ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង សំណូមពរប្រជាកសិករ ឆ្នាំនេះធ្វើស្រែត្រូវដឹងពីប្រព័ន្ធទឹកអោយច្បាស់លាស់ កុំអោយមានការខូចខាតដូចឆ្នាំកន្លងទៅ

2024/11/26 05:53:17 pm        142

កំពង់ឆ្នាំង៖ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានសំណូមពរដល់ប្រជាកសិករទាំងអស់ក្នុងខេត្តថា« នៅឆ្នាំ២០២៤នេះ ការធ្វើស្រែប្រាំងរបស់បងប្អូនប្រជាកសិករនៅប៉ែកខាងលើផ្លូវជាតិលេខ៥ ចាំបាច់ត្រូវមើលប្រព័ន្ធទឹកអោយបានច្បាស់លាស់ កុំអោយពេលបងប្អូនធ្វើរួចហើយមិនមានទឹកស្រោចស្រព និងនាំអោយខាតបង់ពេលវេលា ប្រាក់កាស»។

 លោក ងិន ហ៊ុន បានបន្តថា៖ ដោយសារបំរែបំរួលអាកាសធាតុ បាននាំអោយសីតុណ្ហភាពនៅលើដីឡើងកម្តៅជាងឆ្នាំកន្លងៗទៅ ដែលជាហេតុធ្វើអោយប៉ះពាល់ដល់វិស័យកសិកម្ម ជាពិសេសដំណាំស្រូវប្រាំងតែម្តង ដែលកន្លងមកកន្លែងខ្លះមានទឹកតិចតួច និងកន្លែងខ្លះមិនមានទឹកស្រោចស្រព ធ្វើអោយដំណាំស្រូវប្រាំងបានក្រៀមស្វិត និងងាប់ខ្លះផងដែរ។ ជារៀងរាល់ឆ្នាំកន្លងមក មិនដែលមានបញ្ហាស្រូវប្រាំងក្រៀមស្វិតអត់ទឹកបែបនេះកើតឡើងនោះឡើយក្នុងខេត្តកំពង់ឆ្នាំង ទើបតែខែប្រាំងដើមឆ្នាំ២០២៤នេះ មានស្រូវប្រជាកសិកររាប់ពាន់ហិកតា បានខ្វះទឹកស្រោចស្រព ដោយសារបំរែបំរួលអាកាសធាតុ ស្រូវឡើងថ្លៃប្រជាកសិករដែលមានដីនៅប៉ែកខាងលើផ្លូវជាតិលេខ៥តាមប្រព័ន្ធធារាសាស្ត្រធំៗ បានងាកមកធ្វើស្រែប្រាំងបន្ថែម ខណៈពួកគាត់បានធ្វើស្រែវស្សាម្តងរួចមកហើយនោះ នាំអោយប្រជាកសិករនៅប៉ែកខាងក្រោមផ្លូវជាតិលេខ៥ បានខ្វះទឹកស្រោចស្រព និងមានស្វិតងាប់មួយចំនួន ដោយឡែកស្រូវប្រាំងប្រជាកសិករនៅប៉ែកខាងលើផ្លូវជាតិ ក៏បានស្វិតគ្មានទឹកស្រោចស្រពដូចគ្នា។

 បទពិសោធន៍ឆ្នាំកន្លងទៅនេះហើយ សូមបងប្អូនប្រជាកសិករនៅប៉ែកខាងលើផ្លូវជាតិ ត្រូវផ្អាកការដាំដុះស្រូវប្រាំងក្នុងឆ្នាំនេះ បើមិនដូចនោះទេ ប្រជាកសិករដែលមានស្រែប្រាំងនៅប៉ែកខាងក្រោមផ្លូវរាប់ពាន់ហិកតា នឹងជួបប្រទះនូវកង្វះទឹកស្រោចស្រពទៀតជាមិនខាន។

 លោកបានបន្ថែមថា៖ គិតមកដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ប្រជាកសិករខេត្តកំពង់ឆ្នាំង បានប្រមូលផលស្រូវវស្សា បានជាង៤ម៉ឺនហិកតា ដែលគិតជាភាគរយស្មើនឹង២៧ភាគរយនៅលើផ្ទៃដីជាង១៤ម៉ឺនហិកតា។ដោយឡែកស្រែប្រាំងឆ្នាំនេះ ប្រជាកសិករចុះភ្ជួររាស់បាន៥៣៦២ហិកតាដោយប្រើប្រាស់គ្រឿងយន្ត លើផ្ទៃដី៣៧៧០០ហិកតា យឺតជាងឆ្នាំ២០២៣១៩៦ហិកតា។ ឆ្នាំនេះក៏ដូចឆ្នាំមុនៗដែរ ប្រជាកសិករបានធ្វើស្រែវស្សាបានលើសផែនការ ខណៈស្រូវវស្សាកំពុងដុះលូតលាស់ល្អប្រសើរ និងមិនមានការរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនោះឡើយ ៕ កាំង ហុងវាស្នា



អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        25
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        232
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        217

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា

2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm