Mohamed Salah មក​ជួប​រូប​ក្រមួន​តាំងនៅ​សារមន្ទីរ Madame Tussauds ចក្រភព​អង់គ្លេស​

2021/10/22 10:28:13 pm        139

​បាល់ទាត់៖ ខ្សែប្រយុទ្ធ​អេហ្ស៊ីប​របស់ Liverpool, Mohamed Salah បាន​ប្រឈមមុខ​ទល់នឹង​រូប​ខ្លួនឯង​ដែល​ធ្វើ​ពី​ក្រមួន​ដាក់​តាំងនៅ​សារមន្ទីរ Madame Tussauds ទីក្រុង​ឡុង​ដ៍​ចក្រភព​អង់គ្លេស​។ ​Salah បាន​បង្ហាញ​អារម្មណ៍​ភ្ញាក់​ផ្អើល​នៅ​ពេល​បាន​ឃើញ​រូប​ក្រមួន​ដែល​មើល​ទៅ​ដូច​ខ្លួនឯង​បេះបិទ ដោយ​បាន​លាន់មាត់​ថា​ដូចជា​គេ​កំពុង​មើល​កញ្ចក់​។ ​​រូប​ដែល​ពូន​ឆ្លាក់​ពី​ក្រមួន​នេះ​នឹង​ត្រូវ​បាន​ដាក់​បង្ហាញ​ជា​សាធារណៈ​នៅ​ថ្ងៃទី​២២ ខែតុលា​នេះ​។

​Mohamed Salah បាន​ធ្វើ​ខ្លួន​ឱ្យ​ក្លាយ​ជា​កីឡាករ​កំពូល​ម្នាក់​នៅ​លើ​លោក និង​មានឈ្មោះ​ល្បី​ខ្លាំង​នៅ​ពេល​មក​ដល់ Liverpool កាលពី​ឆ្នាំ​២០១៧ ដោយ​បាន​បំបែក​កំណត់ត្រា​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើន​បំផុត​ក្នុង​មួយ​រដូវ​កាល​នៅ English Premier League ចំនួន ៣២គ្រាប់​នៅ​រដូវ​កាល ២០១៧-១៨​។ ​​ក្រោយមក Salah បាន​ជួយ Liverpool ឈ្នះ​ពានរង្វាន់​អឺរ៉ុប UEFA Champions League ជា​លើក​ទី៦ ក៏ដូចជា​ពាន English Premier League លើកដំបូង​ក្នុង​រយៈពេល ៣០ឆ្នាំ​។ ​រដូវ​កាល​នេះ​ទៀតសោត​កីឡាករ​វ័យ ២៩ឆ្នាំ​រូបនេះ​រកបាន ១២គ្រាប់​ហើយ​ក្នុងការ​បង្ហាញខ្លួន ១១ប្រកួត​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        157
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        167
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        174

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm