កីឡាករ​ជម្រើស​ជាតិ​កម្ពុជា ៦​រូប​នឹង​ធ្វើ​ច​ត្ដា​ឡី​ស័ក ៣​ថ្ងៃ​នៅ​បាទី​ក្រោយ​មកដល់​មាតុភូមិ​វិញ​

2021/10/25 05:27:24 pm        214

​បាល់ទាត់៖ កីឡាករ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ៦​រូប​រួមមាន គួច សុ​កុម្ភៈ​, សឿ​យ វិសាល​, ចាន់ វឌ្ឍនាកា​, សារ៉េត គ្រី​យ៉ា​, កែវ សុខ​សិលា និង អ៊ា​ន ពិសី បាន​ធ្វើ​ដំណើរ​មកដល់​មាតុភូមិ​វិញដោយ​សុវត្ថិភាព​ហើយ​កាលពី​ល្ងាច​ថ្ងៃ​ទី​២៤ ខែ​តុលា ឆ្នាំ​២០២១ បន្ទាប់ពី​សម្រាក​ព្យាបាល និង​ជាសះស្បើយ​ពី​ជំងឺ​កូ​វីដ​-១៩ ជា​បន្ដបន្ទាប់នៅ​ប្រទេស​បា​រ៉ែ​នកាលពី​ថ្មីៗ។​

​បន្ទាប់ពី​ធ្វើដំណើរ​មកដល់​មាតុភូមិ​ភ្លាម កីឡាករ​ទាំង ៦​រូបបាន​បន្ដដំណើរ​ទៅ​មជ្ឈមណ្ឌល​សាលា​បាល់ទាត់​ជាតិ​បាទី ដើម្បី​ធ្វើ​ច​ត្ដា​ឡី​ស័ក​រយៈពេល ៣​ថ្ងៃ​ទៀតទើប​អនុញ្ញាត​ឲ្យ​ទៅផ្ទះ និង​ក្លិប​រៀងៗ​ខ្លួន​វិញ។ នេះ​បើតាម​ការបញ្ជាក់​របស់​ប្រធាន​ក្រុម​គោព្រៃ​កម្ពុជា និង​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង សឿ​យ វិសាល។​ ​សូមបញ្ជាក់ថា កីឡាករ​ជម្រើសជាតិ​កម្ពុជា​ទាំង ៦​រូបបាន​រកឃើញ​វិជ្ជមាន​កូ​វីដ​-១៩ ក្នុងពេល​បំពេញបេសកកម្ម​នៅ​ប្រទេស​បា​រ៉ែ​នក្នុងការ​ប្រកួត​ជម្រុះ Play-Off នៃ​ពានរង្វាន់ AFC Asian Cup China 2023 ជាមួយ​ក្រុម​កោះ​ហ្គាំ។ ក្រោយ​រកឃើញ​វិជ្ជមាន ក្រសួងសុខាភិបាល​បា​រ៉ែ​នបានរៀបចំ​សណ្ឋាគារ​មួយ ដើម្បី​ព្យាបាល​កីឡាករ​កម្ពុជាដោយ​តម្រូវ​ឲ្យ​ធ្វើ​ច​ត្ដា​ឡី​ស័ក និង​សម្រាក​ព្យាបាល​រយៈពេល ១០​ថ្ងៃរហូតដល់​ថ្ងៃទី​២២ ខែតុលា​កន្លងទៅទើប​ធ្វើតេស្ដ PRC អវិជ្ជមាន​ជា​បន្ដបន្ទាប់ និង​អនុញ្ញាត​ឲ្យ​ត្រឡប់មក​មាតុភូមិ​វិញ។​ ​គួរ​ដឹងថា ក្នុង​បេសកកម្ម​នោះដែរ ក្រុម​ជម្រើសជាតិ​កម្ពុជាបាន​យកឈ្នះ​ក្រុម​កោះ​ហ្គាំ​របស់​សហរដ្ឋអាមេរិក​នេះ ទាំង ២​ជើងក្នុង​លទ្ធផល ៣-១ ដើម្បី​ឡើងទៅ​វគ្គ​ជម្រុះ​ជុំ​ទី​៣ នៃ​ពានរង្វាន់ AFC Asian Cup China 2023៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        133
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        144
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        148

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm