គណៈកម្មាធិការដ៏សំខាន់របស់ UN អនុម័តសេចក្ដីសម្រេច ដើម្បីបើកផ្លូវដល់សន្ធិសញ្ញាមិនធ្លាប់មានជាលើកដំបូង ស្តីពីឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ

2024/11/24 01:43:36 am        449

គណៈកម្មាធិការមហាសន្និបាតអង្គការសហប្រជាជាតិ (UN) ដ៏សំខាន់មួយ បានអនុម័តសេចក្ដីសម្រេច កាលពីល្ងាចថ្ងៃសុក្រ (ទី២២ ខែវិច្ឆិកា) ដើម្បីបើកផ្លូវឲ្យមានការចរចាលើសន្ធិសញ្ញាមិនធ្លាប់មានលើកដំបូង ស្តីពីការទប់ស្កាត់ និងការដាក់ទណ្ឌកម្ម ចំពោះការប្រព្រឹត្តិឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ បន្ទាប់ពីប្រទេសរុស្ស៊ីបានទម្លាក់ការធ្វើវិសោធនកម្មដែលនឹងរំខានដល់កិច្ចខិតខំប្រឹងប្រែងនេះ។

សេចក្ដីសម្រេចនេះត្រូវបានអនុម័តដោយការឯកភាពពីគណៈកម្មាធិច្បាប់របស់មហាសន្និបាត ដែលរួមមានសមាជិកទាំង ១៩៣ប្រទេសរបស់ UN បន្ទាប់ពីមាននូវការចរចារដ៏តានតឹងដំណាក់កាលចុងក្រោយ រវាងអ្នកគាំទ្រកិច្ចប្រឹងប្រែងនេះ និងរុស្ស៊ីដែលបានអូសបន្លាយពេលពេញមួយថ្ងៃ។

មានការអបអរសាទរយ៉ាងខ្លាំង នៅពេលដែលប្រធានគណៈកម្មាធិការ បានផ្តល់ការយល់ព្រមលើសេចក្ដីសម្រេចនេះ។ ហើយវាស្ទើរតែប្រាកដណាស់ថា សេចក្ដីសម្រេចនេះនឹងត្រូវបានអនុម័តនៅពេលដែលមហាសន្និបាតដាក់ឲ្យបោះឆ្នោតចុងក្រោយ នៅថ្ងៃទី៤ ខែធ្នូ។

ទីប្រឹក្សាច្បាប់ជាន់ខ្ពស់របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស លោក Richard Dicker បាននិយាយប្រាប់សារព័ត៌មាន The Associated Press (AP) ថា៖ «កិច្ចព្រមព្រៀងថ្ងៃនេះ ដើម្បីចាប់ផ្តើមការចរចា លើសន្ធិសញ្ញាអន្តរជាតិដែលត្រូវការជាខ្លាំង គឺជាសមិទ្ធិផលប្រវត្តិសាស្ត្រដែលទន្ទឹងរង់ចាំជាយូរមកហើយ»។

លោកបានបន្ថែមថា៖ «វាជាការផ្ញើសារដ៏សំខាន់មួយថា និទណ្ឌភាព ចំពោះប្រភេទឧក្រិដ្ឋកម្ម ដែលកើតមានលើជនស៊ីវិល នៅក្នុងប្រទេសអេត្យូពី ស៊ូដង់ អ៊ុយក្រែន ភាគខាងត្បូងអ៊ីស្រាអែល តំបន់ហ្កាហ្សា និងសហភាពមីយ៉ាន់ម៉ា នឹងមិនត្រូវបានប្រងើយកន្តើយទៀតឡើយ»។

គួរបញ្ជាក់ថា សេចក្ដីសម្រេចនេះអំពាវនាវឲ្យមានដំណើរការកំណត់ពេលវេលា ជាមួយនឹងសម័យប្រជុំរៀបចំ ក្នុងឆ្នាំ២០២៦ និងឆ្នាំ២០២៧ និងសម័យប្រជុំចរចារយៈពេល ៣សប្តាហ៍ ក្នុងឆ្នាំ២០២៨ និងឆ្នាំ២០២៩ ដើម្បីបញ្ចប់ទាំងស្រុងនូវសន្ធិសញ្ញា ស្តីពីឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        83
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        72
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        67

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm