សម្តេចធិបតី អំពាវនាវបណ្ដាប្រទេស និងដៃគូទាំងអស់ រួមគ្នា សម្រេចឱ្យបានគោលដៅពិភពលោកគ្មានមីន

2024/11/25 05:06:05 pm        150

សៀមរាប៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើការអំពាវនាវដល់បណ្តាប្រទេស និងដៃគូទាំងអស់ រួមគ្នា ធ្វើយ៉ាងណាសម្រេចឲ្យបាននូវគោលដៅ ពិភពលោកគ្មានមីន ខណៈគ្រាប់មីននេះ បានធ្វើឲ្យប្រជាជនកម្ពុជា មានការលំបាកយ៉ាងខ្លាំង ក្នុងការទទួលយកនូវសន្តិភាព។

ក្នុងពិធីបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកគ្មានមីន នៅព្រឹកថ្ងៃទី២៥ ខែ វិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តសៀមរាប សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ទាំងអ្នកវិនិយោគទាំងអ្នកទេសចរពួកគេនឹងមិនមកប្រទេសណា​ដែលមានសញ្ញាក្រហមថា «ប្រយ័ត្នគ្រាប់មីន»នោះទេ ហើយការរស់នៅជាមួយគ្រាប់មីននេះដែរ បានធ្វើឲ្យប្រជាជនកម្ពុជា មានភាពលំបាកយ៉ាងខ្លាំង។ មួយវិញទៀតស្លាកស្នាមដែលគ្រាប់មីនបានបន្សល់ទុកទាំងផ្លូវកាយ និងផ្លូវចិត្តវាជាការរំលឹកជាប្រចាំថ្ងៃអំពី​ភាព រន្ធត់​ពីអតីតកាលរបស់ប្រជាជនកម្ពុជា។ គ្រាប់មីននេះ ហើយបានធ្វើឲ្យមនុស្សជាតិទាំងមូលជួប​មហន្តរាយ​ ដូច្នេះយើង ទាំងអស់គ្នា​គប្បីរួមគ្នាលុបបំបាត់​វាឲ្យអស់ពោលគឺធ្វើយ៉ាងណាឲ្យពិភពលោកគ្មានមីន។

សម្តេចធិបតី ហ៊ុន ម៉ណែត បានលើកឡើងទៀតថា កម្ពុជា ​ជាប្រទេសធ្លាប់រងគ្រោះដោយ​សារ​សង្រ្គាម​ដ៏​រាំរ៉ៃ ហើយគ្រាប់មីនដែលសល់ពីសង្រ្គាមនេះ បានរាយប៉ាយលើផ្ទៃដីកម្ពុជាជាច្រើន ប៉ុន្តែកម្ពុជា​បានពុះពារយ៉ាងខ្លាំង ដែលមានការចូលរួមពីប្រទេសជាដៃគូ និងអង្គការនានាបានជួយ​ឧបត្ថម្ភទាំងហិរញ្ញវត្ថុ និងបច្ចេកទេសផងនោះ បានធ្វើឲ្យកម្ពុជាបច្ចុប្បន្ននេះបានបោសសម្អាត​គ្រាប់មីន​ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះសម្រេចបានជាងមួយលានគ្រាប់ និងសំណល់ជាតិ​ផ្ទុះចំនួន​បីលានគ្រាប់ បានបោសសម្អាត មីនលើផ្ទៃដីជាងបីពាន់គីឡូម៉ែត្រក្រឡា ហើយ​បាន​ប្រែក្លាយ​រាជធានី-ខេត្ត១៥ ក្នុងចំណោម២៥ រាជធានី​ខេត្តអស់មីនផងដែរ។

ជាមួយគ្នានោះដែរ សម្តេចធិបតី ក៏បានអះអាងផងដែរថា ចំនួនជនរងគ្រោះដោយសារគ្រាប់មីន​ជា​មធ្យមជាងបួនពាន់បីរយនាក់ក្នុង មួយឆ្នាំ ពោលគឺឆ្នាំ១៩៩៦​ មកតិចជាងមួយរយនាក់ក្នុងមួយឆ្នាំ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។

នៅក្នុងអង្គប្រជុំខាងលើនេះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក៏បានលើកឡើង​ផងដែរថា ទឹកដីដែលធ្លាប់មានមីន ពេលនេះបានក្លាយទៅជាដីដែលមានជីវជាតិសម្រាប់ធ្វើកសិកម្ម នគរូបនីយកម្ម ​ហើយបានជួយប្រជាពលរដ្ឋខ្មែររាប់លាននាក់​ចេញពីភាពក្រីក្រ ខណៈផ្ទៃដីប្រមាណ ៨០ភាគរយ ត្រូវបានយកទៅប្រើប្រាស់លើវិស័យកសិកម្ម ហើយដី​ដែលនៅសេសសលត្រូវ​បាន​យកទៅធ្វើលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ​និងអភិវឌ្ឍន៍ រួមមានការកសាងហេដ្ឋា​រចនាសម្ព័ន្ធ​សំខាន់ៗសម្រាប់តភ្ជាប់ទូទាំងប្រ ទេស ដោយបានធ្វើឲ្យសេដ្ឋកិច្ចរីកចម្រើនរហូតដល់សព្វថ្ងៃ​នេះផងដែរ។ ជាងនេះទៅទៀតបានផ្តល់ឲ្យភ្ញៀវទេសចរអន្តរជាតិរាប់លាននាក់ រួមទាំងអ្នកវិនិយោគ​មកទស្សនា​កម្ពុជាផងដែរ៕អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        25
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        232
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        217

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា

2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm