ICAPP ចាត់ទុកព័ត៌មានក្លែងក្លាយ ជាប្រភពមួយបំផ្លាញសន្តិភាពពិភពលោក និងត្រូវរួមគ្នាដោះស្រាយ

2024/11/23 06:44:37 pm        338

ភ្នំពេញ៖ មហាសន្និបាតសន្និសីទអន្តរជាតិ នៃបណ្ដាគណបក្សនយោបាយនៅអាស៊ី (ICAPP) បានបង្ហាញការព្រួយបារម្ភ នៃបញ្ហាព័ត៌មានក្លែងក្លាយ ដែលជាប្រភពមួយបំផ្លាញនូវសុខសន្តិភាពរបស់ពិភពលោក ដែលបញ្ហានេះ ICAPP ត្រូវរួមគ្នាដោះស្រាយ តាមរយៈការដាក់ចេញនូវយន្តការរួមផ្សេងៗ ។

ក្នុងកិច្ចប្រជុំវេទិកាសារព័ត៌មាន ICAPP លើកទី៧ ប្រធានបទ “ការប្រឆាំងព័ត៌មានក្លែងក្លាយ ក្នុងបរិបទឌីជីថល ដើម្បីថែរក្សាសន្តិភាព” នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ តំណាងគណបក្សនយោបាយ មកពីបណ្ដាប្រទេសក្នុងតំបន់អាស៊ី លើកឡើងថា បច្ចុប្បន្នបច្ចេកវិទ្យាកាន់តែទំនើប ជាមួយនេះ ព័ត៌មានក្លែងក្លាយ (Fake News) ក៏បានកើតឡើង និងបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ ទៅកាន់មនុស្សនៅទូទាំងពិភពលោក គួរឲ្យមានការព្រួយបារម្ភ ព្រោះថា Fake News នេះ បានធ្វើឲ្យមានការយល់ច្រឡំ និងបង្កគ្រោះថ្នាក់ ឬបង្កភាពវឹកវរ ។

ពួកគេបានបន្តថា ចំពោះករណីព័ត៌មានក្លែងក្លាយ បានឃើញកើតឡើងលើព័ត៌មានលើបញ្ហាជាច្រើន ដូចជាសង្គ្រាម អន្តោប្រវេសន៍ នយោបាយ សន្តិសុខ... ហើយ Fake News នេះ បានធ្វើឲ្យមានការរើសអើង អសន្តិសុខ អំពើហិង្សា ការប្រកាន់នូវពូជសាសន៍ ហើយវាក៏បានធ្វើឲ្យមានអស្ថិរភាពពិភពលោក និងបំផ្លាញលទ្ធិប្រជាធិបតេយ្យជាដើម ។

អ្នកតំណាងគណបក្សនយោបាយទាំងនោះ បន្ថែមថា ដើម្បីជាការចូលរួមលុបបំបាត់នូវព័ត៌មាន​ក្លែងក្លាយ​នេះ ប្រទេសនីមួយៗ គឺត្រូវតែមានគណនេយ្យសង្គម នៃការគ្រប់គ្រងដោយរដ្ឋាភិបាល ហើយអ្នកសារព័ត៌មានត្រូវមានក្រមសីលធម៌ និងគោរពវិជ្ជាជីវៈអ្នកសារព័ត៌មាន ។ ពួកគេក៏បានថ្លែងអំណរគុណដល់គណបក្សប្រជាជនកម្ពុជា ​ដែលបានរៀបចំនូវមហាសន្និបាត ICAPP លើកទី១២ នេះ ប្រព្រឹត្តិទៅដោយរលូន និងល្អប្រសើរ ។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ​សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្ដេជ្ញាខ្ពស់ ក្នុងការទប់ស្កាត់នូវ​ព័ត៌មានក្លែងក្លាយ ដើម្បីស្ថិរភាពសង្គម រក្សាសុខសន្តិភាព និងការអភិវឌ្ឍ លើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ។

នៅក្នុងសេចក្តីថ្លែងការណ៍រួមរបស់ ICAPP គ្រោងមានកិច្ចសហប្រតិបត្តិការរួមគ្នា នៃគណបក្ស​នយោបាយ ដែលបានចូលរួមក្នុងមហាសន្និបាត ICAPP បង្កើតឲ្យមានប្រព័ន្ធ និងក្របខណ្ឌតាមដាន ធ្វើយ៉ាងណាសំដៅដល់ការទប់ស្កាត់ព័ត៌មានក្លែងក្លាយ ក្នុងគោលបំណងរក្សាបាននូវសន្តិភាព ស្ថិរភាព និងការរីកចម្រើនរបស់ប្រជាពលរដ្ឋ ៕អត្ថបទ បាន សុខរិទ្ធិ 

អត្ថបទដែលទាក់ទង

យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm        2
ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        31
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        238

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm