លោកPutin៖រុស្ស៊ី បានបាញ់មីស៊ីលអន្តរទ្វីបលើអ៊ុយក្រែនឆ្លើយតបការវាយប្រហារដោយអាវុធរបស់អាមេរិក និងអង់គ្លេស

2024/11/22 03:23:17 pm        187

រុស្ស៊ីបានបាញ់មីស៊ីលអន្តរទ្វីបរយៈចម្ងាយមធ្យមលឿនជាងសំឡេងទៅលើទីក្រុង ឌីនីប្រូ (Dnipro)កាលពីថ្ងៃព្រហស្បតិ៍២១ វិច្ឆិកាសប្ដា៍នេះ ជាការឆ្លើយតបទៅនឹងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ដែលអនុញ្ញាតឱ្យទីក្រុង Kyiv វាយលុកទឹកដីរុស្ស៊ីដោយអាវុធទំនើបៗរបស់លោកខាងលិច ជាការកើនឡើងកម្ដៅបន្ថែមទៀតនៃសង្គ្រាមដែលមានអាយុកាល៣៣ខែមកនេះ។    

   

ក្នុងសុន្ទរកថាតាមទូរទស្សន៍លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បាននិយាយថា ទីក្រុងមូស្គូបានវាយប្រហារទីតាំងយោធាអ៊ុយក្រែន ដោយមីស៊ីលអន្តរទ្វីបបាលីស្ទីកប្រភេទថ្មី ដែលគេស្គាល់ថា អូរ៉េស្នីក(Oreshnik) ហើយបានព្រមានថា នៅមានច្រើនទៀតអាចនឹងកើតឡើង។

លោក Putin បាននិយាយនៅក្នុងសុន្ទរកថាទៅកាន់ប្រជាជាតិធ្វើឡើងដោយទូរទស្សន៍រដ្ឋបន្ទាប់ពីម៉ោង ៨ យប់ម៉ោងនៅទីក្រុងមូស្គូ ថា ជម្លោះក្នុងតំបន់នៅប្រទេសអ៊ុយក្រែនដែលបង្កឡើងដោយលោកខាងលិចមានបែបផែនជាជម្លោះសកល ។ 

មន្ត្រីអាមេរិកម្នាក់បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនត្រូវបានជូនដំណឹងជាមុនដោយរុស្ស៊ីភ្លាមៗមុនពេលការវាយប្រហាររបស់ខ្លួន ខណៈអ្នកផ្សេងទៀតបាននិយាយថាពួកគេបានទទួលដំណឹងពីទីក្រុង Kyiv និងសម្ព័ន្ធមិត្តជិតស្និទ្ធផ្សេងទៀតក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ អំពីការត្រៀមសម្រាប់ការប្រើប្រាស់អាវុធបែបនេះ។  កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទីក្រុង Kyiv បាននិយាយថា រុស្ស៊ីបានបាញ់មីស៊ីលផ្លោងអន្តរទ្វីប (ICBM) ជាអាវុធដែលផលិតឡើងសម្រាប់ការវាយប្រហារដោយនុយក្លេអ៊ែររយៈចម្ងាយឆ្ងាយ និងមិនធ្លាប់មានក្នុងសង្រ្គាម ទោះបីជាមន្ត្រីអាមេរិកបាននិយាយថា នោះជាមីស៊ីលអន្តរទ្វីបរយៈចម្ងាយមធ្យមដែលមានរយៈចម្ងាយខ្លីក៏ដោយ ហើយបើការបញ្ជាក់ថាជាមីស៊ីលអន្តរទ្វីបបាលីស្ទីកមែន នោះមិនមែនត្រឹមតែជាលើកដំបូងក្នុងសង្គ្រាមប៉ុណ្ណោះ តែជាប្រវត្តិសាស្ត្រ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        28
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        37
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        41

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ

2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm