លោក Putin និយាយ​ថា ​ជំនួប​ជាមួយ​អ៊ីស្រាអែល​ប្រកបដោយ​ផ្លែផ្កា​

2021/10/23 10:55:08 am        482

​រុស្ស៊ី៖ ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​និយាយ​ថា ជំនួប​របស់​លោក​ជាមួយ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Naftali Bennett ពិតជា​ទទួល​បាន​ផ្លែផ្កា​។ ប្រទេស​រុស្ស៊ី និង​អ៊ីស្រាអែលបាន​បង្កើត​ទំនាក់ទំនង​នយោបាយ សេដ្ឋកិច្ច និង​វប្បធម៌យ៉ាង​ជិតស្និទ្ធ ដែល​បាន​ជួយប្រទេស​ទាំងពីរ​ដោះស្រាយ​បញ្ហាលំបាក និង​បញ្ហា​បែងចែកដូចជា​ស្ថានភាព​នៅ​ប្រទេសស៊ី​រី ដែល​ទីក្រុង​ម៉ូស្គូ​បាន​សហការ​ជាមួយទីក្រុង​តេ​អេ​រ៉ង់ ដើម្បី​គាំទ្រ​ការគ្រប់គ្រង​របស់​ប្រធានាធិបតី​ស៊ី​រី​លោក Bashar Assad​។

ប្រទេស​រុស្ស៊ី​បានធ្វើ​យុទ្ធនាការយោធា​នៅក្នុងប្រទេស​ស៊ី​រី​ចាប់តាំងពី​ឆ្នាំ២០១៥ ដោយបាន​ជួយ​រដ្ឋាភិបាល​របស់លោក Assad ដណ្តើមបាន​ការគ្រប់គ្រង​ភាគច្រើន​នៅក្នុង​ប្រទេស​វិញ​។ ទីក្រុង​ម៉ូស្គូបានជួយធ្វើ​ទំនើបកម្ម​យោធា​ប្រទេស​ស៊ី​រី រួមទាំង​ការផ្តល់​ប្រព័ន្ធការពារ​ដែន អាកាសដល់លោក ​Assad និង​បណ្តុះបណ្តាល​បុគ្គលិក​របស់​ប្រទេស​។ ប្រទេស​រុស្ស៊ី និង​អ៊ីស្រាអែលបាន​បង្កើត​ខ្សែ​ទូរស័ព្ទ​យោធា ដើម្បី​សម្របសម្រួល​ប្រតិបត្តិការ​កងទ័ពអាកាសលើប្រទេស​ស៊ី​រី ​ដើម្បី​បញ្ចៀស​ការប៉ះទង្គិច​គ្នា​។ ប្រទេស​អ៊ីស្រាអែលតែងតែ​វាយប្រហារ​លើ​គោលដៅ​ដែលមាន​ទំនាក់ទំនង​ជាមួយ​ប្រទេស​អ៊ីរ៉ង់ក្នុងប្រទេស​ស៊ី​រី ខណៈ​​រុស្ស៊ី​បាន​គាំទ្រ​ដល់​រដ្ឋាភិបាល​ស៊ី​រី​។ នៅក្នុង​ឆ្នាំ​២០១៨ ទីក្រុង​ម៉ូស្គូ​បាន​ជាប់គាំង​កិច្ច​ព្រមព្រៀង​ជាមួយ​ទីក្រុង​តេ​អេ​រ៉ង់ ក្នុងការ​ទប់ស្កាត់​អ្នក​ប្រយុទ្ធ​របស់ខ្លួន​ឱ្យនៅ​ឆ្ងាយ​ពី​តំបន់ Golan Heights ដើម្បី​សម្រួល​ដល់​ការព្រួយបារម្ភ​របស់​ប្រទេស​អ៊ីស្រាអែល​អំពី​វត្តមានរបស់​អ៊ីរ៉ង់​នៅក្នុង​ប្រទេស​ស៊ី​រី​។

ប្រទេស​រុស្ស៊ី​ជា​ភាគី​អន្តរជាតិ​មួយ​ដែល​បាន​ចរចា​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ២០១៥ ជាមួយ​ប្រទេស​អ៊ីរ៉ង់​។ កិច្ចព្រមព្រៀង​នេះ​បាន​បរាជ័យ​បន្ទាប់ពី​ប្រធានាធិបតី​លោក Donald Trump ​បាន​ដកខ្លួន​ចេញ​ក្នុង​ឆ្នាំ២០១៨​។ ប៉ុន្តែ​បច្ចុប្បន្នរដ្ឋបាល​សហរដ្ឋអាមេរិក​ថ្មីកំពុង​ព្យាយាម​ស្តារ​កិច្ចព្រមព្រៀង​ជាមួយ​មហាអំណាច​អន្តរជាតិដទៃទៀត ដែលជា​ជំហាន​មួយ​ដែល​ប្រទេស​អ៊ីស្រាអែល​ប្រឆាំង​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

[UPDATE] ខ្មាន់កាំភ្លើងព្យាយាមសម្លាប់លោក Trump និងគណៈរដ្ឋមន្ត្រីនៅឯពិធីទទួលទានអាហារពេលល្ងាច
2026/04/27 08:06:44 am        1
ការនាំចេញប្រេងឆៅ និងផលិតផលប្រេងរបស់សហរដ្ឋអាមេរិកបានឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន
2026/04/26 03:49:59 pm        1
អ៊ីរ៉ង់និយាយថាខ្លួន បានត្រៀមរួចរាល់ហើយដើម្បីទប់ទល់នឹងការគំរាមកំហែងគ្រប់បែបយ៉ាង
2026/04/26 03:47:12 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​[UPDATE] ខ្មាន់កាំភ្លើងព្យាយាមសម្លាប់លោក Trump និងគណៈរដ្ឋមន្ត្រីនៅឯពិធីទទួលទានអាហារពេលល្ងាច

2026/04/27 08:06:44 am
​ស្ថានទូតឥណ្ឌូនេស៊ី រំពឹងថា ពិធីបុណ្យផ្សាររាត្រី នឹងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន ឱ្យចូលរួមទស្សនាផ្លូវថ្មើរជើងចតុមុខ
2026/04/26 05:15:00 pm
​សកម្មជនមកពីគណបក្សប្រឆាំងចំនួន៧០នាក់ ស្រុកស្អាង ខេត្តកណ្តាល ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
2026/04/26 04:56:19 pm
​ការងារជោគជ័យអាស្រ័យមន្រ្តីមាន «សុខភាពល្អ»
2026/04/26 04:30:10 pm
​ឯកឧត្តម ចាយ បូរិន អញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនឯកឧត្តម កង ណម នៅគេហដ្ឋាន
2026/04/26 04:23:32 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/25 03:45:19 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/25 12:21:08 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/26 02:47:08 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/20 07:12:40 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am