អ្នកនយោបាយ៖ សម្តេចតេជោ ពិតជាស័ក្តិសមទទួលបានពានរង្វាន់មេដាយសន្តិភាព

2024/11/25 08:26:08 pm        183

មួយថ្ងៃបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ទទួលបានពានរង្វាន់មេដាយ «សន្តិភាពដើម្បីមនុស្សជាតិ និងភពផែនដី » បណ្តាមេដឹកនាំបក្សនយោបាយ បានសំដែងការអបអរសាទរ និងយល់ឃើញថាសម្តេចតេជោ ពិតជាស័ក្តិសមទទួបានពាន់រង្វាន់មេ ដាយសន្តិភាពនេះ ។

លោក អ៊ុន វិសិទ្ធគុន ប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យ បានប្រាប់BTVនៅថ្ងៃទី២៥ ខែវិច្ឆិកា​នេះថា សម្តេចតេជោ ហ៊ុន សែន ជាបិតាសន្តិភាពនៃកម្ពុជា ដែលបានលះបង់គ្រប់​បែបយ៉ាង​ដើម្បីធានានិរន្តរភាពសុខសន្តិ ភាពពេញបរិបូរនៅក្នុងប្រទេស ដូច្នេះសម្តេចតេជោ ពិតជា​ស័ក្តិសម​ទទួលបាលពានរង្វាន់មេដាយ «សន្តិភាពដើម្បី មនុស្សជាតិ និងភពផែនដី» ។

លោក បានបញ្ជាក់ថា ក្នុងនាមលោកជាអ្នកនយោបាយមួយរូប នឹងយកគំរូតាមការដឹកនាំ​របស់​សម្តេចតេជោ ដែលគិតពីសុខទុក្ខប្រជាពលរដ្ឋ ​និងប្រទេសជាតិគ្រប់កាលៈទេសៈ ដោយផ្ដោត​លើការប្រកួតប្រជែងតាមបែបលទ្ធិប្រជាធិបតេយ្យ និងរក្សាសុខសន្តិភាព ។

លោកជំទាវ ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ បាន​សំដែងការអបអរសាទរ​ដែរ​ចំពោះ​សម្តេចតេជោ ដែលទទួលបានពានរង្វាន់មេដាយ «សន្តិភាពដើម្បីមនុស្សជាតិ ​និងភពផែនដី »។ ការទទួលបានពានរង្វាន់នេះ គឺជាកិត្តិយសបំផុតសម្រាប់ប្រទេសកម្ពុជា ​នាពេលបច្ចុប្បន្ន ដែលបាន​បង្ហាញទៅលើឆាកអន្តរជាតិថា ប្រទេសកម្ពុជា មានសុខសន្តិភាពពេញ​បរិបូណ៌ ក្រោមការស្វះស្វែង​រកសុខសន្តិភាពពីសម្តេចតេជោ។ កត្តាសុខសន្តិភាព មានសារសំខាន់ណាស់សម្រាប់ប្រទេសកម្ពុជា និងពិភពលោក។

សូមបញ្ជាក់ដែរថា​សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជន​កម្ពុជា នៅថ្ងៃទី២៤ ខែ វិច្ឆិកានេះ​ បានទទួលពានរង្វាន់លំដាប់​អន្តរជាតិថ្មីមួយទៀត នោះគឺពាន​រង្វាន់មេដាយ «សន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី »។ ​ពានរង្វាន់នេះ ត្រូវបានប្រគល់​ជូន​សម្តេចតេជោ ក្នុងពិធីបើកជាផ្លូវការសម័យ ប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាព​អត់ឱន និងសន្តិភាព (IPTP) ក្រោមមូលបទ៖ ការស្វែងរក សន្តិភាព ការផ្សះផ្សា និងភាពអត់ឱន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែវិច្ឆិកានេះ ៕ អត្ថបទ៖ សោភ័ណ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        194
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm