ក្រុម​តា​លី​បង់​ប្រឈម​ការ​ផ្លាស់ប្ដូរ​ពី​សង្គ្រាម​ទៅ​រក​ការគ្រប់គ្រង​ព្រំដែន​

2021/10/23 01:37:16 pm        489

​អាហ្វហ្គានីស្ថាន៖ ក្រុម​តា​លី​បង់​កំពុង​បណ្ដុះបណ្ដាល​កងកម្លាំង​នគរបាល​ព្រំដែន ​ដើម្បី​គ្រប់គ្រង​ការឆ្លងកាត់ព្រំដែន​នៅ​ទូទាំងប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន រយៈពេល​ប៉ុន្មាន​ខែ​បន្ទាប់ពី​ការកាន់កាប់ប្រទេស​នេះ​កាលពី​ពាក់កណ្តាល​ខែសីហា​។ កងពលតូច​នគរបាល​ព្រំដែន​ទី៤៤ នៅ​ទីក្រុង Helmand ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​អតីត​រដ្ឋាភិបាលអា​ហ្វ​ហ្គា​នី​ស្ថាន ពេលនេះ​ត្រូវបាន​ប្រើប្រាស់​ដោយ​ក្រុម​តា​លី​បង់​ដើម្បី​បណ្តុះបណ្តាល​កងកម្លាំង​នគរបាល​ព្រំដែន​របស់​ពួកគេ​។

នគរបាល​ព្រំដែន​ក្រុម​តា​លី​បង់ ៥០នាក់​ដំបូងបានបញ្ចប់​វគ្គ បន្ទាប់ពី​ការបណ្តុះបណ្តាល​រយៈពេល ៣សប្តាហ៍​។ មន្ត្រី​តា​លី​បង់​បាន​និយាយថា ការផ្តោត​សំខាន់​នៃការហ្វឹកហ្វឺន​នេះគឺ​ដើម្បី​រៀបចំ​កងកម្លាំង​របស់​ពួកគេ ក្នុងការ​បំពេញ​តួនាទី​រក្សា​ច្បាប់​ និងសណ្តាប់ធ្នាប់​។​ ​ក្រុម​ហ្វឹកហាត់បាន​ប្រើប្រាស់​ផ្លូវ​ឆ្លងកាត់​តំបន់ Dishu ដែល​ជាប់​ព្រំដែន​ប្រទេសប៉ា​គីស្ថានដើម្បី​ចូលមក​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន និង​បើក​ការវាយប្រហារ​ទៅលើកងទ័ពសហរដ្ឋអាមេរិក​ និង​កងកម្លាំង​សន្តិសុខ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែល​គាំទ្រ​ដោយ​ប្រទេសលោកខាងលិច​។ បច្ចុប្បន្ននេះ​ពួកគេ​កំពុង​ត្រូវបាន​បណ្តុះបណ្តាល ដើម្បី​ការពារ ព្រំដែន ដូចគ្នានេះ​ដែល​ពួកគេ​ធ្លាប់បាន​ចូលមក​ប្រទេស​និង​ប្រយុទ្ធ​។ លោក Shaikh Ahmadullah ប្រធាន​ជ្រើសរើស​ក្រុម​តា​លី​បង់​នៅ​ភាគខាងត្បូង​អា​ហ្វ​ហ្គា​នី​ស្ថាននិយាយថា កងកម្លាំង​របស់​ក្រុម​នេះមាន​សមត្ថភាព​ការពារ​ព្រំដែន​របស់​ប្រទេស​។ ប៉ុន្តែ​បញ្ហា​ប្រឈម​ចម្បង​មួយ​របស់​កងកម្លាំង​ដែល​ទើប​ទទួលបាន​ការហ្វឹកហ្វឺន​ថ្មី​នេះ នឹងត្រូវ​រារាំង​ចលនា​អ្នក​ប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​ណាមួយ​នៅតាម​ខ្សែបន្ទាត់​ព្រំដែន​តំបន់ Durand​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ប្រមុខ WTO៖ សណ្តាប់ធ្លាប់ពិភពលោកបានផ្លាស់ប្តូរដោយមិនអាចប្រកែកបាន
2026/03/26 08:51:46 pm        1
លោក Putin៖ ផលវិបាកសង្រ្គាមអ៊ីរ៉ង់អាចធ្ងន់ធ្ងរដូចការរីករាលដាលឆ្លងសកលជំងឺ COVID-19
2026/03/26 08:37:12 pm        1
នាយករដ្ឋមន្ត្រី បញ្ជាក់ថា អ៊ីរ៉ង់អនុញ្ញាតឲ្យនាវាម៉ាឡេស៊ីឆ្លងកាត់ច្រកសមុទ្រ Hormuz
2026/03/26 08:25:48 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ WTO៖ សណ្តាប់ធ្លាប់ពិភពលោកបានផ្លាស់ប្តូរដោយមិនអាចប្រកែកបាន

2026/03/26 08:51:46 pm
​លោក Putin៖ ផលវិបាកសង្រ្គាមអ៊ីរ៉ង់អាចធ្ងន់ធ្ងរដូចការរីករាលដាលឆ្លងសកលជំងឺ COVID-19
2026/03/26 08:37:12 pm
​នាយករដ្ឋមន្ត្រី បញ្ជាក់ថា អ៊ីរ៉ង់អនុញ្ញាតឲ្យនាវាម៉ាឡេស៊ីឆ្លងកាត់ច្រកសមុទ្រ Hormuz
2026/03/26 08:25:48 pm
​មនុស្សជាង ៤លាននាក់ជម្លៀសខ្លួនដោយសារសង្រ្គាមសហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់
2026/03/26 08:08:06 pm
​កងទ័ពអ៊ីស្រាអែល៖ សមាជិករបស់ក្រុមសកម្មប្រយុទ្ធហេសបូឡាប្រហែល ៧០០នាក់ ត្រូវបានសម្លាប់
2026/03/26 08:07:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/03/25 11:38:26 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/03/24 04:43:07 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/03/24 04:57:30 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/03/26 03:02:09 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am