លោក ពូទីន ព្រមានថា សង្គ្រាមអ៊ុយក្រែន កំពុងរាលដាលជាសង្រ្គាមលោកហើយ

2024/11/22 04:37:29 pm        138

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ (២១ វិច្ឆិកា) ថា សង្រ្គាមអ៊ុយក្រែន កំពុងកើនឡើងឆ្ពោះទៅរកជម្លោះជាសកលហើយ បន្ទាប់ពីសហរដ្ឋអាមេរិក និងអង់គ្លេស បានអនុញ្ញាតឱ្យអ៊ុយក្រែន វាយប្រហាររុស្ស៊ី ដោយអាវុធរបស់ពួកគេ ហើយបានព្រមានលោកខាងលិចថា ទីក្រុងមូស្គូ អាចវាយប្រហារតបវិញយ៉ាងខ្លាំងក្លា។

ប្រមុខវិមានក្រឹមឡាំងរូបនេះបន្តថា រុស្ស៊ីបានឆ្លើយតបទៅនឹងការប្រើប្រាស់មីស៊ីលរបស់អាមេរិក និងអង់គ្លេស ដោយការបាញ់ប្រភេទថ្មីនៃមីស៊ីលបាលីស្ទិករយៈចម្ងាយមធ្យមល្បឿនលឿនជាងសំឡេងនៅទីតាំងយោធាអ៊ុយក្រែន ដោយព្រមានថា ការវាយប្រហារបន្ថែមទៀតអាចនឹងកើតឡើង ហើយជនស៊ីវិលនឹងត្រូវបានព្រមានមុនការវាយប្រហារបន្ថែមទៀតដោយអាវុធបែបនេះ។

លោក ពូទីន បានថ្លែងនៅក្នុងសុន្ទរកថាទៅកាន់ប្រជាជាតិ ដែលធ្វើឡើងដោយទូរទស្សន៍រដ្ឋនៅទីក្រុងមូស្គូថា "ចាប់ពីពេលដែលអ៊ុយក្រែន ប្រើមីស៊ីលលោកខាងលិចវាយជ្រៅលើទឹកដីរុស្ស៊ីមក ជម្លោះក្នុងតំបន់នៅអ៊ុយក្រែន ដែលបង្កឡើងដោយលោកខាងលិចពីមុន ឥឡូវនេះមានលក្ខណៈជាសកលហើយ"។ លោក ពូទីន បន្ថែមថា សហរដ្ឋអាមេរិក កំពុងរុញពិភពលោកឆ្ពោះទៅរកសង្រ្គាមលោក។

គួររម្លឹកថា អ៊ុយក្រែន និងលោកខាងលិចគិតថា ការវាយលុកឆ្នាំ២០២២ របស់លោក ពូទីន គឺជាការប៉ុនប៉ងតាមបែបចក្រពត្តិនិយម ដើម្បីដណ្តើមយកអធិបតេយ្យភាពនៃទឹកដីអ៊ុយក្រែន ហើយថា ពួកគេខ្លាចរុស្ស៊ី អាចព្យាយាមវាយប្រហារសមាជិកណាតូ នៅថ្ងៃណាមួយ ប្រសិនបើលោក ពូទីន ឈ្នះនៅអ៊ុយក្រែន៕

អត្ថបទដែលទាក់ទង

លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        3
លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        26
កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm        13

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm