ខ្មាន់កាំភ្លើងវាយប្រហាររថយន្តដឹកអ្នកដំណើរ នៅប៉ាគីស្ថាន ដោយបានសម្លាប់មនុស្សយ៉ាងតិច ៣៨នាក់

2024/11/22 02:51:44 am        48


រដ្ឋមន្ត្រីប្រចាំខេត្ត Khyber Pakhtunkhwa លោក Nadeem Aslam Chaudhry បាននិយាយថា ខ្មាន់កាំភ្លើងបានបើកការបាញ់ប្រហារទៅលើរថយន្តដឹកអ្នកដំណើរ នៅក្នុងតំបន់កុលសម្ព័ន្ធមួយ នាភាគពាយ័ព្យប្រទេសប៉ាគីស្ថាន នៅថ្ងៃព្រហស្បតិ៍ (ទី២១ ខែវិច្ឆិកា) នេះ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៨នាក់ និងរបួស ២៩នាក់ ។

លោក Chaudhry បាននិយាយថា ក្នុងចំណោមអ្នកស្លាប់ នៅក្នុងការវាយប្រហារនេះ ដែលបានកើតឡើងនៅក្នុងតំបន់កុលសម្ព័ន្ធ Kurram មានស្ត្រី និងកុមារម្នាក់ ដោយបានបន្ថែមថា «វាជាសោកនាដកម្មដ៏ធំមួយ ហើយចំនួនអ្នកស្លាប់ ទំនងជាកើនឡើង»។

ភ្លាមៗនេះ មិនទាន់មានក្រុមណាអះអាងទទួលខុសត្រូវ ចំពោះហេតុការណ៍បាញ់ប្រហារនេះនៅឡើយទេ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ប្រធានាធិបតី លោក Asif Ali Zardari បានថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះការវាយប្រហារលើរថយន្តដឹកអ្នកដំណើរនេះ។

គួរបញ្ជាក់ថា ភាពតានតឹងបានកើតមានអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ រវាងក្រុមប្រដាប់អាវុធអ៊ិស្លាមនិកាយស៊ីអ៊ីត និងនិកាយស៊ុននី ជុំវិញជម្លោះដីធ្លី ក្នុងតំបន់កុលសម្ព័ន្ធ ដែលជាប់ព្រំដែនប្រទេសអាហ្វហ្គានីស្ថាន៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        26
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        37
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        41

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ

2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm