សម្ដេចតេជោ រម្លឹកអំពីការផ្លាស់ប្ដូរ និងការវិវត្តរបស់កម្ពុជា​ដល់ប្រតិភូ​មក​ពីបណ្ដា​ប្រទេសនានា នៃ​សភាអន្តរជាតិ IPTP

2024/11/25 06:44:03 pm        146

កាលពីព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ប្រធាន​គណៈ​ប្រតិភូ​មក​ពី​បណ្ដា​ប្រទេស​នានា ​ចូលជួបសម្ដែងការគួរសម មុនឱកាសនៃពិធីបើកសម័យប្រជុំពេញអង្គលើកទី១១ នៃ​សភា​អន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។

ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ចំពោះវត្តមាន ឯកឧត្តម លោក​ជំទាវ ទាំងអស់ដែលបានខិតខំធ្វើដំណើរមកពីបណ្ដាប្រទេសឆ្ងាយៗរួមមាន អារ៉ាប់ អាមេរិក​ឡាទីន អាហ្វ្រិក និងអឺរ៉ុប មកចូលរួមក្នុងសម័យប្រជុំពេញអង្គលើកទី១១ នៃ​សភា​អន្តរជាតិ​ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) នៅកម្ពុជានាពេលនេះ ដើម្បីរួមគ្នា​អនុម័ត​ទៅ​លើ​ធម្មនុញ្ញ​សន្តិភាព ដែលបានរៀបចំតាក់តែង និងចុះហត្ថលេខានៅទីក្រុងភ្នំពេញនាពេលនេះ ។

សម្ដេចតេជោ ក៏បានរំលឹកអំពីអនុស្សាវរីយ៍នានា ដែលសម្ដេច​ធ្លាប់​បាន​ទៅ​បំពេញ​ទស្សន​កិច្ច​នៅ​បណ្តា​ប្រទេស​ជាមិត្តរួមមានដូចជា ប្រទេសអាហ្វ្រិក តំបន់អឺរ៉ុប អារ៉ាប់ ប្រទេសអេត្យូពី និង​បណ្ដា​ប្រទេស​មួយ​ចំនួន​ទៀត​នា​ពេលកន្លងទៅ ដែលជាដៃគូក្នុងការរៀបចំ​ឱ្យ​មាន​ធម្មនុញ្ញ​សន្តិភាព​​នា​ពេល​នេះ​។ សម្ដេចតេជោ បានបញ្ជាក់ថាវាពិតជាមានសារៈសំខាន់ណាស់ ដែលប្រទេស​ទាំងអស់​ជា​ប្រទេស​កំពុង​អភិវឌ្ឍ ត្រូវបញ្ចេញសំឡេង ដោយសារសភាព​ការណ៍ពិ​ភព​លោក​កាន់​តែ​មាន​ភាព​ស្មុគ​ស្មាញ និងពិបាកប៉ាន់ស្មាន ប្រកបដោយការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ការ​អនុវត្ត​នយោបាយគាំពារនិយម ដាក់ទណ្ឌកម្ម ដែលទាមទារឱ្យសកលលោកត្រូវតែធានាថា សំឡេង​របស់ក្រុមប្រទេសកំពុងអភិវឌ្ឍ ត្រូវបានគេយកចិត្តទុកដាក់ ដូច្នេះ ការចូលរួម​របស់​គណៈ​ប្រតិភូ​ទាំង​អស់ គឺជាវិភាគទានដ៏សំខាន់ ដើម្បីឱ្យធម្មនុញ្ញសន្តិភាពនេះឈានឆ្ពោះទៅមុខ។

ឆ្លៀត​នៅ​ក្នុងឱកាសនេះផងដែរ សម្ដេចតេជោ ក៏បានថ្លែងអំណរគុណដល់ ឯកឧត្តមប្រធាន​រដ្ឋសភា​វៀតណាម ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានចូលរួម​នៅ​ក្នុង​កិច្ច​ប្រជុំ​សំខាន់​ៗ ​នៅក្នុងប្រទេសកម្ពុជា នារយៈពេលប៉ុន្មានថ្ងៃនេះ។ សម្ដេចតេជោ បានសម្ដែង​នូវ​ក្តី​សង្ឃឹ​ម​ថា ​ឯកឧត្តម និង លោកជំទាវទាំងអស់ នឹងទទួលបាន​នូវ​ភាព​រីករាយ​ក្នុង​ការ​ស្នាក់​នៅ​ប្រទេស​កម្ពុជា​ នាឱកាសនៃកិច្ចប្រជុំទាំងអស់នេះ។

សម្ដេចតេជោ ក៏បានមានប្រសាសន៍រៀបរាប់អំពីការផ្លាស់ប្ដូរ និងការវិវត្តរបស់ប្រទេសកម្ពុជា ចាប់​តាំង​ពី​កម្ពុជាត្រូវបានរំដោះពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលពីមុននោះ ទីក្រុងភ្នំពេញ​មិន​មាន​មនុស្សរស់នៅនោះទេ ក៏ប៉ុន្តែបច្ចុប្បន្ននេះ ទីក្រុងភ្នំពេញមានមនុស្សរស់នៅយ៉ាងច្រើនកុះករ និងមានសំណង់អគារខ្ពស់ៗរីកដុះដាលជាច្រើន។

សម្ដេចតេជោ ក៏បានរៀបរាប់អំពីការខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការអភិវឌ្ឍដើម្បីឈានឆ្ពោះទៅកាន់ប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ ដោយមិនធ្លាក់ចូកក្នុងអន្ទាក់ប្រទេសចំណូលមធ្យម។ សម្ដេចតេជោ ក៏បានមានប្រសាសន៍អំពីការរៀបចំរដ្ឋាភិបាលថ្មីដែលដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានដឹកនាំប្រទេសរយៈពេលជាងមួយឆ្នាំកន្លងមកនេះ ដែលបានដំណើរការទៅមុខយ៉ាងរលូន ហើយនៅក្នុងអាណត្តិថ្មីនេះ ជាលើកទីមួយហើយដែលយើងមានស្ត្រីជាប្រធានរដ្ឋសភា។ 

ឯកឧត្តម ប្រធានក្រុមប្រឹក្សាសកលដើម្បីភាពអត់ឱន និងសន្តិភាព បានថ្លែងអំណរគុណចំពោះ សម្ដេចតេជោ ប្រធានព្រឹទ្ធសភាកម្ពុជា ចំពោះការរៀបចំទទួលស្វាគមន៍យ៉ាងកក់ក្តៅដល់គណៈប្រតិភូទាំងអស់ ដែលអញ្ជើញមកពីបណ្ដាប្រទេសនានានៅពេលនេះ។ ឯកឧត្តម បានបន្តថា យើងទាំងអស់គ្នា នឹងចុះហត្ថលេខាលើ «ធម្មនុញ្ញសន្តិភាព» ហើយ ឯកឧត្តម ពិតជាមានកិត្តិយសដ៏ធំធេង ដែលបានធ្វើដំណើរមកកាន់ប្រទេសកម្ពុជានៅពេលនេះ ។ ឯកឧត្តមមើលឃើញថា កម្ពុជា គឺជាប្រទេសដែលមានសុខសន្តិភាពពេញលេញ ហើយប្រកបដោយវប្បធម៌ដ៏ផូរផង់។ ឯកឧត្តម បានបញ្ជាក់ថា បណ្ដាប្រទេសយើងកំពុងអភិវឌ្ឍនេះ គឺស័ក្តិសមនឹងរស់នៅក្នុងសុខសន្តិភាពនៅលើភពផែនដីដ៏ស្រស់ត្រកាលនេះ។

ជាចុងក្រោយ សម្តេចតេជោ បានថ្លែងអំណរគុណចំពោះ ឯកឧត្តម លោកជំទាវទាំងអស់ ដែលបានអញ្ជើញមកពីបណ្ដាប្រទេសនានា ក្នុងការមកគាំទ្រដល់ធម្មនុញ្ញសន្តិភាពនាពេលនេះ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm