បេសកជនរុស្ស៊ី៖ អាមេរិកទទួលខុសត្រូវលើការស្លាប់របស់ជនជាតិប៉ាឡេស្ទីន ដោយការវេតូលើសេចក្តីសម្រេចរបស់UNSC

2024/11/22 01:12:23 am        87

តំណាងអចិន្ត្រៃយ៍រុស្ស៊ីប្រចាំអង្គការសហប្រជាជាតិលោក Vasily Nebenzya បាននិយាយថា សហរដ្ឋអាមេរិកបានចុះហត្ថលេខាលើការទទួលខុសត្រូវទាំងស្រុងរបស់ខ្លួនចំពោះការស្លាប់របស់ជនជាតិប៉ាឡេស្ទីនរាប់ម៉ឺននាក់ ដោយអនុវត្តសិទ្ធិវេតូរបស់ខ្លួន និងរារាំងសេចក្តីសម្រេចចំពោះមជ្ឈិមបូព៌ារបស់សមាជិកមិន  អចិន្ត្រៃយ៍ទាំង១០នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC)។ 

លោកបាននិយាយថា៖«ខ្ញុំនិយាយទៅកាន់សហសេវិកអាមេរិករបស់ខ្ញុំ។ ថ្ងៃនេះ អ្នកបានទទួលខុសត្រូវទាំងស្រុងរបស់អ្នកចំពោះការស្លាប់របស់ពលរដ្ឋស្លូតត្រង់រាប់ម៉ឺននាក់ ការបដិសេធមិនទទួលជនភៀសខ្លួន ការរងទុក្ខរបស់ចំណាប់ថ្នូរ និងការឃុំឃាំងជនជាតិប៉ាឡេស្ទីនដោយខុសច្បាប់»។ អ្នកការទូតរូបនេះ បានសង្កត់ធ្ងន់ថា៖«ការរារាំងដ៏ឃោរឃៅ និងគ្មានមេត្តាដោយសហរដ្ឋអាមេរិកចំពោះការទាមទារដ៏សាមញ្ញមួយរបស់ក្រុមប្រឹក្សាសន្តិសុខ ដើម្បីជួយសង្រ្គោះជីវិតមនុស្ស គឺជាទង្វើដែលមិនសមហេតុផល និងអមនុស្សធម៌»។

លោក Nebenzya បានបញ្ជាក់ថា រុស្ស៊ីគ្មានការងឿងឆ្ងល់ទេថា៖«ជនជាតិអ៊ីស្រាអែលខ្លួនឯង ក៏ចាប់អារម្មណ៍ ក្នុងការបញ្ចប់ការរីករាលដាលនៃអំពើហិង្សានេះដែរ។

មុននេះ សហរដ្ឋអាមេរិក បានរារាំងសេចក្តីព្រាងសេចក្តីសម្រេចដែលរៀបចំដោយសមាជិកមិនអចិន្ត្រៃយ៍ទាំង១០នៃក្រុមប្រឹក្សាសន្តិសុខ ដែលអំពាវនាវឲ្យមានបទឈប់បាញ់ជាបន្ទាន់ និងគ្មានលក្ខខណ្ឌ នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប។ នេះ គឺជាលើកទី៥ហើយ ដែលទីក្រុងវ៉ាស៊ីនតោន បានរារាំងសេចក្តីសម្រេចដែលផ្តល់បទឈប់បាញ់ នៅតំបន់ហ្កាហ្សាស្ទ្រីប ចាប់តាំងពីភាពតានតឹងបានកើនឡើងនៅមជ្ឈិមបូព៌ា កាលពីខែតុលា ឆ្នាំ ២០២៣ ។ សហរដ្ឋអាមេរិក ក៏បានប្រឆាំងនឹងការទទួលយកប៉ាឡេស្ទីន ជាសមាជិកពេញសិទ្ធិរបស់អង្គការសហប្រជាជាតិ។

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        68
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        65
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        63

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm