លោក ពូទីន និយាយថា រុស្ស៊ីនឹងបន្តសាកល្បងមីស៊ីលថ្មី ក្នុងការប្រយុទ្ធ

2024/11/23 05:26:30 pm        235

ប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃសុក្រថា រុស្ស៊ីនឹងបន្តសាកល្បងមីស៊ីលល្បឿនលឿនជាងសំឡេង Oreshnik ថ្មីរបស់ខ្លួន ក្នុងការប្រយុទ្ធ និងមានស្តុកទុកសម្រាប់ការប្រើប្រាស់។

លោកពូទីន បាននិយាយមួយថ្ងៃបន្ទាប់ពីរុស្ស៊ី បានបាញ់អាវុធរយៈចម្ងាយមធ្យមថ្មីចូលទៅក្នុងទឹកដីអ៊ុយក្រែន ជាលើកដំបូង ជាជំហានដែលលោកបាននិយាយថា ត្រូវបានជំរុញដោយការប្រើប្រាស់របស់អ៊ុយក្រែននូវមីស៊ីលបាលីស្ទីកផលិតដោយអាមេរិក និងមីស៊ីលស៊ីបគោលដៅរបស់អង់គ្លេស ដើម្បីវាយប្រហារលើទឹកដីរុស្ស៊ី។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយថា ទីក្រុងគីវ កំពុងធ្វើការជាមួយដៃគូប្រទេសលោកខាងលិចរបស់ខ្លួន ដើម្បីរៀបចំប្រព័ន្ធទប់ទល់ទៅនឹង «ហានិភ័យថ្មី»។ លោកពូទីន បានចាត់ទុកការប្រើប្រាស់មីស៊ីលល្បឿនលឿនជាងសំឡេង Oreshnik លើកដំបូង ថាជាការសាកល្បងដោយជោគជ័យ និងបាននិយាយថា ការប្រើប្រាស់ថែមទៀតនឹងមានជាបន្តបន្ទាប់។

លោកបាននិយាយនៅក្នុងសេចក្តីអធិប្បាយតាមទូរទស្សន៍ទៅកាន់មន្ត្រីការពារជាតិ និងអ្នកផលិតមីស៊ីលថា «យើង នឹងបន្តការសាកល្បងអាវុធទាំងនេះ រួមទាំងក្នុងលក្ខខណ្ឌប្រយុទ្ធ ដោយផ្អែកលើស្ថានភាព និងលក្ខណៈនៃការគំរាមកំហែងផ្នែកសន្តិសុខ ដែលត្រូវបានបង្កើតឡើងសម្រាប់ប្រទេសរុស្ស៊ី»។

បន្ថែមលើនេះ យើងមានស្តុកអាវុធប្រភេទនេះ ជាការស្តុកទុកប្រព័ន្ធឲ្យបានរួចរាល់សម្រាប់ការប្រើប្រាស់។

មន្ត្រីអាមេរិកម្នាក់ បាននិយាយថា អាវុធដែលរុស្ស៊ីប្រើគឺជាអាវុធពិសោធន៍។ រុស្ស៊ីមានចំនួនកំណត់នូវអាវុធប្រភេទនេះ ហើយនេះពុំមែនជាសមត្ថភាពដែលរុស្ស៊ី អាចដាក់ពង្រាយជាទៀងទាត់នៅលើសមរភូមិ នោះទេ។

មីស៊ីលរយៈចម្ងាយមធ្យម អាចបាញ់បានក្នុងចម្ងាយពី ៣.០០០គីឡូម៉ែត្រ ទៅ៥.៥០០គីឡូម៉ែត្រ ដែលអាចបាញ់បានគ្រប់ទីកន្លែងនៅអឺរ៉ុប ឬនៅភាគខាងលិចសហរដ្ឋអាមេរិក ពីប្រទេសរុស្ស៊ី ។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        96
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        86
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        80

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm