ឯកអគ្គរដ្ឋទូតរុស្ស៊ីនិយាយថា នាយករដ្ឋមន្ត្រីអង់គ្លេស មិនយល់ពីស្ថានភាព នៅអ៊ុយក្រែនទេ

2024/11/22 11:12:56 pm        58

លោក Andrey Kelin ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅចក្រភពអង់គ្លេស បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ TRT World របស់ប្រទេសទួរគីថា នាយករដ្ឋមន្រ្តីអង់គ្លេសលោក Keir Starmer មិនយល់អំពីស្ថានភាព នៅក្នុងប្រទេសអ៊ុយក្រែននោះទេ។

អ្នកការទូតរូបនេះ បាននិយាយថា៖«ចំពោះគោលនយោបាយការបរទេស ខ្ញុំអាចនិយាយបានថា ដំបូងឡើយ គាត់មិនបានធ្វើសេចក្តីថ្លែងការណ៍ដ៏អាក្រក់អំពីរុស្ស៊ី និងអ៊ុយក្រែននោះទេ។ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ បន្ទាប់ពីមានការរិះគន់មួយចំនួនដែលគាត់បានទទួល គាត់ពិតជា បានសង្កត់ធ្ងន់លើចំណុចនេះថា ប្រទេសលោកខាងលិចទាំងអស់ រួមទាំងចក្រភពអង់គ្លេសដែរនោះ គួរតែបង្កើនសមត្ថភាពយោធា គួរតែផ្តល់ជំនួយបន្ថែមទៀតសម្រាប់អ៊ុយក្រែន។ «ការធ្វើបែបនេះ គ្រាន់តែនាំឲ្យខ្ញុំសន្និដ្ឋានថា អ្នកមិនបានដឹងពីស្ថានភាពពិតទេ គឺថាអ្វីៗទាំងអស់កំពុងដំណើរការខុសពីធម្មតា»។

ដោយងាកទៅមើលគោលនយោបាយក្នុងស្រុករបស់គណបក្សការងារ លោក Kelin បាននិយាយថា ផែនការរបស់លោក Starmer ក្នុងការជំរុញសេដ្ឋកិច្ចនោះ មិនត្រូវបានទទួលដោយការអបអរសាទរពីប្រជាជនទេ។

ឯកអគ្គរដ្ឋទូតរូបនេះ បាននិយាយថា៖ «នៅក្នុងប្រទេស ប្រជាប្រិយភាពរបស់គាត់ កំពុងធ្លាក់ចុះ។

ថ្លែងនៅក្នុងសភាកាលពីថ្ងៃទី ២១ ខែវិច្ឆិកា លោក Starmer បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់គាត់ ក្នុងការគាំទ្រអ៊ុយក្រែនជាមួយនឹងអ្វីដែលខ្លួនត្រូវការសម្រាប់រយៈពេលចាំបាច់។ សារព័ត៌មាន The Economist បានរាយការណ៍ថា សម្ពាធលើអ៊ុយក្រែន ដើម្បីចាប់ផ្តើមកិច្ចចរចាសន្តិភាពជាមួយរុស្ស៊ី នឹងកើនឡើងយ៉ាងខ្លាំង នៅឆ្នាំ ២០២៥។ យោងតាមរបាយការណ៍ ទីក្រុងគីវ អាចត្រូវបានគេបង្ខំឲ្យធ្វើដូច្នេះដោយសារតែការធ្លាក់ចុះយ៉ាងខ្លាំងនៃការគាំទ្រផ្នែកយោធាពីលោកខាងលិច ជាពិសេស គឺសហរដ្ឋអាមេរិក។


អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        10
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        58
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        47

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm