របាំងស្បៃមុងចំនួន៣៥កន្លែង ត្រូវកម្លាំងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បង្ក្រាបបំផ្លាញចោល​ក្នុងស្រុកជលគីរី

2024/11/22 04:35:11 pm        106

កម្លាំងខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានចេញប្រតិបត្តិការដោយបង្ក្រាបបាន​នូវប្រ​ភេទ​របាំង​ស្បៃមុង ដែលជនសង្ស័យបានដាក់ចាប់យកកូនត្រីនៅក្នុងស្រុកជលគីរី ខេត្តកំពង់ឆ្នាំង បាន​ចំនួន​៣៥​​កន្លែង និងបានកំទេចចោលវត្ថុតាងនៅនឹងកន្លែងតែម្តង។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​លោក លី ឡា នាយខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងអោយដឹងនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ។

លោក លី ឡា បានបន្តថា ក្រុមការងាររួមខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ផ្នែករដ្ឋបាលជលផល​កំពង់​ប្រាសាទ សង្កាត់រដ្ឋបាលជលផលជលគិរី សហការជាមួយសហគមន៍នេសាទភូមិថ្មី និង​សហគមន៍​នេសាទ​អន្លុង​មេត្រី​សែនជ័យកម្លាំងចូលរួមសរុបចំនួន១២នាក់ និងមធ្យោបាយ កាណូត​ ៤គ្រឿង បានចុះទៅបង្ក្រាបបទល្មើសរបាំងស្បៃមុង នៅចំណុចបឹងធំ ចំណុច​ចាអោក​ប្រឿ ចំណុចអ្នកតាកែវ ស្ថិតនៅភូមិកំពង់បាស្រូវ ឃុំជលសារ ស្រុកជលគិរី ដោយក្រុមការងារ បាន​រុះ​រើរបាំងស្បៃមុងចំនួន១០កន្លែង ប្រវែង៥៥០ម៉ែត្រ លូស្បៃមុងចំនួន១០គ្រឿង បង្គោល​ចំនួន​២៥០ដើម និងចាក់លែងត្រីចំរុះចូលដែននេសាទវិញចំនួន៤០ គីឡូក្រាម។

នៅថ្ងៃ​ដដែលលោក លី ឡា បានដឹកនាំកម្លាំងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ផ្នែករដ្ឋ​បាល​ជល​ផល​កំពង់​ប្រាសាទ សង្កាត់រដ្ឋបាលជលផលជលគិរី សង្កាត់រដ្ឋបាលជលផលចុងកោះ និង​សហគមន៍​នេសាទ​ភូមិថ្មី សហគមន៍នេសាទអន្លុងមេត្រីសែនជ័យ ដែលមានកម្លាំង​ចូលរួម​សរុប​ចំនួន​១៧នាក់ និងមធ្យោបាយកាណូត៥គ្រឿង បានចុះទៅដល់ចំណុចក្រាំងយូវ និងមេទឹក​ទំនប់​ក្បាល​ក​ន្លង់ ជាដែននេសាទ ស្ថិតនៅក្រោយភូមិក្រាំងយូវ និងភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុក​ជល​គិរី និងមានមួយកន្លែងទៀតនៅចំណុចបឹងឆ្នុកអណ្តែង ស្ថិតនៅភូមិពាមពពេច ឃុំកោះថ្កូវ ស្រុក​ជលគីរី និងបានរុះរើរបាំងស្បៃមុងចំនួន២៥កន្លែង ប្រវែង១១៥០ម លូស្បៃមុង​ចំនួ​ន​២៥​គ្រឿង បង្គោលចំនួន៥០០ដើម និងចាក់ចាក់លែងត្រីចំរុះ ចូលដែននេសាទវិញចំនួន៧០គក្រ ចំណែក​វត្ថុតាងបានបំផ្លាញចោលនៅនឹងកន្លែង។

លោក លី ឡា បានសំណូមពរដល់ប្រជានេសាទ ត្រូវនាំគ្នាជួយបង្ហាញទីតាំងបទល្មើសស្បៃមុង របាំង​សាច់អួនវែងៗផ្ទុយនឹងច្បាប់ កន្លែងដាក់សម្រាស់ អ្នកកាប់ព្រៃលិចទឹកយកទៅដាក់សម្រាស់ អ្នក​មានឧបករណ៍ឆក់ត្រជាក់ ឆក់ក្តៅ និងបទល្មើសនេសាទដទៃទៀត មកកម្លាំងសមត្ថកិច្ច ដើម្បី​អនុវត្ត​តាម​នីតិវិធី និងជួយថែរក្សាដល់ពូជមច្ឆាជាតិយើងផងដែរ ៕ កាំង ហុងវាស្នា 

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        78
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        122
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm