ព្រះមហាក្សត្រ៖ សុខសន្តិភាពរបស់កម្ពុជា បាននាំមកនូវសន្តិភាពនៅតំបន់ទន្លេមេគង្គ និងអាស៊ាន

2024/11/24 09:02:21 pm        261

តាមរយៈព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បី​ភាព​អត់ឱន និងសន្តិភាព ថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ព្រះអង្គ​ទ្រង់មាន​ព្រះរាជ​បន្ទូលថា សុខសន្តិភាពរបស់កម្ពុជា បាននាំមកនូវសន្តិភាពនៅតំបន់ទន្លេមេគង្គ ធានា​បាន​នូវការកសាងសហគមន៍អាស៊ានដ៏ស្រស់បំព្រង និងជំរុញការធ្វើសមាហរណកម្មដ៏សកម្មរបស់កម្ពុជា ទៅក្នុងតំបន់និងសកលលោក ទាំងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម នយោបាយ សាសនា វប្បធម៌ ទេសចរណ៍។

ក្នុងឱកាសនោះព្រះករុណាព្រះមហាក្សត្រ មានព្រះហឫទ័យសោមនស្សរីករាយជាអនេក អបអរសាទរពិធីបើកសម័យប្រជុំពេញអង្គលើកទី ១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព ដែលរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។

ព្រះករុណាមានព្រះរាជបន្ទូលថា សភាអន្តរជាតិ IPTP សម្រាប់កម្ពុជា គឺជាការអនុវត្តគោលនយោបាយការទូតសភាកម្ពុជា ដែលមានស្ថាបនិកសន្តិភាព គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានបង្កើតនូវគោលនយោបាយឈ្នះ-ឈ្នះ ដ៏មានប្រសិទ្ធភាព ហើយបានបញ្ចប់សង្គ្រាមទាំងស្រុងជាស្ថាពរ សម្រេចបាននូវសន្តិភាព ការផ្សះផ្សាជាតិ ឯកភាពជាតិ ឯកភាពទឹកដី ការពារបាននូវ សាមគ្គីភាពជាតិ ឯករាជជាតិ បូរណភាពទឹកដី និងវឌ្ឍភាពសង្គម ដែលរួមគ្នាជាធ្លុងមួយ ក្នុងដំណើរស្វែងរកសន្តិភាព និង ការផ្សះផ្សាជាតិ ជាមួយព្រះវររាជបិតារបស់ខ្ញុំ គឺ សម្តេចព្រះ នរោត្តម សីហនុ ដែលជាព្រះវរ រាជបិតាឯករាជជាតិ ព្រមទាំង ព្រមទាំងវីរជនជាតិដ៏ឆ្នើមៗមួយចំនួន ក្រោមអគ្គមគ្គុទ្ទេសក៍ឯក បញ្ញាញាណ គតិបណ្ឌិត និងឧត្តមគតិស្នេហាជាតិដ៏ខ្ពង់ខ្ពស់ និងមហាវិសេសវិសាលឥតកាត់ ថ្លៃបាន របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។

ព្រះករុណាមានព្រះរាជបន្ទូលបន្ថែមថា សុខសន្តិភាពរបស់កម្ពុជា បាននាំមកនូវសន្តិភាពនៅតំបន់ទន្លេមេគង្គ ធានាបាននូវការកសាងសហគមន៍អាស៊ានដ៏ស្រស់បំព្រង និងជំរុញការធ្វើសមាហរណកម្មដ៏សកម្មរបស់កម្ពុជា ទៅក្នុងតំបន់និងសកលលោក ទាំងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម នយោបាយ សាសនា វប្បធម៌ ទេសចរណ៍ ព្រមទាំងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើគ្រប់វិស័យ ដែលរាជរដ្ឋាភិបាល កម្ពុជា បានពុះពារ លះបង់ និងប្តេជ្ញា យ៉ាងមុតមាំនិងខ្លាំងក្លាបំផុត ចាប់តាំងពីអាណត្តិទី១ នៃ រដ្ឋសភា មកដល់អាណត្តិទី៧ នេះ ។

ព្រះរាជាណាចក្រកម្ពុជា ក៏ទទួលជោគជ័យដ៏ឧត្តុង្គឧត្តមមួយទៀត ក្នុងការស្វែងរក និងផ្តល់យុត្តិធម៌អន្តរកាល ក្នុងស្មារតីធានាយុត្តិធម៌ដល់ជនរងគ្រោះដែលបានរងទារុណកម្ម និងការកាប់សម្លាប់ ទន្ទឹមពេលធានាសន្តិភាពដល់អ្នករស់រានមានជីវិត ពីរបបប្រល័យពូជ សាសន៍ដ៏ឃោរឃៅនិងយង់ឃ្នងរបស់ខ្មែរក្រហម ១៩៧៥-១៩៧៩។ តាមរយៈបទពិសោធន៍ នៃសន្តិភាពរបស់កម្ពុជា កម្ពុជាបានប្រែក្លាយពីប្រទេសទទួលកងកម្លាំងរក្សាសន្តិភាព ទៅជាប្រទេសនាំមុខមួយនៅក្នុងតំបន់ក្នុងការបញ្ជូនកងកម្លាំងរក្សាសន្តិភាព ក្រោមឆត្ររបស់អង្គការ សហប្រជាជាតិ ហើយបាននិងកំពុងចូលរួមក្នុងបេសកកម្មស្វែងរកសន្តិភាព និងកិច្ចការ មនុស្សធម៌ដទៃៗទៀតជុំវិញពិភពលោក៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        186
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        159
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        185

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm