សម្តេចតេជោហ៊ុន សែន៖ ធម្មនុញ្ញសន្តិភាពដើម្បីមនុស្សជាតិ និងភពផែនដី នឹងក្លាយជា​ទំនិញសាធារណៈ

2024/11/24 08:50:50 pm        148

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងថា ធម្មនុញ្ញសន្តិភាពដើម្បីមនុស្សជាតិ និង​ភពផែនដី នឹងក្លាយជាទំនិញ​សាធារណៈមួយ​ដែល​ជាតិ​សាសន៍​ណា​ក៏​អាច​យក​ទៅ​ប្រើ​ប្រាស់​បាន ចូលរួមបាន ស្របទៅតាមទស្សនវិស័យ និងគោលបំណងទាំងឡាយដែលចែងនៅក្នុង «វេទិកាកិ​ច្ចប្រជុំកំពូលសម្រាប់អនាគត» របស់អង្គការសហប្រជាជាតិឆ្នាំ២០២៤។

 ថ្លែងក្នុង​ពិធី​បើក និងប្រកាសពានរង្វាន់សន្តិភាពដើម្បីមនុស្សជាតិ និងភពផែនដី នាព្រឹក​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្រាប់ធម្មនុញ្ញសន្តិភាព ដើម្បី​មនុស្សជាតិ និងភពផែនដី ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់អនាគតរបស់កម្ពុជា ក៏​ដូច​ជាកូនចៅជំនាន់ ក្រោយដើម្បីថែរក្សានូវប្រវត្តិសាស្រ្ត អត្តសញ្ញាណ និង​ការ​ខិតខំ​ការពារ​មរតក​សន្តិភាព ដែលកម្ពុជារកបាន ដោយការលំបាក។

សម្តេចបានបន្ថែមទៀតថា គ្រប់ដំណាក់កាលនីមួយៗដែលបានផ្លាស់ប្តូររបបនយោបាយ ការ​ផ្លាស់​ប្តូរមេដឹកនាំការប្រកួតប្រជែងមនោគមន៍វិជ្ជា សង្រ្គាមដណ្តើមអំណាចជាតិសាសន៍ឯង ប្រល័យ​ពូជ​សាសន៍ សុទ្ធសឹងតែជាមេរៀនពិតប្រាកដ ដែលកើតឡើង​ចំពោះ​ប្រទេស​ដ៏​កម្សត់​របស់​យើង ខណៈបទពិសោធន៍ទាំងនេះហើយ ដែលធ្វើឲ្យយើង​(កម្ពុជា) កសាង​បាន​នូវ​ភាព​ធន​ក្នុង​ការ​ឆ្លើយ​តបទៅ នឹងវិបត្តិនានាក្នុងប្រវត្តិសាស្រ្ត, ក្នុងការកសាងសន្តិភាព, ការផ្សះផ្សារ, ការ​អត់​ឱន, ការបង្រួបបង្រួមដើម្បីការអភិវឌ្ឍ និងវិបុលភាពនៃសង្គមជាតិរបស់កម្ពុជា និងដើម្បី​កសាង​បាន​នូវគ្រឹះមូលដ្ឋាននៃប្រជាជាតិ ក្នុងដំ ណាក់កាលនៃអន្តរកាល ការធ្វើ​សមាហរណ​កម្ម​នៅ​ក្នុ​ងសម័យបច្ចេកវិទ្យាទំនើប ប្រកបដោយបរិយាប័ន្ន និងការតភ្ជាប់អរិយធម៌ថ្មីរុងរឿង និង​យូរ​អង្វែង​ជាដើម។

ក្នុងពិធីបើកនិងប្រកាសពានរង្វាន់សន្តិភាពដើម្បីមនុស្សជាតិ និងភពផែនដីនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បាន រំពឹងផងដែរថា សសរស្តម្ភសំខាន់ៗទាំងប្រាំ រួមមាន ១ការទប់ស្កាត់ជម្លោះ, ២ ដំណើរ​ការ​កសាងសន្តិភាព និង ការសម្របសម្រួលល្អ, ៣យុត្តិធម៌អន្តរកាល, ៤ការក​សាង​ឡើង​វិ​ញ​ក្រោយ​ជម្លោះ និងការឆ្លើយតបទៅកាន់បញ្ហាមនុស្សធម៌ និងគ្រោះមហន្តរាយ, និង៥​សន្តិសុខ​ស្បៀង និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ នឹង​ក្លាយ​ទៅ​ជា​ទ្រព្យសម្បត្តិមួយដែលមិនអាចកាត់ថ្លៃបានសម្រាប់ការអនុវត្តជាក់ស្តែង លើក​កម្ពស់​ការ​គោរព​ច្បាប់អន្តរជាតិ និងអាចយកប្រើប្រាស់បានគ្រប់ភូមិសាស្ត្រ និងស្របតាម​លក្ខណៈ​ពិសេស​របស់​ប្រទេសនីមួយៗ ដោយយកផលប្រយោជន៍ប្រជាជនជាស្នូលផងដែរ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        142
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        122
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm