សម្ដេចធិបតី អំពាវនាវដល់អ្នកវិនិយោគចូលរួមសរសេរជំពូកអច្ឆរិយភាពសេដ្ឋកិច្ច តំបន់អាស៊ីនៅកម្ពុជា

2024/11/26 08:06:21 pm        200

ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកកិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនសកល ឆ្នាំ២០២៤ (GCET Summit 2024) នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់អ្នកវិនិយោគចូលរួមសរសេរជំពូកអច្ឆរិយភាពសេដ្ឋកិច្ចតំបន់អាស៊ីនៅកម្ពុជា តាមរយៈការចូលរួមមកវិនិយោគនៅកម្ពុជា។

សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបញ្ជាក់ថា ប្រទេសកម្ពុជា ជាប្រទេសមួយដែលមានប្រជាជនក្មេងច្រើនជាងគេនៅអាស៊ី ដោយ ២ភាគ៣ នៃប្រជាជនមានអាយុក្រោម ៣៥ ឆ្នាំ ជាមួយគ្នានេះ កម្ពុជា ក៏មានប្រជាជនរាប់លាននាក់ មានគំនិតភ្លឺស្វាង មានគំនិតច្នៃប្រឌិតខ្ពស់។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកំពុងអនុវត្តកម្មវិធីបង្កើនមូលធនមនុស្សតាមរយៈការបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈគ្រប់ជ្រុងជ្រោយដល់យុវជនចំនួន ១,៥ លាននាក់។ ចំណែកសិស្ស និស្សិតរបស់កម្ពុជាជាច្រើន ក៏ជាធនធានសំខាន់កំពុងទទួលបានការចាប់អារម្មណ៍ និងទទួលបានពានរង្វាន់ជាបន្តបន្ទាប់លើការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យា និងឌីជីថលផងដែរ។ 

សម្ដេចធិបតីបញ្ជាក់ថា ធនធានមនុស្សរបស់កម្ពុជាទាំងនេះ គឺជាកម្លាំងចលករ ក្នុងការបង្កើតនូវភាពជោគជ័យលើអាជីវកម្ម ផ្ដល់នូវទស្សនថ្មីៗដល់អាជីវកម្ម និងអ្នកធុរកិច្ចដែលមកវិនិយោគនៅកម្ពុជា។ តាមរយៈនេះសម្ដេចធិបតីបានអំពាវនាវដ៏បណ្ដាវិនិយោគិនចូលរួមវិនិយោគនៅកម្ពុជាដើម្បីចូលរួមសរសេរជំពូកបន្ទាប់នៃអច្ឆរិយភាពសេដ្ឋកិច្ចរបស់តំបន់អាស៊ីនៅក្នុងប្រទេសកម្ពុជា ដោយរួមគ្នាកសាងអនាគតប្រកបដោយនិរន្តរភាព និងវិបុលភាពសម្រាប់ទាំងអស់គ្នា។ 

សូមជម្រាបថា តាមលទ្ធផលនៃការវាយតម្លៃលើស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២៤នេះ កម្ពុជាមានកំណើនប្រមាណ ៥.៥% ដែលគាំទ្រដោយការងើបឡើងវិញលឿនជាងការរំពឹងទុកនៃវិស័យកាត់ដេរ និងវិស័យដឹកជញ្ជូន និងការបន្តចលនាការ (កម្រើកឡើងវិញ) នៃវិស័យទេសចរណ៍ និងវិស័យកសិកម្ម ខណៈដែលវិស័យសំណង់-អចលនទ្រព្យនៅបន្តកំណើនទាប។ ទោះបីកំណើនសេដ្ឋកិច្ចឆ្នាំ២០២៤នេះ ទាបជាងការរំពឹងទុកពីដើមឆ្នាំក្តី ក៏កំណើននេះជាកំណើនមួយខ្ពស់ក្នុងតំបន់ និងសកល និងនៅតែល្អជាងឆ្នាំ ២០២៣ កន្លងទៅ។ សម្រាប់ឆ្នាំ២០២៥ សេដ្ឋកិច្ចកម្ពុជា រំពឹងថានឹងមានកំណើនក្នុងរង្វង់ ៥.៧៥% ដែលបន្តគាំទ្រដោយវិស័យបម្រើដល់ការនាំចេញ និងការបន្តរក្សាបានកំណើនល្អនៃវិស័យទេសចរណ៍ និងកសិកម្ម៕អត្ថបទ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        156
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        109
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm