ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ ៦​នាក់​ស្លាប់​ក្នុង​ការ​ប៉ះទង្គិច​គ្នា​នៅ​ជុំរុំ​ប្រទេស​បង់​ក្លា​ដែ​ស​

2021/10/23 11:13:30 am        721

​បង់​ក្លា​ដែ​ស៖ នគរបាល​បាន​និយាយ​ថា ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ពីរ​ក្រុម​បាន​ប៉ះទង្គិច​គ្នា​កាលពី​ថ្ងៃ​សុក្រ នៅ​ក្នុង​ជុំរុំ​មួយ​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​បង់​ក្លា​ដែ​សបណ្ដាល​ឲ្យ​ជនភៀសខ្លួន​យ៉ាងតិច ៦នាក់​ស្លាប់ និង ១០​នាក់​ផ្សេងទៀត​រង​របួស​។ លោក Shihab Kaiser Khan មេបញ្ជាការ​កង​នគរបាល​ប្រដាប់​អាវុធដែល​មើល​ការខុសត្រូវ​ជុំរុំ​បាន​និយាយ​ថា អំពើ​ហិង្សា​បាន​ផ្ទុះឡើង​នៅ​ក្នុង​ស្រុក Cox's Bazar នៅ​ពេល​ដែល​ភាគី​ម្ខាង​បាន​បើក​ការ​បាញ់​ប្រហារ​បណ្ដាល​ឲ្យ​មនុស្ស ​៤នាក់​ស្លាប់​នៅ​កន្លែង​កើត​ហេតុ​។

លោក Khan បាន​និយាយ​ថា មនុស្ស​ពីរ​នាក់​ផ្សេងទៀត​បាន​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ ខណៈ​ពួកគេ​ព្យាបាល​របួស​។ ភ្លាមៗ​នោះ​គេ​នៅ​មិនទាន់​ដឹង​ច្បាស់​ថា ​ហេតុអ្វី​បានជា​អំពើ​ហិង្សា​ផ្ទុះឡើង ប៉ុន្តែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​និយាយ​ថា ភាគី​ទាំងពីរ​ឈ្លោះប្រកែក​គ្នា​ដើម្បី​បង្កើត​ការ​គ្រប់​គ្រង​នៅ​ក្នុង​ជុំរុំ​ ជុំវិញ​ការ​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​។ មន្ត្រី​ប្រទេស​បង់​ក្លា​ដែ​ស​បាន​និយាយ​ថា ក្រុម​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​មួយ​ចំនួន​ជាប់​ពាក់ព័ន្ធ​ក្នុង​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​ដូចជា​ការ​ចាប់​ជំរិត និង​ស្វែងរក​ប្រាក់​លោះ​ជាដើម ហើយ​ពួកគេ​ប្រើ​​ជុំរុំនេះ​ដើម្បី​រត់ពន្ធ​គ្រឿង​ញៀនពីសហភាពមី​យ៉ាន់​ម៉ា ជា​កន្លែង​ដែល​ពួកគេ​រស់នៅ​មុន​ពេល​មកដល់​ប្រទេស​បង់​ក្លា​ដែ​ស​។ អំពើ​ហិង្សាកាលពី​ថ្ងៃ​សុក្រ​បាន​កើតឡើង​ប្រហែល​ ៣​សប្តាហ៍​បន្ទាប់ពី​តំណាងអន្តរជាតិ​សម្រាប់​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ ត្រូវបាន​គេ​បាញ់សម្លាប់​នៅ​ក្នុង​ជុំរុំ​នៅ​ក្នុង​ស្រុក Ukhiya ដូចគ្នានេះ​។

ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ជាង ៧០០.០០០​នាក់​បាន​ភៀសខ្លួន​ទៅ​ជុំរុំ​ជនភៀសខ្លួន​នៅ​ប្រទេស​បង់​ក្លា​ដែ​ស ​ចាប់តាំងពី​ខែ​សីហា ​ឆ្នាំ​២០១៧ ខណៈដែល​យោធា​នៅ​សហភាពមី​យ៉ាន់​ម៉ាដែល​ភាគច្រើន​កាន់សាសនា​ព្រះពុទ្ធ បាន​ចាប់ផ្តើម​ការបង្ក្រាប​យ៉ាង​ឃោរឃៅ​ទៅលើក្រុម​ជន​ជាតិ​ភាគតិច​មូស្លីម ​បន្ទាប់ពី​ការវាយប្រហារ​ដោយ​ក្រុម​បះបោរ​។ ជា​សរុប​ប្រទេស​បង់​ក្លា​ដែ​ស​បាននឹងកំពុង​ផ្តល់ទីជម្រក​ដល់​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ជាង​ ១.១​លាន​នាក់​ពី​សហភាព​មី​យ៉ាន់​ម៉ា បន្ទាប់ពី​រលក​នៃ​ការ​ធ្វើទុក្ខបុកម្នេញ​កន្លង​មក​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ប្រជាជនលីបង់ជាង ៥៨.០០០នាក់ បានផ្លាស់ទីលំនៅ ស្របពេលអរិភាពជាមួយអ៊ីស្រាអែល កំពុងកើនឡើង
2026/03/04 02:58:53 pm       
UN ប្រមានថា កុមារអាហ្វហ្គានីស្ថានរាប់ម៉ឺននាក់ប្រឈមនឹងកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ នៅឆ្នាំ ២០២៦នេះ
2026/03/04 02:53:47 pm        1
ប្រភព៖ អាមេរិក កសាងសំណុំរឿងផ្លូវច្បាប់ប្រឆាំងនឹងមេដឹកនាំបណ្ដោះអាសន្នវ៉េណេស៊ុយអេឡា លោកស្រី Rodriguez
2026/03/04 02:49:23 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រជាជនលីបង់ជាង ៥៨.០០០នាក់ បានផ្លាស់ទីលំនៅ ស្របពេលអរិភាពជាមួយអ៊ីស្រាអែល កំពុងកើនឡើង

2026/03/04 02:58:53 pm
​UN ប្រមានថា កុមារអាហ្វហ្គានីស្ថានរាប់ម៉ឺននាក់ប្រឈមនឹងកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ នៅឆ្នាំ ២០២៦នេះ
2026/03/04 02:53:47 pm
​ប្រភព៖ អាមេរិក កសាងសំណុំរឿងផ្លូវច្បាប់ប្រឆាំងនឹងមេដឹកនាំបណ្ដោះអាសន្នវ៉េណេស៊ុយអេឡា លោកស្រី Rodriguez
2026/03/04 02:49:23 pm
​រដ្ឋមន្ត្រីការបរទេស៖ ពលរដ្ឋអាមេរិក ៩.០០០នាក់ បានចាកចេញពីមជ្ឈិមបូព៌ា
2026/03/04 02:46:16 pm
​រុស្ស៊ី និងចិន បង្កើនសំឡេងផ្នែកការទូតប្រឆាំងការវាយប្រហាររបស់អាមេរិក-អ៊ីស្រាអែល លើអ៊ីរ៉ង់
2026/03/04 02:42:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/03/04 07:02:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/02/03 09:25:04 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/03/01 09:11:59 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/03/02 04:11:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/03/03 12:32:00 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am