ក្រសួងពាណិជ្ជកម្មកម្ពុជា-កយកា-KOICA សហការគ្នាលើការជំរុញម៉ាកពាណិជ្ជកម្មជាតិរបស់កម្ពុជានិងប្រព័ន្ធកម្មសិទ្ធិបញ្ញា

2024/11/23 02:49:38 am        522

ភ្នំពេញ ក្រសួងពាណិជ្ជកម្ម និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានរៀបចំកិច្ចប្រជុំបិទកម្មវិធីដើម្បីពិនិត្យលើការសិក្សាជាបឋមនៃគម្រោង “មជ្ឈមណ្ឌលគ្រប់គ្រងម៉ាកពាណិជ្ជកម្មជាតិរបស់កម្ពុជា និងការអភិវឌ្ឍប្រព័ន្ធព័ត៌មានអាជីវកម្មកម្មសិទ្ធិបញ្ញា” “Cambodia’s National Trademark Management Center (NTMC) and IP -Business Information System Development Project” ការសិក្សាជាបឋមនៃគម្រោងនេះ ត្រូវបានធ្វើឡើងដោយភាពជាដៃគូជាមួយអ្នកជំនាញកូរ៉េ និងក្រសួងពាណិជ្ជកម្មចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤។

កិច្ចប្រជុំនេះប្រារព្ធឡើងក្រោមវត្តមានឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង លោកស្រី ឆយ មូន ជុង (Ms. CHOI Moon Jung) នាយិកា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) ប្រចាំប្រទេសកម្ពុជា។

 គំនិតផ្តួចផ្តើមនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ទីភ្នាក់ងារកយកា-KOICA ក្នុងការជួយដល់ប្រទេសកម្ពុជាក្នុងការកសាងអនាគតប្រកបដោយនិរន្តរភាព និងឌីជីថល។ ក្នុងនាមជាដៃគូ សំខាន់ របស់កម្ពុជា ទីភ្នាក់ងារកយកា-KOICA បាន ប្តេជ្ញាចិត្តក្នុងការពង្រឹង ការអភិវឌ្ឍប្រទេសកម្ពុជា តាមរយៈកម្មវិធីផ្សេងៗ ដែលលើកកំពស់វិបុលភាពរវាងប្រទេសទាំងពីរ។

 កិច្ចប្រជុំក៏បានរួមបញ្ចូលការពិភាក្សាលើការបង្កើតមជ្ឈមណ្ឌលគ្រប់គ្រងម៉ាកពាណិជ្ជកម្មជាតិរបស់កម្ពុជា Cambodia’s National Trademark Management Center (NTMC)។ គម្រោងនេះមានគោលបំណងជំរុញប្រព័ន្ធកម្មសិទ្ធិបញ្ញារបស់កម្ពុជា តាមរយៈការរួមបញ្ចូលទិន្នន័យអាជីវកម្ម ទៅនឹងប្រព័ន្ធចុះបញ្ជីម៉ាក និងម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ geographical indication (GI) និងអភិវឌ្ឍមុខងារសេវាសាធារណៈ។ គម្រោងនេះ នឹងជួយពង្រឹងសមត្ថភាពគ្រប់គ្រងម៉ាកពាណិជ្ជកម្ម និងការកសាងកេរ្តិ៍ឈ្មោះម៉ាករបស់កម្ពុជា ជំរុញការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញកម្ពុជា និងលើកកម្ពស់ការការពារ កម្មសិទ្ធិ បញ្ញា។

 ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម

បានថ្លែងអំណរគុណចំពោះ ទីភ្នាក់ងារកយកា-KOICA ដែលបានបន្តគាំទ្រ និងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃគម្រោងនេះ ក្នុងការជំរុញភាពធន់នឹងសេដ្ឋកិច្ចរបស់កម្ពុជា និងការប្រកួតប្រជែងជាសកល។ ឯកឧត្តមបាន គូសបញ្ជាក់ថា គំនិតផ្ដួចផ្ដើមនេះ នឹងចូលរួមចំណែក លើកស្ទួយកេរ្តិ៍ឈ្មោះម៉ាក របស់ផលិតផលកម្ពុជា ទាំង ក្នុង និងក្រៅប្រទេស។

 ទីភ្នាក់ងារកយកា-KOICA នៅតែប្តេជ្ញាចិត្តក្នុងការជួយដល់ការអភិវឌ្ឍរបស់កម្ពុជា និងបន្តពង្រីកចំណងមិត្តភាពដ៏យូរអង្វែងរវាងប្រជាជាតិទាំងពីរ។ ទីភ្នាក់ងារនេះទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងពាណិជ្ជកម្ម និងអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីធានាបាននូវភាពជោគជ័យនៃគម្រោងដ៏សំខាន់នេះ៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        217
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm