សមាគមយុវជនធ្វើបាន នាំយកអំណោយសៀវភៅរបស់សម្តេចតេជោ "ឃាតកម្មក្រោយខ្នងសម្តេចតេជោ ហ៊ុន សែន" ចែកជូននិស្សិត

2024/11/25 11:57:17 pm        149

ភ្នំពេញ៖ សមាគមយុវជនធ្វើបាន នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បាននាំយកសៀវភៅដែលមានចំណងជើងថា "ឃាតកម្មក្រោយខ្នងសម្តេចតេជោ ហ៊ុន សែន" ចែកជូននិស្សិតសាលាស្តេលាអន្តរជាតិ។

លោក ទុំប៉ែន វីរៈវិទូ ប្រធានសមាគមយុវជនធ្វើបាន បានដឹកនាំក្រុមការងារ និងនាំយកសៀវភៅ ដែលនិពន្ធទាក់ទងនឹង "ឃាតកម្មក្រោយខ្នងសម្តេចតេជោ ហ៊ុន សែន" ចែកជូននិស្សិតសាលាស្តេលាអន្តរជាតិ ដើម្បីជាចំណេះដឹង និងស្វែងយល់ពីតថភាពក្នុងពេលសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីទី២។

លោក ទុំប៉ែន វីរៈវិទូ ថ្លែងថា សៀវភៅ «ឃាតកម្មក្រោយខ្នងសម្តេចតេជោ ហ៊ុន សែន» គឺជាឯកសារដ៏មានតម្លៃខ្លាំងណាស់សម្រាប់អ្នកសិក្សាអំពីនយោបាយនៅកម្ពុជា។ តម្លៃរបស់វាស្ថិតនៅត្រង់ថា គឺជាឯកសារតែមួយគត់ គ្មានពីរ ដែលបានចងក្រងរាល់ព្រឹត្តិការណ៍នៃការប៉ុនប៉ងធ្វើឃាតចង់យកជីវិតសម្តេចតេជោ ហ៊ុន សែន ពីសំណាក់ដៃគូប្រជែងនយោបាយរបស់សម្តេច។ 

លោក ថ្លែងបន្តថា បើតាមការកត់ត្រារបស់សៀវភៅនេះ ដែលយើងបានអាន បានដឹង គឺមានការប៉ុនប៉ងធ្វើឃាតសម្ដេចតេជោ ហ៊ុន សែន ដល់ទៅ៥ដង។ ក៏ប៉ុន្ដែវត្តមាននៃសៀវភៅនេះ មានន័យថា ព្រឹត្តិការណ៍ទាំងឡាយដែលកើតឡើងជាពិសេសការប៉ុនប៉ងធ្វើឃាតលើសម្តេចតេជោ ហ៊ុន សែន ត្រូវបានកត់ត្រាទុកយ៉ាងគត់មត់ដើម្បីទុកឱ្យកូនខ្មែរ បានដឹងតរៀងទៅច្រើនជំនាន់តទៅមុខទៀត។

សៀវភៅមួយក្បាលនេះ មានអត្ថន័យ មានតម្លៃធំធេងណាស់ គឺជាឯកសារតែមួយគត់ដែលបានកត់ត្រារឿងរ៉ាវព្រឹត្ដិការណ៍ទាំងឡាយពាក់ព័ន្ធនឹងការប៉ុនប៉ងធ្វើឃាតយកអាយុជីវិតសម្ដេចតេជោ ពីសំណាក់ដៃគូប្រគួតប្រជែងនយោបាយ។ តាមរយៈសៀវភៅមួយនេះ យើងបានឃើញពីគុណតម្លៃរបស់សម្ដេចតេជោ ហ៊ុន សែន កាន់តែខ្លាំងឡើង បានឃើញពីការលះបង់គ្រប់បែបយ៉ាង ការប្រឈរមុខចំពោះឧបសគ្គអំពីបញ្ហាធំៗ ជាពិសេសការប៉ុនប៉ងដល់អាយុជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន។

នាឱកាសនោះ លោក ទុំប៉ែន វីរៈវិទូ បានថ្លែងអំណរគុណដល់សាលាស្តេលាអន្តរជាតិដែលបានរួមចំណែករៀបចំកម្មវិធីនេះឡើងសម្រាប់ឱ្យនិស្សិតដែលជាយុវជនបានទទួលនូវចំណេះដឹងថែមទៀតពីប្រវត្តិសាស្រ្តរបស់មេដឹកនាំកម្ពុជា ដែលនាំឱ្យកម្ពុជាមានសុខសន្តិភាពពិតប្រាកដមកដល់បច្ចុប្បន្ន។ 

ប្រធានសមាគមយុវជនធ្វើបាន បានស្នើឱ្យយុវជនខិតខំចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីឆ្លើយតបនឹងគោលការណ៍បដិវត្តន៍ឱស្សាហ៍កម្មបច្ចេកវិទ្យា ក្នុងការបង្កើនការងារដល់យុវជន ព្រមទាំងកំណើនសេដ្ឋកិច្ចជាតិ។


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        194
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm