សម្តេចតេជោ ៖ ស្ថានភាពប្រទេសល្អប្រសើរហើយ នឹងប្រារព្ធកម្មវិធីនានាឡើងវិញ

2021/10/22 08:38:45 pm        583

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២២ ខែតុលានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី បានមានប្រសាសន៍ថា ស្ថានភាពប្រទេសរបស់យើងល្អប្រសើរហើយ នឹងប្រារព្ធកម្មវិធី និងសម្ពោធសមិទ្ធផលនានាឡើងវិញ ចាប់ពីខែវិច្ឆិកាតទៅ។

សម្តេច បានមានប្រសាសន៍ថា ក្នុងសប្តាហ៍នេះ គឺមានកិច្ចការច្រើន ហើយអាទិត្យក្រោយនេះ ជាមួយនឹងការប្រជុំសភា ដើម្បីឆ្លងការធ្វើពិសោធនកម្មរដ្ឋធម្មនុញ្ញ ការបោះឆ្នោត បំពេញបន្ថែម សមាជិករាជរដ្ឋាភិបាល យើងនឹងមានការប្រជុំអាស៊ានចំនួន៣ថ្ងៃ ហើយដែលពេលនោះកម្ពុជា នឹងទទួល​ញញួរ​ជាប្រធានអាស៊ានផង ហើយបើតាមដឹងញញួរនេះ បានដឹកមកដល់​ទីក្រុងភ្នំពេញ​ហើយ ។ ក្រៅពីធ្វើជាប្រធានអាស៊ានរបស់កម្ពុជា ឆ្នាំ២០២២នោះចូលដល់ខែវិច្ឆិកា យើងនឹង​មាន​កិច្ចការបន្តទៀត ។

សម្តេចបន្តថា នឹងបន្តធ្វើការ​សម្ពោធ​ កម្មវិធីដែលយើងលុបចោលមួយចំនួនកន្លង​ទៅគឺយើង​អាចរៀប​ចំឡើងវិញ​ ដើម្បីឲ្យដំណើរការ ការងារធម្មតា។ ជាមួយនឹងការបើកឲ្យ​​ដំណើរការ ដូច​​ដែលឯកឧត្តម ហង់ជួន ណារ៉ុន បានប្រកាសចាប់ពីខែវិច្ឆិកា ទៅសាលានឹងបើកជាទូទៅតែម្តង ។

បើធ្វើមិនបានជាទូទៅទេ ការស្លាប់ ដោយសារសេដ្ឋកិច្ចគឺវាពិបាកជាងស្លាប់ដោយសារកូវីដទៅទៀត ប៉ុន្តែឥឡូវនេះ យើងបានឃើញស្ថានភាពថយចុះនៃប្រទេសរបស់យើង លើបញ្ហាកូវីដហើយសម្ដេច​ក៏បានស្នើឲ្យឯកឧត្តម ថោង ខុន ពិនិត្យមើលពីការបើកទេសចរណ៍ព្រោះសម្ដេចថា បានទទួល​បញ្ជី​ពីរដ្ឋលេខាធិការក្រសួងទេសចរណ៍ ដែលថា ខាងថៃបានដាក់ចេញនូវបញ្ជី​មួយដែល​មាន៤៦ ប្រទេស ​ហើយក្នុង៤៦ប្រទេសនោះ មានកម្ពុជាផងដែរ ដែលក្នុងប្រទេសអាស៊ាន​មាន​ប្រទេសបី​គឺមានកម្ពុជា សាំងហ្កាពួរ ម៉ាឡេស៊ី ដែលថៃអនុញ្ញាតឱ្យការចេញចូលប្រទេសថៃបាន ដោយមិនធ្វើចត្តាឡីស័ក ។

បើសិនជាយ៉ាងដូច្នេះមែន គឺយើងអាចនឹងចាប់យកនូវវិធានការបដិកាជាមួយនឹងថៃវិញ ដូច្នេះ​ហើយ​យើងចាប់ផ្ដើមបើកការហោះហើរ ដោយទម្លាយទេសចរណ៍ថៃ អ្នកវិនិយោគថៃ មកកម្ពុជាផង និងទេសចរពីប្រទេសដទៃក្នុងប្រទេសថៃ អាចឆ្លងមកទស្សនកិច្ចនៅប្រទេសកម្ពុជា ។ដូច្នេះសូមពិចារណាមើលពីបញ្ហានេះ គឺយើងចាប់យកឱកាស ដែលមាន ហើយត្រូវពិនិត្យមើលពី​លទ្ធភាព​នៃការបើកឡើងវិញនូវផ្លូវអាកាសជាមួយនឹងគូឡាឡាំពួ ដោយសហការលើ​ចំណុច​ណាមួយ មកកម្ពុជាផងដែរ ព្រោះយើងបានធ្វើការគ្រប់គ្រងយ៉ាងល្អប្រសើរ​សម្រាប់​ព្រលាន​យន្តហោះរបស់យើងហើយក៏បានកាត់បន្ថយ ហើយលើសពីនេះ ការធ្វើចត្តាឡីស័ក​ដែល​ជាផ្នែក​នៃ​ការទាក់ទាញហើយ នឹងឈានទៅដល់ការរៀបចំបើកឡើងវិញ​នូវទេសចរណ៍​សុវត្ថិភាព​គឺ​ទេសចរណ៍​វ៉ាក់សាំង៕

អត្ថបទ មុត សុទ្ធ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        246
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm