រដ្ឋបាលក្រុង-ខេត្តព្រះសីហនុ នឹងធ្វើការផាកពិន័យប្រជាពលរដ្ឋ ដែល​បញ្ចេញ​សំរាម​ខុស​ពេលវេលា

2021/10/24 05:59:41 pm        480

ព្រះសីហនុ៖ នៅទីលានតេជោវិថីតេជោ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ថ្ងៃទី២៣ ខែតុលា ម្សិលមិញ អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញបើកយុទ្ធនាការបិទផ្សព្វផ្សាយប័ណ្ណព័ត៌មាន ពីពេលវេលាបញ្ចេញសំរាម និងប្រមូល ដឹកជញ្ជូនសំរាម នៅតាមដងផ្លូវចំនួន ៤៧ខ្សែ ក្នុងក្រុងព្រះសីហនុ។

នាពេលកន្លងមក រដ្ឋបាលក្រុងព្រះសីហនុ និងក្រុមហ៊ុនប្រមូល និងដឹកជញ្ជូនសំរាម (KSWM) ដោយមានការអញ្ជើញចូលរួមពីមន្ទីរបរិស្ថាន មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងអង្គភាពពាក់ព័ន្ធ បានប្រជុំពិភាក្សាជាច្រើនលើក ដើម្បីឱ្យក្រុមហ៊ុនរៀបចំបង្កើត​ប័ណ្ណព័ត៌មានផ្សព្វផ្សាយ​ពី​ពេល​វេលាបញ្ចេញប្រមូល និងដឹកជញ្ជូនសំរាមនៅក្នុងក្រុងព្រះសីហនុ ដើម្បីឱ្យប្រជាពលរដ្ឋ​ត្រូវ​បញ្ចេញ​សំរាម និងពេលវេលាដែលក្រុមហ៊ុន ត្រូវទៅប្រមូល និងដឹកជញ្ជូនសំរាមនៅ​ក្នុង​ក្រុងព្រះសីហនុ។ (សម្រាប់លើកទី១ ចំនួន ៤៧ខ្សែផ្លូវ) ដែលជាខ្សែផ្លូវអាទិភាព ក្នុងនោះផ្លូវចំនួន ២៧ខ្សែ (មានប័ណ្ណសម្គាល់ពណ៌ក្រហម) ប្រជាពលរដ្ឋត្រូវបញ្ចេញសំរាមចាប់ពីម៉ោង ៧យប់ ដល់ម៉ោង ៣ភ្លឺ ហើយក្រុមហ៊ុន ត្រូវទៅប្រមូល និងដឹកជញ្ជូនសំរាមចាប់ពីម៉ោង ៣ភ្លឺ ដល់ម៉ោង ៨ព្រឹក។ រីឯផ្លូវចំនួន ២០ខ្សែទៀត (មានប័ណ្ណសម្គាល់ពណ៌ខៀវ) គឺប្រជាពលរដ្ឋត្រូវបញ្ចេញសំរាមចាប់ពីម៉ោង ៧យប់ ដល់ម៉ោង ៣ភ្លឺ ហើយក្រុមហ៊ុនត្រូវទៅប្រមូល និងដឹកជញ្ជូនសំរាមចាប់ពីម៉ោង ៣ភ្លឺ ដល់ម៉ោង១០ព្រឹក។

ក្នុងករណីដែលប្រជាពលរដ្ឋបញ្ចេញសំរាមខុសពេលវេលា ដែលបានកំណត់​នៅក្នុងប័ណ្ណព័ត៌មាន​ទាំង​ពីរពណ៌នេះ នឹងត្រូវផាកពិន័យជាប្រាក់ចាប់ពី ២ម៉ឺនរៀលដល់ ៤០ម៉ឺនរៀល (យោងតាម​អនុក្រឹត្យ​លេខ១១៣) ដោយឡែកក្នុងករណីដែលក្រុមហ៊ុន មិនបានទៅប្រមូល និងដឹកជញ្ជូន​សំរាម​តាមពេលវេលា ដែលបានកំណត់ក្នុងប័ណ្ណព័ត៌មានទាំង ពីរពណ៌នេះ ក្រុមហ៊ុន នឹងត្រូវទទួល​ការ​ពិន័យដូចមានចែងក្នុងកិច្ចសន្យារបស់រដ្ឋបាលក្រុងព្រះសីហនុ។ លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានលើកឡើងបែបនេះ ។

ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានលើកឡងថា ដើម្បីបញ្ចប់សំរាមនៅក្នុងក្រុងព្រះសីហនុ ដោយសារកន្លងមកសំរាមមានការកកស្ទះ​នៅ​ក្រុងព្រះសីហនុ អ្នកបញ្ចេញសំរាមមានចំនួនច្រើន​ និងការប្រមូលមិនទាន់ទាន់ឆ្លើយតប។ បច្ចុប្បន្នការកកស្ទះសំរាមនៅសល់តែតំបន់​ទំនប់​រលកប៉ុណ្ណោះ ដោយសារការបញ្ចេញ​សំរាម​មាន​ទាំងនៅលើគោក និងសំរាមមកពីតំបន់កោះ។

រដ្ឋបាលក្រុងព្រះសីហនុ បានទទួលសិទ្ធិពីរាជរដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធតាមខ្លឹម​សារ​អនុក្រឹត្យលេខ១១៣​ ដោយរៀបចំកម្មវិធីប្រមូលសំរាម និងសកម្មភាពដឹកជញ្ជូនសំរាម​ចេញ​ពី​ក្រុងព្រះសីហនុ។

ឯកឧត្តម បានបន្តថា យុទ្ធនាការថ្ងៃនេះ និងឈានទៅធ្វើការផាកពិន័យ ប្រសិនបើបងប្អូន​ប្រជាពលរដ្ឋ អ្នកបង្កើតសំរាមមិនបានចូលរួមសហការជាមួយរដ្ឋបាលក្រុងព្រះសីហនុ និងក្រុមហ៊ុនប្រមូល និងដឹកជញ្ជូនសំរាម។

ទន្ទឹមនោះរដ្ឋបាលក្រុង ក៏ត្រូវធ្វើការអប់រំផ្សព្វផ្សាយដល់អ្នកបង្កើតសំរាមឱ្យ​បាន​ទូលំទូលាយ​នូវ​ព័ត៌មាន និង ខ្លឹមសារនៃការផាកពិន័យ ដើម្បីទីក្រុងស្អាត មានបរិស្ថានល្អ ប្រកបដោយផាសុកភាព និងសុខុមាលភាព។

ខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលកំណត់ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលមាន​សក្តានុពលឆ្នេរខ្សាច់សស្អាត ជា​តារារៈនាទិសនារតី ហើយភាពស្អាតនេះ គឺជាការទាក់ទាញ​អ្នក​ទេសចរ និងអ្នកវិនិយោគមកកាន់ខេត្ត និងផ្តល់ការងារជូនប្រជាពលរដ្ឋ បង្កើនជីវភាពកាន់​តែ​ល្អប្រសើរ ដូច្នេះត្រូវតែធានាភាពស្អាតសម្រាប់ក្រុង-ខេត្តទាំងអស់គ្នា៕

អត្ថបទ ៖ ប៊ុនថា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        238
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm