សម្តេចធិបតី អំពាវនាវឱ្យគ្រប់ប្រទេស ស្ថាប័ន និងគ្រប់បុគ្គលទាំងអស់រួមគ្នារក្សានិងស្វែងរកសន្តិភាពយូរអង្វែង

2024/11/23 08:08:28 pm        338

មហាសន្និបាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី(ICAPP) លើកទី១២ និងកិច្ច ប្រជុំពាក់ព័ន្ធក្រោមប្រធានបទ «ការស្វែងរកសន្តិភាព និងការផ្សះផ្សា» ដែលបានប្រារព្ធធ្វើនៅវិមាន៧មករា នៅ ព្រឹកថ្ងៃទី២២ ខែវិច្ឆិកា នេះ បានប្រារព្ធពិធីបិទនៅព្រឹកថ្ងៃទី២៣វិច្ឆិកា ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រធានមហាសន្និបាត ICAPP លើកទី១២ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋ មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

ក្នុងពិធីបិទនៅព្រឹកមិញនេះ ជាមួយនឹងការថ្លែងនូវការពេញចិត្ត កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការ អនុម័តសេចក្តីថ្លែងការណ៍សន្តិភាពក្រុងភ្នំពេញ និងសេចក្តីថ្លែងការណ៍ACC ដែលបង្ហាញពីសេចក្តីប៉ងប្រាថ្នារួម ការប្តេជ្ញាចិត្ត និងការសហការក្នុងចំណោមសមាជិកICAPPដើម្បីស្វះស្វែងរកសន្តិភាព និងការផ្សះផ្សា សម្តេច ធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ម្តងទៀតថា សន្តិភាពនឹងនៅតែបន្តយ៉ាងសកម្ម ដែលមិនអាចខ្វះបាន នៅក្នុង គ្រប់សង្គមទាំងអស់ និងបានអំពាវនាវដល់ប្រទេស ស្ថាប័ន និងគ្រប់បុគ្គលទាំងអស់នៅលើពិភពលោក រួមគ្នារក្សា និងស្វែងរកសន្តិភាពយូរអង្វែង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានយកឱកាសនេះ ថ្លែង​កោត​សរសើរ​ដល់​សមាជិក​ សមាជិកា​ ICAPP ទាំង​អស់​ ដែលខិតខំប្រឹងប្រែង ព្រមទាំងរៀបចំសេចក្តីថ្លែងការណ៍ និងគាំទ្រក្នុងសម័យប្រជុំពេញអង្គលើកទី១១ នៃ IPCP ដែលរៀបចំដោយរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។ សម្ដេចធិបតី ជឿជាក់ថា ICAPP ជាក្តីសង្ឃឹម​សម្រាប់សន្តិភាពទៅថ្ងៃអនាគត និងភាពរីកចម្រើនឥតឈប់ឈរ និង យ៉ាងជ្រាលជ្រៅ៕អត្ថបទ៖ មុត សុទ្ធ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        233
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        122
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        154

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm