ការប្រឈមមុខដាក់គ្នាដោយហិង្សារវាងនាវាចិន និងហ្វីលីពីន នៅសមុទ្រចិនខាងត្បូង កំពុងគ្រប់គ្រងតាមអ៊ីនធឺណិតដោយបណ្តាញព័ត៌មានមិនពិតដើម្បីរកប្រាក់ចំណេញ ដែលបង្កហានិភ័យដល់សន្តិសុខក្នុងតំបន់ នេះបើតាមការស៊ើបអង្កេតរបស់សារព័ត៌មាន AFP។

ចាប់តាំងពីប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos បានឡើងកាន់តំណែងក្នុងឆ្នាំ២០២២ ហើយចាប់ផ្តើមតតាំងជាមួយចិន ជុំវិញការអះអាងសិទ្ធរបស់ខ្លួនមក ប្រព័ន្ធផ្សព្វផ្សាយសង្គមពោរពេញដោយការបង្ហោះមិនពិតនានា ដែលជារឿយៗបំផ្លើសសមត្ថភាពការពាររបស់ប្រទេស ឬសំដៅទៅសង្រ្គាមដែលនឹងកើតឡើងនៅក្នុងតំបន់។

AFP បានរកឃើញបណ្តាញសម្របសម្រួលក្នុងវេទិកាសង្គម Facebook និង YouTube រាប់សិប ដែលទាញអ្នកប្រើប្រាស់ទៅកាន់គេហទំព័រព័ត៌មានក្លែងក្លាយ ដែលហាក់ដូចជាប្រើបញ្ញាសិប្បនិម្មិត (AI) ឱ្យចូលមើលព័ត៌មានទាក់ទងនឹងជម្លោះដែនសមុទ្រដើម្បីរកប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្ម។

ក្រុមអ្នកវិភាគនិយាយថា គេមិនច្បាស់ទេថា តើបណ្តាញទាំងនេះត្រូវបានភ្ជាប់ដោយផ្ទាល់ទៅនឹងតួអង្គរដ្ឋ ប៉ុន្តែខ្លឹមសារនេះតែងតែឆ្លុះបញ្ចាំងពីជំហររបស់ប្រទេសចិន ចំពោះជម្លោះ។ សរុបទាំងអស់ ទំព័រផេក Facebook និងបណ្ដាញឆានែល YouTube ដែលពាក់ព័ន្ធក្នុងព័ត៌មានមិនពិតទាំងនេះ មានអ្នកតាមដានរួមគ្នាជាង ១០លាននាក់៕