មន្ទីរសម្រាកព្យាបាល និងសម្ភពចំនួន៥កន្លែងនៅក្រុងដូនកែវ ត្រូវអាជ្ញាធចុះបិទ ក្រោយរកឃើញមិនទាន់មានច្បាប់អនុញ្ញាត ត្រឹមត្រូវពីក្រសួងសុខាភិបាល

2024/11/23 05:50:29 pm        444

តាកែវ៖ នៅក្នុងការចុះពិនិត្យតាមគ្លីនិកឯកជននៅក្នុងក្រុងដូនកែវ ដើម្បីរកលិខិតអនុញ្ញាតច្បាប់របស់អាជ្ញាធក្រុងដូនកែវ កាលពីម្សិលមិញនេះ អាជ្ញាធក្រុងបានរកឃើញគ្លីនិកមួយចំនួនមិនទាន់ទទួលបានច្បាប់អនុញ្ញាតត្រឹមត្រូវពីក្រសួងសុខាភិបាលនៅឡើយនោះទេ។

លោក កង អាណាន់ អភិបាលក្រុងដូនកែវ ដែលបានដឹកនាំមន្រ្តីចុះទៅពិនឹត្យបានថ្លែងឲ្យដឹងថា អាជ្ញាធក្រុងបានចុះត្រួតពិនិត្យនៅតាមទីតាំងមន្ទីរសម្រាកព្យាបាល និងសម្ភពធំៗចំនួន ១២ទីតាំង ក្នុងក្រុងដូនកែវ ក្នុងនោះដែរបានរកឃើញទីតាំងចំនួន ០៥ដែលមិនទាន់មានច្បាប់អនុញ្ញាតត្រឹមត្រូវ ពីក្រសួងសុខាភិបាលនៅឡើយទេ ដូច្នោះយើងបានឱ្យម្ចាស់ទីតាំងធ្វើកិច្ចសន្យាបិទទីតាំងជាបណ្ដោះអាសន្ន។

លោក កង អាណាន់ អភិបាលក្រុងដូនកែវ បានឱ្យដឹងថា ចំពោះទីតាំងទាំង ៥នេះ គឺម្ចាស់ទីតាំងបានដាក់ពាក្យស្នើសុំច្បាប់អនុញ្ញាតទៅក្រសួងសុខាភិបាល រួចរាល់អស់ហើយ ប៉ុន្តែលិខិតអនុញ្ញាតពីក្រសួងមិនទាន់ធ្លាក់មកដល់ ដូច្នោះអាជ្ញាធរសម្រេចអោយម្ចាស់ទីតាំង ចំនួន ៥នេះ ផ្អាកសកម្មភាពផ្ដល់សេវាសុខាភិបាលទាំងស្រុង ជាបណ្ដោះអាសន្នសិន រងចាំទទួល​បានច្បាប់​អនុញ្ញាតត្រឹមត្រូវពីក្រសួងសុខាភិបាល ទើបពួកគាត់​អាចមកដាក់ពាក្យស្នើសុំបើក​ដំណើរការផ្ដល់​សេវាសុខាភិបាលឡើងវិញបាន។

គួរបញ្ជាក់ថា ​ទីតាំងផ្ដល់សេវាសុខាភិបាល ទាំង ៥កន្លែង ដែលមិនទាន់មានច្បាប់អនុញ្ញាតរួមមាន៖ មន្ទីរសម្រាកព្យាបាល និងសម្ពព ឃ្វីន មន្ទីរសម្រាកព្យាបាល និងសម្ពព ដូនកែវ មន្ទីរសម្រាកព្យាបាល និងសម្ពព ចន្ដារង្សី មន្ទីរសម្រាកព្យាបាល និងសម្ពព សាំងជិនជូ និង មន្ទីរសម្រាកព្យាបាល ប៉ុលសុខា ៕

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        69
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        118
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        124

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm