ប្រេសិតពិសេសអាមេរិកជួបរដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែល ដើម្បីព្យាយាមទទួលបានបទឈប់បាញ់ជាមួយក្រុមហេសបូឡា

2024/11/22 11:14:32 pm        42

 ប្រេសិតពិសេសសហរដ្ឋអាមេរិកលោក Amos Hochstein បានជួបជាមួយរដ្ឋមន្រ្តីក្រសួងការពារជាតិអ៊ីស្រាអែលលោក Israel Katz នៅទីក្រុងតែល អាវីវ ដើម្បីព្យាយាមសម្រេចបានបទឈប់បាញ់ ជាការបញ្ចប់សង្រ្គាមជាមួយក្រុមហេសបូឡារបស់លីបង់ ។

 លោក Hochstein គឺជាអ្នកសម្របសម្រួលអាមេរិកដែលបាននិយាយថា បទឈប់បាញ់ស្ថិតនៅក្នុងកណ្តាប់ដៃរបស់ពួកយើង អំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសលីបង់កាលពីថ្ងៃអង្គារនោះ បានជួបជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu ផងដែរ កាលពីថ្ងៃពុធ ។ នៅពុំទាន់មានសេចក្តីថ្លែងការណ៍ភ្លាមៗនោះទេ ។ 

 ដំណើរការការទូតនេះ មានគោលបំណងបញ្ចប់ជម្លោះដែលបានបង្កឲ្យមានការបំផ្លិចបំផ្លាញទ្រង់ទ្រាយធំនៅក្នុងប្រទេសលីបង់ ចាប់តាំងពីអ៊ីស្រាអែលបើកការវាយប្រហាររបស់ខ្លួន ជាមួយនឹងការវាយប្រហារតាមច្រកអាកាសនៅតាមតំបន់ជាច្រើនក្នុងប្រទេសមួយនេះ និងបញ្ជូនទាហានចូលទៅកាន់តំបន់ភាគខាងត្បូងលីបង់ ។

 អ៊ីស្រាអែល និយាយថា ពួកគេមានគោលបំណងឲ្យពលរដ្ឋរបស់ខ្លួនរាប់ម៉ឺននាក់ដែលបានជម្លៀសខ្លួនពីតំបន់ភាគខាងជើងដោយសារការផ្លោងគ្រាប់រ៉ុក្កែតរបស់ក្រុមហេសបូឡានោះ វិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញ ។ ក្រុមហេសបូឡា បើកការវាយប្រហារអ៊ីស្រាអែល ជាការគាំទ្រក្រុមហាម៉ាស់ ពេលសង្រ្គាមចាប់ផ្តើមនៅតំបន់ហ្កាហ្សា កាលពីខែតុលា ឆ្នាំ ២០២៣ ។

 ក្រុមហេសបូឡា ដែលរងការប៉ះពាល់ធ្ងន់ធ្ងរចាប់តាំងពីអ៊ីស្រាអែលចាប់ផ្តើមការវាយលុករបស់ពួកគេកាលពីខែកញ្ញានោះ នៅតែបន្តផ្លោងគ្រាប់រ៉ុក្កែតឥតឈប់ឈរចូលទៅក្នុងប្រទេសអ៊ីស្រាអែល និងបានវាយប្រហារទីក្រុងតែលអាវីវ ក្នុងសប្តាហ៍នេះ ។ ក្រុមយុទ្ធជនរបស់ពួកគេ កំពុងធ្វើសង្រ្គាមជើងគោកជាមួយទាហានអ៊ីស្រាអែល នៅតំបន់ភាគខាងត្បូងលីបង់ ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        10
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        58
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        47

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm