វគ្គ​ជំរុះ​ជុំ​ចុងក្រោយ​ដើម្បី​កៅអី AFC Asian Cup ២០២៣ គ្មាន​ការប្រកួត​ក្នុង​-​ក្រៅ​ទឹកដី​

2021/10/22 09:06:37 pm        169

​បាល់ទាត់៖ ​ការប្រកួត​វគ្គ​ជំ​រុះ​ជុំ​ចុងក្រោយ​នៃ​ព្រឹត្តិការណ៍​បាល់ទាត់​ជើងឯក​ទ្វីបអាស៊ី AFC Asian Cup ២០២៣ មិន​មាន​ការប្រកួត​ផ្លាស់ប្តូរ​ទឹកដី​ក្នុង​-​ក្រៅ​ទឹកដី​ឡើយ ដើម្បី​កាត់បន្ថយ​ការ​រីក​រាលដាល​ឆ្លង​នៃ​មេរោគ​រាតត្បាត Covid-19​។ ​​គណៈកម្មាធិការ​ប្រកួត​របស់ AFC បាន​ឈានដល់​កិច្ចព្រមព្រៀង​លុបចោល​ការប្រកួត​ផ្លាស់ប្តូរ​ទឹកដី​នេះ មកជា​ការប្រកួត​តែមួយ​ជើង​នៅលើ​ទឹកដី​ម្ចាស់ផ្ទះ​ណាមួយ​នៅ​តាម​ពូ​ល​នីមួយៗ​។

ការប្រកួត​វគ្គ​ជំ​រុះ​នឹង​ចាប់ផ្តើម​នៅ​ខែ​មិថុនា ​ឆ្នាំ​២០២២ ខណៈ​ប្រទេស​ដែល​មាន​កៅអី​មកដល់​វគ្គ​ជំ​រុះ​ជុំ​ទី​៣ នេះ​អាច​ស្នើ​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​នៅ​តាម​ពូ​ល​នីមួយៗ​បាន​ ពោលគឺ​ការប្រកួត​ទាំង ៣​ប្រកួត​ក្នុង​ពូ​ល​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​៨ ខែមិថុនា ប្រកួត​ទី​ពីរ​ថ្ងៃ​ទី​១១ និង​ចុងក្រោយ​ថ្ងៃ​ទី​១៤​។ ​​កម្ពុជា និង​ឥណ្ឌូនេស៊ី​ជា​ក្រុម​ ២ចុងក្រោយ​គេ​ដែល​ដណ្តើម​បាន​កៅអី​នៅ​ជុំ​ទី​៣ នេះ​ក្រោយ​កម្ពុជា​យកឈ្នះ​កោះ​ហ្កាំ​សរុប​ទាំងពីរ​ជើង ៣-១ ឯ​ឥណ្ឌូនេស៊ី​យកឈ្នះ​ឆាយ​នី​ស​តៃប៉ិ ៥-១ សុ​រប​ទាំងពីរ​ជើង​។ ​១៣ក្រុម​មាន​កៅអី​ដោយ​ស្វ័យប្រវត្តិ​ហើយ​សំរាប់​ការប្រកួត AFC Asian Cup ២០២៣ នៅ​ប្រទេស​ចិន ខណៈ​ការប្រកួត​វគ្គ​ជំ​រុះ​ជុំ​ទី​៣ នេះ​នឹង​រក ១១ប្រទេស​ទៀត​ដើម្បី​បង្គ្រប់​ចំនួន ២៤​ក្រុម​។ ព្រឹត្តិការណ៍​បាល់ទាត់​ជើងឯក​ទ្វីបអាស៊ី AFC Asian Cup ២០២៣ គ្រោង​នឹង​ដំណើរការ​នៅ​ថ្ងៃទី១៦ ខែ​មិថុនា​ដល់​ថ្ងៃ​ទី​១៦ ខែ​កក្កដា ​ឆ្នាំ​២០២៣៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        131
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        142
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm