កម្ពុជាគ្រោងសហការជាមួយថៃ រៀបចំទិដ្ឋាការតែមួយសម្រាប់ប្រទេសពីរ ដើម្បីជំរុញវិស័យ ទេសចរណ៍

2021/10/23 04:03:48 am        28

ភ្នំពេញ៖ ក្រសួងទេសចរណ៍កម្ពុជា មានគោលបំណង គ្រោងសហការជាមួយអាជ្ញាធរប្រទេសថៃ ក្នុងការរៀបចំនូវទិដ្ឋាការតែមួយ សម្រាប់ប្រទេសពីរ (កម្ពុជា-ថៃ) ដើម្បីជំរុញកំណើនទេសចរណ៍អន្តរជាតិ ឲ្យកាន់តែមានការកើនឡើង ក្រោយបញ្ចប់នូវវិបត្តិកូវីដ១៩ ។

ក្នុងជំនួបជាមួយឯកឧត្តម វឌ្ឍនា ពុទ្ធីឆាត អភិបាលខេត្តស៊ីសាកេត ប្រទេសថៃ កាលពីពេលថ្មីៗនេះ ឯកឧត្តមបណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ មានប្រសាសន៍ថា កម្ពុជាមានគោលបំណងសហការ ជំរុញយុទ្ធនាការ “ព្រះរាជាណាចក្រពីរ គោលដៅទេសចរណ៍តែមួយ” តាមរយៈការរៀបចំបើកគម្រោង “ទិដ្ឋាការមួយសម្រាប់ប្រទេសពីរ” និងពិភាក្សាបន្ថែមអំពីកិច្ចសហការជាមួយខេត្តស៊ីសាកេត ក្នុងការបើកទិដ្ឋាការតែមួយ ដើម្បីទទួលទេសចរអន្តរជាតិ ចូលមកទស្សនាប្រទេសទាំងពីរ ។

 ភាគីកម្ពុជា ក៏បានជំរាបទៅកាន់ភាគីថៃថា នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តដាក់ឱ្យប្រើប្រាស់ផែនការមេ អភិវឌ្ឍន៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ដោយជាឱកាស នៃការអភិវឌ្ឍផលិតផលទេសចរណ៍បែបជំនឿសាសនា ដូចជាថ្វាយបង្គុមព្រះពុទ្ធរូបបុរាណ ៩វត្ត និងការគោរពបូជាបដិមារសក្តិសិទ្ធិ ៩ទីតាំង នៅតំបន់អង្គរ និងលើភ្នំគូលែនជាដើម ។ 

ក្នុងជំនួបនោះអភិបាលខេត្តស៊ីសាកេត បានថ្លែងថា បច្ចុប្បន្នក្រុមអ្នកទេសចរជនជាតិថៃ ចូលចិត្តធ្វើដំណើរឆ្លងកាត់ព្រំដែន ជាប្រភេទទេសចរបែបផ្សងព្រេង ឆ្ពោះទៅកាន់ខេត្តសៀមរាប តាមច្រកអន្តរជាតិជាំ-សាង៉ាំ ដោយជាទូទៅក្រុមអ្នកទេសចរប្រភេទផ្សងព្រេងទាំងនោះ ចូលចិត្តចំណាយពេលស្នាក់នៅចាប់ពី៣ថ្ងៃឡើងទៅ ដែលពួកគេមានការចំណាយខ្ពស់ (High buying power) ។

ជាមួយគ្នានោះឯកឧត្តមបណ្ឌិត សុខ សុក្រឹត្យា បានបន្តថា កម្ពុជាក៏ចង់ធ្វើកិច្ចសហការក្នុងការអភិវឌ្ឍ និងជំរុញវិស័យទេសចរណ៍នៅតាមព្រំដែនកម្ពុជា-ថៃ ជាពិសេសក្នុងភូមិសាស្រ្តខេត្តស៊ីសាកេត, ពង្រឹង និងពង្រីកទំនាក់ទំនងពាណិជ្ជកម្ម ការផ្លាស់ប្តូរផលិតផលកសិកម្ម និងផលិតផលធុនតូចនិងមធ្យម (SME) នៅតាមច្រកព្រំដែន, ពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងអន្តរជាតិរវាងថៃ-កម្ពុជា, តភ្ជាប់ និងការធ្វើសមាហរណកម្មវិស័យអប់រំ, សុខភាពសាធារណៈ និងការថែទាំសុខភាពប្រជាពលរដ្ឋ និងការជំរុញកិច្ចសហការលើវិស័យកីឡារវាងកម្ពុជា-ថៃ, ការជំរុញផ្សព្វផ្សាយ និងអភិវឌ្ឍទីផ្សារតាមព្រំដែន និងការសម្រួលការដឹកជញ្ជូនទំនិញ និងបន្តកិច្ចសហការតាមដានស្ថានការណ៍រាតត្បាតនៃជំងឺកូវីដ-១៩ នៅតាមច្រកព្រំដែន ។ 

ជាចុងក្រោយ ឯកឧត្តមបណ្ឌិត សុខ សុក្រឹត្យា ក៏បានស្នើដល់ឯកឧត្តមអភិបាលខេត្តស៊ីសាកេត ជួយពិនិត្យលទ្ធភាពក្នុងការផ្តល់សេវាថែទាំសុខភាព និងសុវត្ថិភាពជូនប្រជាជនកម្ពុជាដែលរស់នៅតាមព្រំដែនកម្ពុជា-ថៃ និងពលករខ្មែរចំណាកស្រុក ដែលកំពុងធ្វើការក្នុងខេត្តថៃមួយនេះ ឱ្យដូចប្រជាជនថៃផងដែរ ៕អត្ថបទ​ ៖​ ចក់

អត្ថបទដែលទាក់ទង

ក្រុមប្រឹក្សាធម្មនុញ្ញ ចេញសេចក្តីថ្លែងការណ៍ថ្កោលទោស និងចាត់ទុកគម្រោងវាយប្រហារដោយដ្រូនចូលភូមិគ្រឹះរបស់សម្តេចតេជោ ជាការបំពានរដ្ឋធម្មនុញ្ញ
2025/02/13 05:58:50 pm        1
ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុញ្ញាតឱ្យប្រធានមូលនិធិ Mine-Ex, នាយកប្រតិបត្តិមជ្ឈមណ្ឌល Exceed Worldwide និងប្រធានអង្គការ ICRC ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ​
2025/02/13 05:52:44 pm        1
ថវិកា៥លានដុល្លារអាមេរិកត្រូវបានកាកបាទក្រហមកម្ពុជាប្រគល់ជូនមន្ទីរពេទ្យហ្លួងម៉ែ
2025/02/13 05:49:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ការតវ៉ាប្រឆាំងរដ្ឋាភិបាល ធ្វើចរាចរណ៍ផ្លូវអាកាសត្រូវផ្អាក នៅបែលហ្ស៊ិក

2025/02/13 06:57:55 pm
​មនុស្សជាច្រើននាក់រងរបួស ពេលរថយន្តមួយគ្រឿងបើកបុកហ្វូងមនុស្សនៅទីក្រុង Munich ប្រទេសអាល្លឺម៉ង់
2025/02/13 06:31:10 pm
​មន្ត្រីសន្តិសុខរុស្សី៖ ការជជែកតាមទូរសព្ទរបស់លោក Putin និងលោក Trump បង្ហាញថា «ឥទ្ធិពលរបស់អឺរ៉ុបអស់ហើយ»
2025/02/13 06:27:58 pm
​ក្រុមប្រឹក្សាធម្មនុញ្ញ ចេញសេចក្តីថ្លែងការណ៍ថ្កោលទោស និងចាត់ទុកគម្រោងវាយប្រហារដោយដ្រូនចូលភូមិគ្រឹះរបស់សម្តេចតេជោ ជាការបំពានរដ្ឋធម្មនុញ្ញ
2025/02/13 05:58:50 pm
​ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុញ្ញាតឱ្យប្រធានមូលនិធិ Mine-Ex, នាយកប្រតិបត្តិមជ្ឈមណ្ឌល Exceed Worldwide និងប្រធានអង្គការ ICRC ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ​
2025/02/13 05:52:44 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/02/12 02:02:40 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/02/06 12:56:46 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/02/09 06:41:57 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/02/11 09:18:51 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/02/06 11:47:34 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am