ក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយសង្គមលើកឡើង «ការព្រួយបារម្ភខ្លាំង» ជុំវិញបម្រាមលើកុមារអូស្ត្រាលីអាយុក្រោម១៦ឆ្នាំ

2024/11/26 04:58:31 pm        133

ក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយសង្គម បានអះអាងនៅថ្ងៃអង្គារនេះថា សំណើរបស់ប្រទេសអូស្ត្រាលី ក្នុងការហាមប្រាមកុមារអាយុក្រោម១៦ឆ្នាំ ពីវេទិកាបណ្តាញផ្សព្វផ្សាយសង្គម គឺ «ប្រញាប់ប្រញាល់ពេក» ដោយបង្ហាញពី «ការព្រួយបារម្ភខ្លាំង» អំពីផលវិបាកដែលអាចកើតមានដោយអចេតនា។

ច្បាប់ដ៏សំខាន់នេះ នឹងបង្ខំឱ្យក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយសង្គម រារាំងកុមារមិនឱ្យចូលប្រើប្រាស់វេទិការបស់ពួកគេ បើមិនដូច្នេះទេត្រូវប្រឈមការផាកពិន័យរហូតដល់៥០លានដុល្លារអូស្ត្រាលី ឬ(៣២,៥ លាន ដុល្លារអាមេរិក) ។

វេទិកាដូចជាបណ្តាញ X, Snapchat, TikTok, និងបណ្តាញសង្គម Meta បានរិះគន់ពេលវេលា២៤ ម៉ោង ដែលត្រូវបានផ្តល់ឱ្យ សម្រាប់មតិយោបល់ពីភាគីពាក់ព័ន្ធ ដោយអះអាងពីកង្វះការពិគ្រោះយោបល់ និងព័ត៌មានលម្អិតមិនគ្រប់គ្រាន់ អំពីរបៀបដែលច្បាប់នឹងដំណើរការ។

ក្រុមហ៊ុនបណ្តាញ X បាននិយាយនៅក្នុងការដាក់ស្នើរបស់ខ្លួនថា ក្រុមហ៊ុនមាន «ក្តីបារម្ភយ៉ាងខ្លាំង» ថា បម្រាមនេះ នឹងមាន «ផលប៉ះពាល់អវិជ្ជមាន» លើកុមារ ហើយវាបានរំលោភលើ «សេរីភាពក្នុងការបញ្ចេញមតិ និងសិទ្ធិទទួលបានព័ត៌មាន» របស់កុមារ។

ប្រទេសអូស្ត្រាលី ស្ថិតក្នុងចំណោមប្រទេសដែលការពារ និងព្យាយាមដើម្បីសម្អាតបញ្ហាលើបណ្តាញផ្សព្វផ្សាយសង្គម ហើយការកំណត់អាយុដែលបានស្នើឡើង នឹងស្ថិតក្នុងចំណោមវិធានការតឹងរ៉ឹងបំផុតរបស់ពិភពលោក ដែលមានគោលដៅលើកុមារ។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm       
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        49
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        39

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm