កម្ពុជាត្រៀមខ្លួនរួចជាស្រេច សម្រាប់ធ្វើជាម្ចាស់ផ្ទះលើកទី២ នៃកិច្ចប្រជុំរដ្ឋមន្រ្តីក្រសួងការពារជាតិអាស៊ាន

2021/10/22 09:37:22 pm        457

ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ធ្វើជាម្ចាស់ផ្ទះលើកទី២ នៃកិច្ចប្រជុំរដ្ឋមន្រ្តី ការពារជាតិអាស៊ានឆ្នាំ២០២២ (ADMM 2022) ដែលនឹងប្រព្រឹត្តិទៅ ក្នុងឆ្នាំ២០២២ខាងមុខនេះ ទាំងការធ្វើចំពោះមុខ និងកិច្ចប្រជុំតាមរយៈវិដេអូពីចម្ងាយ ខណៈកិច្ចប្រជុំនេះ នឹងផ្តល់ឱកាសឲ្យកងយោធពលខេរមភូមិន្ទ បង្ហាញនូវកិត្យានុភាពរបស់ខ្លួន ទៅកាន់​មជ្ឈភាព​អាស៊ាន ក៏ដូចជាពិភពលោកទាំងមូល។

នៅសល់តែប៉ុន្មានខែទៀតប៉ុណ្ណោះ ប្រទេសកម្ពុជានឹងចាប់ផ្តើមតួនាទីជាប្រធានប្តូរវេនរបស់អាស៊ាន ហើយក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន នឹងត្រូវអនុវត្តតួនាទីធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ ADMM និងកិច្ចប្រជុំពាក់ព័ន្ធសន្តិសុខមួយចំនួនទៀតនេះឲ្យកាន់តែល្អប្រសើ និងការទទួលខុស​ត្រូវបំផុត ដើម្បីធ្វើយ៉ាងឲ្យកិច្ចប្រជុំនេះ ទទួលបានជោគជ័យនិងជាទីមោទន ក្រោមមូលបទ«សាមគ្គីភាពដើម្បីសន្តិសុខ ប្រកបដោយភាពសុខដុម»នោះ។

ថ្លែងតាមរយៈវិដេអូពីចម្ងាយ នៅក្នុងពិធីផ្សព្វផ្សាយខ្លឹមសារនៃកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ២០២២ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២នេះនៅរាជធានីភ្នំពេញ សម្តេច ពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការ ADMM បានលើកឡើងថា នេះគឺជាលើកទី២ហើយដែលក្រសួងការពារជាតិកម្ពុជា ទទួលតួនាទីជា​ម្ចាស់​ផ្ទះរៀបចំ កិច្ចប្រជុំ ADMM និងកិច្ចប្រជុំផ្សេងៗទៀតបន្ទាប់ពីកិច្ចប្រជុំលើកទី១ បានប្រព្រឹត្តិទៅ​កាលពីឆ្នាំ២០១២ កន្លងទៅនោះ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងទៀតថា ព្រឹត្តិការណ៍ដ៏ប្រវត្តិសាស្រ្តនេះ ផ្តល់ឱកាស សម្រាប់ក្រសួងការពារជាតិ ក៏ដូចជាកងយោធពលខេមរភូមិន្ទទាំងមូល ក្នុងការបង្ហាញកិត្យានុភាព និងសមត្ថភាព​នៃការត្រួសត្រាយផ្លូវ ដើម្បីរក្សាបាននូវឯកភាព សាមគ្គីភាព ភាពធន់ និងមជ្ឈភាព​អាស៊ាន ជាដើមនោះ។ សម្តេចពិជ័យ បានបន្ថែមទៀតថា កិច្ចប្រជុំ ADMMនេះគឺមានសារៈសំខាន់​ណាស់ក្នុងការ បញ្ជ្រាប​ការយល់ដឹង ឲ្យកាន់តែស៊ីជម្រៅថែមទៀត អំពីតួនាទីជាប្រវត្តិសាស្រ្ត​របស់ក្រសួងការពារជាតិ ក្នុងការដឹកនាំកិច្ចប្រជុំថ្នាក់តំបន់ និងគោលដៅចម្បង ដែលកម្ពុជាចង់​សម្រេច​បានក្នុងនាមជាប្រធានអាស៊ាន សម្រាប់ជាផលប្រយោជន៍របស់កម្ពុជាផង និងជាផលប្រយោជន៍រួមសម្រាប់ប្រជាជននៃតំបន់អាស៊ានទាំងមូលផង។

ទាក់ទងនឹងកិច្ចប្រជុំនេះដែរ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយកអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជាប្រធានក្រុមការងារអនុវត្តគណៈកម្មការខ្លឹមសារ ​និងឯកសារ បានថ្លែងថា គោលដៅនៃកិច្ចប្រជុំក្រោមមូលបទ«សាមគ្គីភាពដើម្បីសន្តិ សុខ ប្រកបដោយភាព​សុខដុម» នេះគឺសំដៅ ស្វែងរកការឯកភាពគ្នាជាធ្លុងមួយក្នុងចំណោមបណ្តាប្រទេសអាស៊ាន ឆ្ពោះទៅរកកិច្ច​សហប្រតិបត្តិការ ដើម្បីសន្តិភាព ដោយត្រូវបន្តប្រកាន់ខ្ជាប់នូវគោលការណ៍​នៃដំណោះស្រាយ​ភាពខ្វែងគ្នាដោយសន្តិវិធី និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍(TAC)។

នៅក្នុងកិច្ចជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ ក្រសួងការពារជាតិ កម្ពុជា នឹងធ្វើបទបង្ហាញនូវភាពជោគជ័យរបស់ខ្លួន ក្នុងវិស័យការពារជាតិ វិស័យសន្តិសុខ និងការចូល​រួមនូវ​កិច្ចសហប្រតិបត្តិការផ្នែកយោធាជាមួយអង្គការសហប្រជាជាតិ លើសកម្មភាពមនុស្សធម៌ ក៏ដូចជាគោលនយោបាយឈ្នះ ឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជាដែលបាន​ធ្វើឲ្យប្រទេស​មាន​សុខសន្តិភាព និងការអភិវឌ្ឍ រហូតដល់សព្វថ្ងៃនេះផងដែរ។

សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំ ADMM កម្ពុជានឹងខិតខំជំរុញកិច្ចសហប្រតិបត្តិការតំបន់ ក្នុងការ ដោះស្រាយបញ្ហាប្រឈម ដែលបង្កឡើងដោយគ្រោះមហន្តរាយ បញ្ហាភូមិសាស្រ្តនយោបាយ និងជំងឺរាតត្បាតសកលជាពិសេសគឺមេរោគកូវីដ១៩នេះតែម្តង៕

អត្ថបទ បាន ចក់

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        350
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        374
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        472

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm