វិមានក្រឹមឡាំង ថ្កោលទោសរបាយការណ៍ស្តីពីការប្រើមីស៊ីល Storm Shadow ប្រឆាំងនឹងគោលដៅរុស្ស៊ីថា ជាការកើនឡើងភាពតានតឹងថ្មី

2024/11/22 02:46:50 am        78

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានអត្ថាធិប្បាយលើរបាយការណ៍របស់សារព័ត៌មាន Bloomberg អំពីការប្រើមីស៊ីល Storm Shadow វាយប្រហារគោលដៅ នៅក្នុងតំបន់ឃើស( Kursk) ជាប់ព្រំដែនរបស់រុស្ស៊ី ដោយចាត់ទុកវាថា ជាការកើនឡើងភាពតានតឹងថ្មី។

មន្ត្រីវិមានក្រឹមឡាំង បាននិយាយថា៖«ការកើនឡើងភាពតឹងថ្មីមួយ កំពុងដំណើរការ។ នេះគឺជាជំហរមិនទទួលខុសត្រូវយ៉ាងពិតប្រាកដរបស់រដ្ឋបាលជិតចប់អាណត្តិ[របស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន Joe Biden]» ដោយឆ្លើយតបទៅនឹងសំណួររបស់អ្នកយកព័ត៌មានអំពីរបៀបដែលវិមានក្រឹមឡាំងមើលឃើញពីការវិវឌ្ឍនេះ។ នេះបើយោងតាមរបាយការណ៍ដែលបានបញ្ជាក់អំពីមីស៊ីល ATACMS ដែលកំពុងត្រូវបានប្រើសម្រាប់វាយប្រហារលើដីរុស្ស៊ី។

លោក Peskov បានជ្រើសរើសមិនឆ្លើយតបនឹងសំណួរថាតើរុស្ស៊ីមានភ័ស្តុតាងដែលថា មីស៊ីល Storm Shadow ដែលផលិតដោយចក្រភពអង់គ្លេស ត្រូវបានប្រើប្រាស់ប្រឆាំងនឹងរុស្ស៊ីនោះទេ។

មុននេះ ប្រព័ន្ធផ្សព្វផ្សាយជាច្រើន បានរាយការណ៍ពីការវាយប្រហារដោយប្រើប្រាស់មីស៊ីលទាំងនេះ។ អ្នកនាំពាក្យរបស់លោក ពូទីន បានបញ្ជាក់ថា៖«ឥឡូវនេះ ខ្ញុំមិនចង់ធ្វើអត្ថាធិប្បាយបន្ថែមលើប្រធានបទនេះ ដោយសារវាជាដែនសមត្ថកិច្ចនៃភ្នាក់ងារយោធារបស់យើង»។

កាលពីថ្ងៃអង្គារ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា នៅយប់ថ្ងៃទី ១៩ ខែវិច្ឆិកា អ៊ុយក្រែន បានវាយប្រហារតំបន់ Bryansk ជាប់ព្រំដែនរបស់រុស្ស៊ីជាមួយនឹងមីស៊ីល ATACMS ចំនួន ៦គ្រាប់ ដោយ៥គ្រាប់ក្នុងចំណោមនោះ ត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារមីស៊ីលិ Pantsir និង S-400 របស់រុស្ស៊ី និងមួយគ្រាប់ ត្រូវបានកម្ទេច។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        18
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        29
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        34

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm