មន្ទីរបច្ចកោណ៖ អាមេរិកត្រូវបានគេជូនដំណឹងជាមុន មុនការវាយប្រហារមីស៊ីលរបស់រុស្ស៊ីលើអ៊ុយក្រែន

2024/11/22 10:39:46 pm        148

មន្ទីរបច្ចកោណ និយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនត្រូវបានគេជូនដំណឹងជាមុន មុនការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន ដោយប្រើប្រាស់មីស៊ីលបាលីស្ទិកប្រភេទថ្មី ។

នៅក្នុងសុន្ទរកថាលើកញ្ចក់ទូរទស្សន៍ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បាននិយាយថា រុស្ស៊ី បានឆ្លើយតបចំពោះ ការប្រើប្រាស់មីស៊ីលសហរដ្ឋអាមេរិក និងអង់គ្លេស ដោយទីក្រុងគីវ តាមរយៈការបាញ់មីស៊ីលបាលីស្ទិករយៈចម្ងាយមធ្យមល្បឿនលឿនជាងសំឡេង លើទីតាំងយោធារបស់អ៊ុយក្រែន ។

នៅក្នុងសេចក្តីអត្ថាធិប្បាយរបស់លោកលើបណ្តាញព័ត៌មានសង្គម X ប្រធានាធិបតីអ៊ុយក្រែនលោក Zelenskiy និយាយថា ការទទួលស្គាល់របស់លោក Putinចំពោះការប្រើប្រាស់អាវុធប្រភេទថ្មី គឺជាការកើនឡើងកម្តៅមួយទៀតនៅក្នុងសង្រ្គាមដែលបច្ចុប្បន្នមានរយៈពេលជាង ១ពាន់ថ្ងៃមកហើយ បន្ទាប់ពីការដាក់ពង្រាយទាហានកូរ៉េខាងជើងទៅកាន់ទឹកដីរុស្ស៊ី ។

អ្នកនាំពាក្យរងរបស់ក្រសួងការពារជាតិសហរដ្ឋអាមេរិកអ្នកស្រី Sabrina Singh និយាយថា អ្នកស្រីអាចបញ្ជាក់បានថា រុស្ស៊ីពិតជាបានបាញ់មីស៊ីលបាលីស្ទិកអន្តរទ្វីបរយៈចម្ងាយមធ្យមពិសោធន៍ ។ មីស៊ីល IRBM ផ្អែកលើម៉ូដែលមីស៊ីលបាលីស្ទិកអន្តរទ្វីប RS-26 Rubezh របស់រុស្ស៊ី ។ 

អ្នកស្រីបន្តថា ទាក់ទងនឹងការជូនដំណឹងទៅកាន់សហរដ្ឋអាមេរិក សហរដ្ឋអាមេរិកត្រូវបានគេជូនដំណឹងភ្លាមៗមុនពេលបាញ់មីស៊ីល តាមបណ្តាញកាត់បន្ថយហានិភ័យនុយក្លេអ៊ែរ ។

អ្នកស្រីនិយាយទៀតថា ពួកយើងយល់ឃើញថា នេះគឺជាវោហាសាស្រ្តដ៏គ្រោះថ្នាក់ និងធ្វេសប្រហែសពីលោក Putin ហើយអ្វីដែលពួកយើងផ្តោតសំខាន់ គឺបន្តគាំទ្រអ៊ុយក្រែន នូវអ្វីដែលពួកគេត្រូវការ ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        52
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        82
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        69

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm