សហភាពអឺរ៉ុប ច្រានចោលរបាយការណ៍ស្តីពីការនាំចូលឧស្ម័នរុស្ស៊ី តាមរយៈប្រទេសអាស៊ែបៃហ្សង់

2024/11/26 11:42:34 pm        50

សហភាពអឺរ៉ុប (EU) កាលពីថ្ងៃច័ន្ទ បានច្រានចោលរបាយការណ៍ស្តីពីការនាំចូលឧស្ម័នរបស់ខ្លួនពីប្រទេសរុស្ស៊ី តាមរយៈប្រទេសអាស៊ែបៃហ្សង់ ដោយនិយាយថាប្រទេសអាស៊ែបៃហ្សង់ នឹងមិនបន្តការនាំចេញឧស្ម័នរុស្ស៊ីទៅកាន់សហភាពអឺរ៉ុបនោះទេ ហើយកិច្ចព្រមព្រៀងថាមពលដែលមានជាបន្តបន្ទាប់ជាមួយប្រទេសអាសែបៃហ្សង់ គឺមិនបង្កើតច្រកខាងក្រោយសម្រាប់ឧស្ម័នរុស្ស៊ីបន្ថែមទៀត ដើម្បីទៅដល់ទ្វីបនេះឡើយ។

លោក Tim McPhie អ្នកនាំពាក្យសម្រាប់សកម្មភាពអាកាសធាតុ និងថាមពល នៅគណៈកម្មការអឺរ៉ុប បាននិយាយថា ការនាំចូលឧស្ម័នរុស្ស៊ីរបស់ប្រទេសអាសែបៃហ្សង់ គឺសម្រាប់ការប្រើប្រាស់ក្នុងស្រុកតែប៉ុណ្ណោះ ពុំមែនសម្រាប់ការបន្តនាំចេញទៅកាន់សហភាពអឺរ៉ុបនោះទេ ដោយបានច្រានចោលការចោទប្រកាន់ណាមួយ អំពីការនាំចូលឧស្ម័នរុស្ស៊ី របស់សហភាពអឺរ៉ុប តាមរយៈប្រទេសតំបន់សោស៏កូកាស (South Caucasus) មួយនេះ។

ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់សហភាពអឺរ៉ុប ដើម្បីបញ្ចប់ការពឹងផ្អែកលើប្រទេសរុស្ស៊ី ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏សំខាន់មួយ ជាមួយប្រធានាធិបតីអាសែបៃហ្សង់ លោក Ilham Aliyev ក្នុងឆ្នាំ២០២២ ដែលត្រូវបានរៀបចំ ដើម្បីបង្កើនទ្វេរដងការនាំចូលរបស់ប្លុកនេះពីប្រទេសអាសែបៃហ្សង់ នៅឆ្នាំ២០២៧។ ចាប់តាំងពីពេលនោះមក រុស្ស៊ី និងអាសែបៃហ្សង់ ក៏បាន បានចុះកិច្ចព្រមព្រៀងបញ្ជូនឧស្ម័នជាបន្តបន្ទាប់។

យោងតាមសារព័ត៌មាន Politico របស់សហរដ្ឋអាមេរិកបានឲ្យដឹងថា អាស៊ែបៃហ្សង់ បានបង្កើនការនាំចូលឥន្ធនៈហ្វូស៊ីលរបស់ខ្លួនពីប្រទេសរុស្ស៊ីយ៉ាងច្រើន ដើម្បីជំរុញការនាំចេញទៅកាន់អឺរ៉ុប។ 

វិទ្យាស្ថានភូមិន្ទនៃកិច្ចការអន្តរជាតិ របស់ចក្រភពអង់គ្លេស ធ្លាប់បានអះអាងថា ឧស្ម័នរុស្ស៊ីកំពុងត្រូវបានបញ្ជូនទៅកាន់អឺរ៉ុប តាមរយៈប្រទេសអាសែបៃហ្សង់និងទួរគី ដើម្បីបំពេញតម្រូវការខ្ពស់ ដែលនៅបន្តរបស់អឺរ៉ុប។

ក្នុងការឆ្លើយតប លោក McPhie បាននិយាយថា ព័ត៌មានរបស់សហភាពអឺរ៉ុប បង្ហាញថាប្រទេសអាសែបៃហ្សង់ នាំចូលឧស្ម័នរុស្ស៊ីតិចជាងមួយពាន់លានម៉ែត្រគូបក្នុងមួយឆ្នាំ ដែលត្រូវបានប្រើប្រាស់សម្រាប់តែគោលបំណងក្នុងស្រុកប៉ុណ្ណោះ។

យោងតាមសារព័ត៌មាន Politico បានរាយការណ៍ថា អាស៊ែបៃហ្សង់ បានលក់ឧស្ម័នប្រហែល១០ពាន់លានម៉ែត្រគូបទៅឱ្យអឺរ៉ុបនៅឆ្នាំនេះ។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        8
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        77
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        75

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm