West Ham ឈ្នះ Genk ៣-០ ជា​ជ័យជំនះ​បី​ប្រកួត​ផ្ទួនៗ​នៅ Europa League

2021/10/22 07:38:12 pm        83

​បាល់ទាត់៖ ​ក្រុម​ញញួរ​ធំ West Ham បាន​បោះ​មួយ​ជំ​ហ៊ាន​ដ៏​មាន​សារសំខាន់​ក្នុង​ដំណើរ​ឡើង​ជុំ​បន្ត​នៃ​ក្រប​ខណ្ឌ UEFA Europa League ក្រោយ​យកឈ្នះ Genk ៣-០ ដែល​ជា​ជ័យជំនះ​បី​ប្រកួត​ផ្ទួនៗ​ក្នុង​ពូ​ល H​។ ​​ក្រុម​របស់លោក David Moyes មានការ​ឱកាស​គ្រប់គ្រង​បាល់​ច្រើន​ក្នុង​ការប្រកួត​នេះ ​តែ​គ្រាប់​នាំមុខ​ត្រូវ​រង់ចាំ​ដល់ចុង​វគ្គ​ទី១ នាទី​ទី៤៥+១ ទើប Craig Dawson តែ​ត​បញ្ចូល​ទី​នាំមុខ ១-០​។

​​ឈានចូល​វគ្គ​ទី២ West Ham ក៏​រកបាន​ពីរ​គ្រាប់​បន្ថែម​ដោយ​គ្រាប់​បាល់​របស់ Issa Diop និង Jarrod Bowen ពីរ​នាទី​ជាប់​គ្នា​នៅ​នាទី​ទី៥៧ និង ៥៨​។ ​​ជ័យជំនះ​នេះ​ធ្វើឱ្យ West Ham រក្សា​ស្ថិតិ​ឈ្នះ ១០០% ក្នុង​ពូ​ល H នេះ​មាន ៩ពិន្ទុ​ពេញ​នាំមុខ​ដាច់​ក្រុម​លេខ២ លេខ៣ និង​លេខ៤ រួមមាន Dynamo Zagreb, Rapid Vienna និង KRC Genk ដែល​សុទ្ធ​តែមាន ៣ពិន្ទុ​ដូចគ្នា​។ ​​ចំណែក​លទ្ធផល​សំខាន់ៗ​ផ្សេងទៀត​នៅ​ក្របខណ្ឌ UEFA Europa Conference League, Spurs ចាញ់​នៅ​ទឹកដី​ហូ​ឡង់ Vitesse ១-០ ដោយ​គ្រាប់​បាល់​របស់ Maximilian Wittek​។ ​​លទ្ធផល​នេះ Spurs នៅតែ​បន្ត​នាំមុខគេ​ក្នុង​ពូ​ល G មាន ៤ពិន្ទុ​ស្មើគ្នា​ជាមួយ Rennes ដែល​យកឈ្នះ​នៅ​ទឹកដី NS Mura ២-១ យប់មិញ​។

​​ចំណែក​ក្រុម​របស់លោក Jose Mourinho, AS Roma បាន​រង​បរាជ័យ​ធ្ងន់​ករ​នៅ​ទឹកដី Bodo Glimt ៦-១ មិនគួរ​ឱ្យ​ជឿ​។ ​​ត្រឹម​វគ្គ​ទី១ Bodo Glimt នាំមុខ ២-១ ខណៈ​ចូល​វគ្គ​ទី២ លោក Jose Mourinho បាន​ផ្លាស់ប្តូរ​កីឡាករ​ ៣នាក់តែ​លទ្ធផល​បែ​ជា​កាន់តែ​ផុង​ជ្រៅ​ដោយ​ម្ចាស់ផ្ទះ​បន្ថែម ៤គ្រាប់​ទៀត​យកឈ្នះ ៦-១ នៅ​ទីបញ្ចប់​។ យ៉ាងណាក្តី​លទ្ធផល​នេះ Roma នៅតែ​នាំមុខគេ​ក្នុង​ពូ​ល C នេះ​ដដែល​មាន ៦ពិន្ទុ​ខណៈ Bodo Glimt មាន ៤ពិន្ទុ​៕

​ ​

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        130
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        141
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm