រយៈពេល១១ថ្ងៃ ខេត្តកំពង់ធំ មានពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី ចំនួន៦,១៤១នាក់

2021/10/24 06:43:52 pm        456

កំពង់ធំ៖ លោក ជា ពុំ ប្រធានលេខាធិការរដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពង់ធំ ប្រាប់ទូរទស្សន៍ BTV នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ ថា ដំណើរការនៃការចុះឈ្មោះបោះឆ្នោត នៅក្នុងខេត្តកំពង់ធំ ចាប់ផ្តើមដំណើរការពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ នឹងបន្តរហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខ។

លោកបន្តថា ចំនួនឈ្មោះប្រជាពលរដ្ឋនៅក្នុងបញ្ជីឈ្មោះបោះឆ្នោត នៅឆ្នាំ ២០២០ សរុបចំនួន ៤១២,១៣៦នាក់, ទីតាំងឬការិយាល័យដែលកំពុងដំណើរការពិនិត្យ ឈ្មោះ និងចុះឈ្មោះថ្មីជូនប្រជាពលរដ្ឋមានចំនួន៨១ទីតាំង ឃុំ សង្កាត់, ប្រើប្រាស់មន្រ្តីដំណើរការ ចុះឈ្មោះសរុបចំនួន២៤៣នាក់ ស្រី៤១នាក់។ ទន្ទឹមនេះលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត កំពង់ធំ បានរៀបចំលិខិតអញ្ជើញ(ប័ណ្ណព័ត៌មាន) សរុប៤១២,១៣៦ប័ណ្ណ និងបានចែក ជូនលើកទី១សរុបចំនួន៤០០,០០៨ប័ណ្ណ ស្មើរ៩៧,០៦%។ គិតត្រឹមថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ មានប្រជាពលរដ្ឋប៉ាន់ស្មានអាយុ ១៨ឆ្នាំឡើងសរុប៤៨៨,៩៦១នាក់, ចំនួនប៉ាន់ស្មានចុះឈ្មោះថ្មី សរុបចំនួន៧៦,៨២៥នាក់។ ចំពោះលទ្ធផលនៃការពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មី សរុបចាប់ពីថ្ងៃទី១២ ខែតុលា រហូតដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ មានប្រជាពលរដ្ឋមកចុះ ឈ្មោះថ្មីចំនួន៦,១៤១នាក់ ស្រីចំនួន៣,១១១នាក់, លុបចេញពីបញ្ជីឈ្មោះបោះឆ្នោត៣,០៥៨នាក់ កែតម្រូវក្នុងបញ្ជីឈ្មោះបោះឆ្នោតសរុប១,៥៧៩នាក់ និងផ្ទេរចេញសរុបចំនួន១,៥២៣នាក់។ លោកបន្ថែមថា ដំណើរការនៃការពិនិត្យឈ្មោះ និងចុះឈ្មោះថ្មីក្នុងបញ្ជីឈ្មោះបោះឆ្នោត សម្រាប់ខេត្តកំពង់ធំ ដំណើរការល្អ! ជួបបញ្ហាបន្តិចបន្ទួច ដោយសារការឆ្លងរីករាលដាលនៃជំងឺផង ចំពេលរដូវភ្លៀងធ្លាក់ធ្វើឲ្យប្រជាពលរដ្ឋពិបាកធ្វើដំណើរមកកាន់ការិយាល័យពិនិត្យ និងចុះឈ្មោះ និងបញ្ហាអ៊ិនធឺនិតខ្លះៗផងដែរ។ ប៉ុន្តែបើទោះបីជាយ៉ាងនេះក្តី ប្រជាពលរដ្ឋមួយចំនួននៅតាមទី ប្រជុំជន មានចំណេះដឹងផ្នែកបច្ចេកវិទ្យាបាន និងកំពុងចូលពិនិត្យឈ្មោះតាម Website (voterlist.nec.gov.kh) ឃើញមានកំហុស និងមកស្នើរសុំកែតម្រូវ។

 ជាមួយគ្នានេះ លោក សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលគ្រប់អាយុ បោះឆ្នោតសូមបន្តមកពិនិត្យឈ្មោះ និងចុះឈ្មោះថ្មីក្នុងបញ្ជីឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ មានសិទ្ធិបោះឆ្នោតជ្រើសរើសតំណាងដែលខ្លួនពេញចិត្ត ដើម្បីអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួនបន្តទៀត។


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm