រដ្ឋមន្រ្តីអឺរ៉ុបជួបជុំគ្នានៅទីក្រុងព្រុចសែល ដើម្បីពិភាក្សាលើលទ្ធភាពនៃការដំឡើងពន្ធរបស់លោក Trump

2024/11/22 02:42:04 am        89

រដ្ឋមន្រ្តីមកពីរដ្ឋសមាជិកសហភាពអឺរ៉ុប បានព្រមានពីផលវិបាកនៃលទ្ធភាពនៃការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក ពេលដែលពួកគេជួបជុំគ្នានៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិកនាថ្ងៃព្រហស្បតិ៍នេះ ក៏ដូចជាបញ្ហាកិច្ចព្រមព្រៀងសហភាពអឺរ៉ុប-ម៉េកូស័រ(EU- Mercosur)។

លោក Martin Kocher គឺជារដ្ឋមន្រ្តីក្រសួងការងារ និងសេដ្ឋកិច្ចអូទ្រីស បានធ្វើការសង្កត់ធ្ងន់ថា គ្មានភាគីណាមួយអាចចំណេញពីសង្រ្គាមពាណិជ្ជកម្មនោះឡើយ ពេលដែលលោកបានធ្វើដំណើរទៅដល់កិច្ចប្រជុំពាណិជ្ជកម្មជាមួយសហការីរបស់លោក ។

ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិកមកពីគណបក្សសាធារណរដ្ឋលោក Donald Trump បានប្រកាសដំឡើងពន្ធខ្ពស់ជាងមុន អំឡុងយុទ្ធនាការបោះឆ្នោតរបស់លោក ដែលនឹងធ្វើឲ្យប៉ះពាល់ផងដែរដល់សហភាពអឺរ៉ុប ។

លោក Kocher និយាយថា អឺរ៉ុបនាំចេញទំនិញច្រើនជាងទៅកាន់សហរដ្ឋអាមេរិក ដែលមានន័យថា វានឹងធ្វើឲ្យប៉ះពាល់ដោយសារការដំឡើងពន្ធលើទំនិញ ។ ផ្ទុយទៅវិញ ការផ្គត់ផ្គង់សេវាកម្មពីសហរដ្ឋអាមេរិកទៅកាន់អឺរ៉ុប គឺសំខាន់សម្រាប់សហរដ្ឋអាមេរិក ។ នេះមានន័យថា បើសិនជាមាននូវការរឹតត្បិត បន្ទាប់មកសហរដ្ឋអាមេរិកនឹងរងផលប៉ះពាល់ដូចគ្នា ។

ខណៈពេលនោះដែរ រដ្ឋមន្រ្តីប្រតិភូបារាំងទទួលបន្ទុកពាណិជ្ជកម្មក្រៅប្រទេសអ្នកស្រី Sophie Primas និយាយថា ប្រទេសមួយចំនួន ជាពិសេសប្រទេសមកពីប្លុកម៉េកូស័រ ស្ទាក់ស្ទើបន្តនៅក្នុងកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីស ។ 

អ្នកស្រីបន្តថា កិច្ចព្រមព្រៀងក្រុងប៉ារីស ត្រូវតែជាប្រការសំខាន់នៅក្នុងកិច្ចព្រមព្រៀងម៉េកូស័រ ហើយនៅអឺរ៉ុប ពួកយើងត្រូវតែយកចិត្តទុកដាក់លើភាពស៊ីសង្វាក់គ្នានៃគោលនយោបាយសាធារណៈរបស់ពួកយើង ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        51
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        110
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm