នាយឧត្តមសេនីយ៍ ទៀ សីហា៖ គោលជំហររបស់កម្ពុជានៅតែបន្តគាំទ្រការដោះស្រាយវិវាទ​ដោយសន្តិវិធី

2024/11/22 04:42:22 pm        193

នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកលើកទី១១នាប្រទេសឡាវនាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បាន​​លើក​ឡើងថា កម្ពុជានៅ​តែ​ប្រកាន់​ជំហរ​បន្ត​គាំទ្រ​ឲ្យ​ភាគី​ជម្លោះ​ធ្វើ​ការ​ដោះ​ស្រាយ​គ្នា​ដោយ​សន្តិ​​វិធី​ដដែល ហើយមួយវិញទៀតកម្ពុជានៅតែប្តេជ្ញាចិត្តចំពោះការចូលរួមជំរុញឱ្យមានសន្តិភាព និង​​សន្តិសុខសកល ដោយ​ការណ៍​នេះកម្ពុជា​បន្ត​បញ្ជូន​កងទ័ព​មួក​ខៀវ​របស់​ខ្លួន​ទៅ​តាម​បណ្តា​ប្រទេស​នានា ដោយឥតងាក់រេតាមរយៈអង្គការសហប្រជាជាតិ។

នាយឧត្តមសេនីយ៍ ទៀ សីហា បានលើកឡើងទៀតថា ផលប៉ះពាល់និងសោកនាដកម្មនៃសង្គ្រាម ហើយ​សង្រ្គាម​មិនអាចយកទៅបញ្ចប់សង្រ្គាមបានទេ ផ្ទុយទៅវិញ​សង្គ្រាម​នឹង​បង្កើត​គ្រោះម​ហន្ត​រាយមនុស្ស​ធម៌ដោយជៀសមិនផុតនោះឡើយង។ឯកឧត្តមប្រមុខការពារជាតិកម្ពុជា បាន​គួស​បញ្ជាក់​អំពី​គោលជំហររបស់កម្ពុជាដែល តែងតែគាំទ្រការដោះស្រាយវិវាទដោយសន្តិវិធី និង​ដោះ​ស្រាយ​ការ​ខ្វែងគំនិតគ្នាតាមរយៈកិច្ចសន្ទនា និងការពិគ្រោះយោបល់ ព្រោះសន្តិភាព និង​វិបុល​ភាព​ពិត​ប្រាកដ​គឺអាចកើតចេញតែពីការដោះស្រាយវិវាទដោយសន្តិវិធី តាមរយៈកិច្ចសន្ទនា និង​ការ​ពិគ្រោះ​យោបល់ដោយឈរលើគោលការណ៍ឈ្នះ-ឈ្នះដែលចាំបាច់ត្រូវតែមានការចូលរួម និង​ការ​ព្រម​ព្រៀង​ពី​គ្រប់ភាគីពាក់ព័ន្ធ ក្នុងស្មារតីស្វែងយល់ពីគ្នាទៅវិញទៅមក ផ្តល់ផលប្រយោជន៍​គ្នា​ទៅ​វិញ​ទៅ​មក និងការផ្តល់អាទិភាពលើសុខុមាលភាពរបស់ប្រជាជន។

នាយឧត្តម​សេនីយ៍ក៏បានគួសបញ្ជាក់ជាថ្មីម្តងទៀតដែរថា« កម្ពុជានឹងបន្តការ​រួម​ចំណែក​ដល់​ប្រតិបត្តិការ​រក្សា​សន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ ដែលនេះនឹងជួយ​ពង្រឹង​ការ​ប្តេជ្ញា​ចិត្ត​របស់​កម្ពុជា​ចំពោះការចូលរួមជំរុញឱ្យមានសន្តិភាព និងសន្តិសុខសកល»។ 

នៅក្នុងកិច្ច​ប្រជុំ​រដ្ឋមន្ត្រីការពារជាតិអាស៊ានបូក លើកទី១១ ( 11th ADMM-Plus )ដែលបាន​ផ្តោត​ទៅ​លើ​ការពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីរួមចំណែកដល់សន្តិភាព ស្ថេរភាព និង សន្តិសុខ​ក្នុង​តំបន់នេះ ផងដែរ នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានលើកឡើងផងដែរ អំពី​គុណ​​តម្លៃគ្រឹះរបស់អាស៊ាន និងមជ្ឈភាពអាស៊ានក្នុងការលើកកម្ពស់សន្តិភាព និងកិច្ចសន្ទនា​ក្នុង​តំបន់ ហើយបណ្តាសមាជិកត្រូវពង្រឹងយន្តការនេះ ដើម្បីដោះស្រា​យ​ការ​ខ្វែង​គំនិត​គ្នា​ដោយ​សន្តិវិធី​។

នាយឧត្តមសេនីយ៍ បានបន្ថែមទៀតថា កម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងការពង្រឹងសន្តិសុខ សន្តិភាពក៏ដូចជាពង្រឹងសមត្ថភាពរួមក្នុងការដោះស្រាយបញ្ហាប្រឈមនានាក្នុងតំបន់ ហើយ​ក្នុង​ក្រប​ខ័ណ្ឌ​ក្រុមការងារជំនាញ ADMM-បូក កម្ពុជានិងសាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​បញ្ចប់​ការ​ធ្វើ​សហ​ប្រធាន នៃក្រុមការងារជំនាញស្តីពីសកម្មភាពដោះមីនដើម្បីមនុស្សធម៌ សម្រាប់​ឆ្នាំ​២០២១​-២០២៤ដោយជោគជ័យនិងទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា។ ដោយឡែក​សម្រាប់​ឆ្នាំ​២០២៤-២០២៧ កម្ពុជានឹងសហការ​ជាមួយ​អូស្ត្រាលី​ដើម្បី​ធ្វើជា​សហ​ប្រធា​ន​ក្រុមកា​រងា​រ​ជំនាញ ក្នុងវិស័យសន្តិសុខសាយប័របន្តទៀត ដែលនេះគឺជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត និង​ការរួមចំណែកជាវិជ្ជមានរបស់កម្ពុជាដល់សន្តិសុខតំបន់៕ អត្ថបទ៖ បាន ចក់ 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        128
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        239
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        235

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm