កម្ពុជា-វៀតណាម ឯកភាពគ្នាបន្តពង្រឹងវិស័យសន្ដិសុខសណ្ដាប់ធ្នាប់ និងប្រឆាំងបទល្មើស​ឆ្លងដែនខុសច្បាប់

2024/11/22 11:28:17 pm        238

ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​នៅ​ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ឧត្តម​សេនីយ៍​ឯក​បម្រុង ត្រឹន គ្វក់ត័រ អនុរដ្ឋមន្ដ្រីក្រសួងនគរបាលវៀតណាម ដោយកិច្ច​ជំនួប​នោះ​ភាគី​ទាំង​ពីរ​បានឯកភាពគ្នាពង្រឹងទំនាក់ទំនងវិស័យសន្ដិសុខ សណ្ដាប់ធ្នាប់ និងទប់ស្កាត់ បង្ការ ប្រឆាំង​បទ​ល្មើសឆ្លងដែនខុសច្បាប់រវាងប្រទេសទាំងពីរ ឲ្យកាន់តែមាន​ប្រសិទ្ធភាព​ខ្ពស់​បន្ថែម​ទៀត​ជាពិសេសលើបញ្ហាគ្រឿងញៀនតែម្តង។

ថ្លែងក្នុងកិច្ចជំនួបនោះ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានស្វាគមន៍ចំពោះវត្តមាន លោក​អនុរដ្ឋមន្ត្រី និងសហការី ដោយបានលើកឡើងអំពីទំនាក់ទំនងល្អ រវាងកម្ពុជា-វៀតណាម លើ​គ្រប់វិស័យ។ ក្នុងនាមរដ្ឋាភិបាលកម្ពុជា និងក្នុងនាមឯកឧត្តមផ្ទាល់ បានធ្វើការ​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ នៃប្រទេសទាំងពីរ និងកែលម្អឲ្យកាន់​តែ​ប្រសើរ​នូវ​ចំណុច​ដែល​សេស​សល់​។

ជាមួយ​គ្នានេះដែរឯកឧត្តមឧបនាយករដ្ឋមន្រ្តី នេត សាវឿន ក៏បានអះអាងផងដែរថា ក្នុងនាម​ជា​ប្រទេស​ជិត​ខាងត្រូវតែបន្ដពង្រឹង និងពង្រីកទំនាក់ទំនងជាមួយគ្នាឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ពោល​ត្រូវ​ជួយគ្នាទៅវិញទៅមក សំដៅធានាដល់ការរក្សាមិត្តភាពយូរអង្វែង ហើយ​ត្រូវ​ពង្រឹង​វិស័យ​សន្តិសុខ​សណ្ដាប់ធ្នាប់ ហើយកម្លាំងមានសមត្ថកិច្ច នៃប្រទេសទាំងពីរ ត្រូវរួមគ្នា​ប្រឆាំង​បទ​ល្មើស​ឆ្លង​ដែន​ខុសច្បាប់គ្រប់ប្រភេទ។

ថ្លែងនៅក្នុងកិច្ច​ជំនួបនោះដែរលោកអនុរដ្ឋមន្ដ្រីវៀតណាម បានថ្លែងអំណរគុណ​ចំពោះ​ការ​លើក​ឡើង​របស់​ឧបនាយករដ្ឋមន្ត្រី នេត សាវឿន ដែលឆ្លុះបញ្ចាំងពីទំនាក់ទំនងល្អ នៃប្រទេសទាំងពីរ និង​បានចែករំលែកសភាពការណ៍ និងការសហការគ្នាល្អ។ លោកបន្ដថា វៀតណាម និង​កម្ពុជា​មាន​ទំនាក់​ទំនងជាប្រពៃណីតាំងពីយូរលង់មក ហើយក្រសួងនគរបាលវៀតណាម បាន​ពង្រីក​ទំនាក់​ទំនង​ជាមួយកម្ពុជា ពិសេសវិស័យសន្តិសុខ។

លោកអនុ​រដ្ឋ​មន្ដ្រីក្រសួងនគរបាលវៀតណាម ក៏បានកោតសរសើរចំពោះឯកឧត្តមសន្ដិបណ្ឌិត ឧប​នាយករដ្ឋមន្ត្រី ដែលមានបទពិសោធន៍ជាច្រើនក្នុងវិស័យនគរបាល ហើយ​ឥឡូវ​ក្នុង​ឋានៈ​ជា​ឧប​នាយករដ្ឋមន្ត្រី ទទួលបន្ទុកការងារសន្តិសុខជាតិ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន។ លោក​គូស​បញ្ជាក់​ថា កន្លងមកកម្ពុជា-វៀតណាម បានសហការចែករំលែកព័ត៌មានគ្នា លើការទប់​ស្កាត់​បទ​ល្មើស ​និងព័ត៌មានក្លែងក្លាយ និងការងារក្នុងវិស័យសន្តិសុខសណ្ដាប់ធ្នាប់ ធ្វើជាសេនាធិការ​ជូន​ថ្នាក់​ដឹកនាំ​នៃ​ប្រទេសទាំងពីរ និងបម្រើជូនប្រជាជនទាំងពីរ៕ អត្ថបទ៖ បាន ចក់ 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាននៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទានអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        19
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        93
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាននៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទានអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm