រដ្ឋមន្ត្រីចក្រភពអង់គ្លេស៖ អង់គ្លេស និងអង្គការណាតូ ត្រូវតែនាំមុខ ក្នុងការប្រណាំងប្រជែងអាវុធ AI ថ្មី

2024/11/25 10:43:17 pm        54


រដ្ឋមន្ត្រីការិយាល័យខុទ្ទកាល័យអង់គ្លេស លោក Pat McFadden នៅថ្ងៃចន្ទ (ទី២៥ ខែវិច្ឆិកា) នេះ នឹងលើកឡើងថា ប្រទេសអង់គ្លេស និងសម្ព័ន្ធមិត្តអង្គការណាតូ (NATO) ត្រូវតែឈានមុខគេនៅក្នុង «ការប្រណាំងប្រជែងអាវុធ AI (បញ្ញាសិប្បនិម្មិត) ថ្មី» ដោយព្រមានថា ឧក្រិដ្ឋជនតាមប្រព័ន្ធអ៊ីនធឺណិតរបស់រុស្ស៊ី កំពុងកំណត់គោលដៅកាន់តែខ្លាំងឡើងៗ ចំពោះប្រទេសដែលគាំទ្រអ៊ុយក្រែន។

នៅពេលថ្លែងទៅកាន់សន្និសីទ NATO Cyber Defense Conference (សន្និសីទការពារជាតិរតាមប្រព័ន្ធអ៊ិនធឺណិតរបស់អង្គការណាតូ) នៅទីក្រុងឡុងដ្រ៍ ប្រទេសអង់គ្លេស លោក McFadden នឹងបង្ហាញពីផែនការរបស់ចក្រភពអង់គ្លេស ក្នុងការបង្កើតមន្ទីរពិសោធន៍ថ្មី សម្រាប់សន្តិសុខ AI ដើម្បីជួយបង្កើតឧបករណ៍ការពារតាមអ៊ីនធឺណិតឲ្យកាន់តែប្រសើរជាងមុន និងរៀបចំការស៊ើបការណ៍ពីការវាយប្រហារនានា។

នៅក្នុងការព្រមានចុងក្រោយបង្អស់ អំពីទីក្រុងមូស្គូ ដែលបង្កើនការវាយប្រហារតាមអ៊ីនធឺណិតលើបណ្ដាប្រទេសដែលគាំទ្រអ៊ុយក្រែន លោក McFadden នឹងអំពាវនាវឲ្យសម្ព័ន្ធភាពយោធា អាជីវកម្ម និងស្ថាប័នដែលដឹកនាំដោយសហរដ្ឋអាមេរិក ធ្វើ «អ្វីៗគ្រប់យ៉ាងដែលពួកគេអាចធ្វើបាន ក្នុងការធានាដល់ប្រព័ន្ធឌីជីថលរបស់ពួកគេ» ដើម្បីការពារខ្លួនពីអ្វីដែលលោកហៅថា ការលុកលុយកាន់តែខ្លាំងឡើងៗរបស់រុស្ស៊ី។

គួរបញ្ជាក់ថា ទីក្រុងមូស្គូធ្លាប់បានបដិសេធថា ខ្លួនមិនអនុវត្តការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត ហើយក្រុមមន្ត្រីបានហៅការចោទប្រកាន់បែបនេះថា ជាការប៉ុនប៉ងញុះញង់ឲ្យកើតអារម្មណ៍ ប្រឆាំងរុស្ស៊ី។

លោក McFadden នឹងលើកឡើងថា AI អាចត្រូវបានបំពាក់អាវុធប្រឆាំងនឹងប្រទេសទាំងនោះ ដែលគាំទ្រអ៊ុយក្រែន គិតចាប់តាំងពីប្រទេសរុស្ស៊ី បានចាប់ផ្តើមការលុកលុយពេញលេញរបស់ខ្លួន នៅឆ្នាំ២០២២ ដើម្បីជំរុញអ្វីដែលលោកបានពិពណ៌នាថា ជាការពិតដែលកើតមានប្រចាំថ្ងៃ សម្រាប់សង្គ្រាមតាមប្រព័ន្ធអ៊ីនធឺណិតប្រឆាំងនឹងចក្រភពអង់គ្លេស និងសម្ព័ន្ធមិត្តរបស់ខ្លួន៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក
2026/07/24 07:46:06 pm        3
ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm        10
តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm        12

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក

2026/07/24 07:46:06 pm
​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm