ព្រះសង្ឃបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបញ្ជ្រាបពុទ្ធឱវាទដល់ប្រជាពលរដ្ឋឱ្យសាងអំពើល្អក្នុងសង្គម

2024/11/22 09:01:46 pm        196

ព្រះសង្ឃជាតួអង្គមួយយ៉ាងសំខាន់ដែលប្រជាពលរដ្ឋខ្មែរបានឱ្យតម្លៃ និងព្រះសង្ឃ​ជាអ្នកនាំ​នូវ​ពុទ្ធ​ឱវាទ ដើម្បីសាបព្រោះទៅដល់សង្គម និងដឹកនាំមនុស្សឱ្យមានសេចក្តីល្អក្នុងខ្លួន។ នេះ​តាម​សង្ឃ​ដីកា ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ នាយកប្រតិបត្តិអង្គការ​ព្រះពុទ្ធសាសនា ដើម្បី​អប់រំ នៃ​កម្ពុជា បានផ្តល់បទសម្ភាសជាមួយBTV នៅព្រឹកថ្ងៃទី២២ខែវិច្ឆិកានេះ ក្នុងឱកាស​ព្រះតេជ​គុណ​និមន្តចូលរួម​ក្នុងកិច្ចពិភាក្សាពេញ​អង្គ​អនុ​សំវច្ឆរ​មហា​សន្និបាត​មន្រ្តី​សង្ឃ​ទូទាំង​ប្រទេស ​លើកទី៣២ ស្ថិតនៅវិទ្យាស្ថានជាតិអប់រំ។

នៅក្នុងកិច្ចសម្ភាស ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ មានសង្ឃដីកាបន្តថា ក្នុងបរិបទ​សង្គម​ខ្មែរ​នា​ពេលបច្ចុប្បន្ន ព្រះសង្ឃតែដើរតួនាទីយ៉ាងសំខាន់បន្ថែមទៀត ដើម្បីអប់រំ សីលធម៌ ទៅ​ដល់​ប្រជា​ពលរដ្ឋ ជាពិសេសយុវជនក្នុងសម័យទំនើបនេះ ឱ្យមានសីសសមាធិបញ្ញាក្នុងខ្លួន ដោយ​កន្លង​ទៅ និងបច្ចុប្បន្ន ព្រះសង្ឃបានធ្វើការអប់រំ តាមរយៈការសម្តែងព្រះធម៌ និងចុះអប់រំ​នៅ​តាម​សាលា​រៀន​ជាដើម។

ពាក់ព័ន្ធនឹងការប្រើប្រាស់ភាសា និងអក្សរសាស្រ្តខ្មែរវិញ ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ មាន​សង្ឃដីកាឱ្យដឹងថា ការអប់រំ ការបង្ហាត់បង្រៀន ការយល់ដឹងពីភាសា និងអក្សសាស្រ្ត​ជាតិ​ជា​រឿង​ចាំ​បាច់ ព្រោះភាសា និងអក្សសាស្រ្តជាអត្តសញ្ញាណរបស់ជាតិ។ ក្នុងន័យនេះ ព្រះបញ្ញា​មុនីញាណ ហាក់ សៀងហៃ មើលឃើញថា បច្ចុប្បន្នប្រជាពលរដ្ឋ​ខ្មែរ​ភា​គ​ច្រើន​បាន​យល់​ដឹង​ពី​អក្ស​សាស្រ្ត​ខ្មែរ ប៉ុន្តែមួយចំនួនតិចមិនបានយល់ដឹង និងមិនបានផ្ចិតផ្ចង់​ពេល​សរសេរ​អក្សរ​បង្ហោះ​នៅ​ក្នុង​បណ្តាញស​ង្គម ដែលធ្វើឱ្យមានឱនភាពផ្នែកភាសា។ យ៉ាងណាក្តី ដើម្បីចូលរួមថែរក្សា និង​អភិរក្ស ភាសា និងអក្សរសាស្រ្តខ្មែរឱ្យនៅស្ថិតស្ថេរគង់វង្ស ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ នាយក​ប្រតិបត្តិអង្គការព្រះពុទ្ធសាសនាដើម្បីអប់រំនៃកម្ពុជា នឹងបន្តអប់រំ ផ្សព្វផ្សាយ​ទៅ​សាធារណៈ​ជន​ឱ្យបានយល់ដឹងក្បួនខ្នាតនៃការប្រើប្រាស់ភាសា និងអក្សរសាស្រ្តខ្មែរ ។

គួរបញ្ជាក់ដែរថា ក្រសួងធម្មការ និងសាសនា បានរៀបចំអនុសំវច្ឆរ​មហាសន្និបាត​មន្ត្រី​សង្ឃ​ទូទាំង​ប្រទេស​លើកទី៣២ ប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងគោលបំណង ពង្រឹងរចនាសម្ព័ន្ធដឹកនាំ គ្រប់គ្រងរួមទាំង​ការ​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​នូវរាល់ផែនការយុទ្ធសាស្ត្រ និងលិខិតបទដ្ឋានគតិយុត្តដែលមានជាធរមាន និង​ពង្រឹង​គុណ​ភាព អប់រំពុទ្ធិកសិក្សា ការផ្សព្វផ្សាយព្រះធម៌វិន័យ ដើម្បីអភិវឌ្ឍធនធានបព្វជិត សំដៅ​ធ្វើ​យ៉ាង​ណា​ឲ្យ​វិស័យព្រះពុទ្ធសាសនា មានភាពរីកចម្រើន ស្របតាមគោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា៕ អត្ថបទ៖ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        190
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        163
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        188

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm