០២៣ និង កើនដល់ប្រមាណ ៦១ លានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២៤ ។

ចំណែកការងារបង្កើនសុវត្ថិភាព និងសុខុមាលភាពដល់និយោជិត-កម្មកររ៉ែវិញ ឯកឧត្តម កែវ រតនៈ លើកឡើងថា ដើម្បីអនុវត្តតាម ឆន្ទៈ និងបំណងប្រាថ្នារបស់សម្ដេចធិបតី ក្នុងការ​លើក​កម្ពស់​សុខុមាលភាព និងសុវត្ថិភាពរបស់បងប្អូននិយោជិត-កម្មករក្នុងការដ្ឋានរ៉ែ ក្រសួងបាន​ដាក់​ចេញ​នូវ​បទដ្ឋានគតិយុត្ត និងយន្តការត្រួតពិនិត្យជាបន្តបន្ទាប់ ក្រោយពីបាន​ធ្វើ​ការ​ពិគ្រោះ​យោបល់​ជា​មួយក្រុមហ៊ុន វិនិយោគ និងកម្មកររ៉ែទូទាំងប្រទេសរួចមក។ វិធានការរបស់ សម្ដេច​ធិបតី ក្រោមអភិក្រម «ព្រឹកមកធ្វើការ ល្ងាចទៅផ្ទះជួបជុំគ្រួសារ ដោយសុវត្ថិភាព» ដែល​ការងារ​នេះ​ទទួល​បានការអបអរសាទរយ៉ាងខ្លាំងពីសំណាក់បងប្អូនដែលប្រកបការងារក្នុងការដ្ឋានរ៉ែ៕ អត្ថបទ៖ សុន រ៉ាឌី 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        176
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        153
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        177

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm