កូរ៉េខាងជើង ថ្កោលទោសសមយុទ្ធយោធារបស់អាមេរិកជាមួយ កូរ៉េខាងត្បូង និងជប៉ុន

2024/11/23 07:29:41 pm        378

ប្រទេសកូរ៉េខាងជើង នៅថ្ងៃសៅរ៍ ទី២៣ វិច្ឆិកានេះ បានថ្កោលទោស សមយុទ្ធយោធារួមគ្នាកាលពីពេលថ្មីៗនេះ ធ្វើឡើងដោយសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងប្រទេសជប៉ុន ដោយព្រមានថា ខ្លួននឹងចាត់វិធានការភ្លាមៗប្រសិនបើចាំបាច់ ដើម្បីការពាររដ្ឋរបស់ខ្លួន។

កាលពីសប្តាហ៍មុន ប្រទេសទាំងបី បានធ្វើសមយុទ្ធរួមគ្នារយៈពេលបីថ្ងៃ ដែលចូលរួមដោយយន្តហោះចម្បាំង និងយន្តហោះល្បាតដែនសមុទ្រ ព្រមទាំងនាវាផ្ទុកយន្តហោះ ដើរដោយថាមពលនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក USS George Washington ។

ក្រសួងការពារជាតិកូរ៉េខាងជើង បាននិយាយដោយប្រើឈ្មោះផ្លូវការរបស់ប្រទេសថា យើងព្រមានខ្លាំងៗ ចំពោះសហរដ្ឋអាមេរិក និងអ្នកដើរតាមរបស់ខ្លួន ដែលបង្កអរិភាពដល់កូរ៉េខាងជើង ឱ្យបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពបង្កហេតុនិងអស្ថិរភាព ដែលអាចជំរុញឱ្យមានការប្រឈមមុខដាក់គ្នាខាងយោធានៅលើឧបទ្វីបកូរ៉េ និងតំបន់ជិតខាង ឱ្យទៅជាជម្លោះប្រដាប់អាវុធពិតប្រាកដ។

ប្រព័ន្ធផ្សព្វផ្សាយ KCNA របស់កូរ៉េខាងជើង រាយការណ៍តាមសេចក្តីថ្លែងការណ៍ថា យោធា នឹងរក្សាជម្រើសទាំងអស់ដែលមាន ហើយចាត់វិធានការបន្ទាន់ ប្រសិនបើចាំបាច់ ដើម្បីគ្រប់គ្រងហានិភ័យជាមុន ខណៈកំពុងត្រូវបានឃ្លាំមើលសកម្មភាពយោធាយ៉ាងកៀកកិត ពីសំណាក់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន។

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក
2026/07/24 07:46:06 pm        7
ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm        10
តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm        12

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក

2026/07/24 07:46:06 pm
​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm