ទីភ្នាក់ងារសារព័ត៌មាន៖អង់គ្លេសបានបញ្ជូនមីស៊ីល Storm Shadow រាប់សិបគ្រាប់ ទៅកាន់ក្រុងគីវ កាលពីប៉ុន្មានសប្តាហ៍មុន

2024/11/26 11:52:26 pm        120

ទីភ្នាក់ងារសារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់ប្រភពថា ចក្រភពអង់គ្លេស បានបញ្ជូនមីស៊ីល Storm Shadow រាប់សិបគ្រាប់ ទៅកាន់ប្រទេសអ៊ុយក្រែន កាលពីប៉ុន្មានសប្តាហ៍មុនជាលើកដំបូង ក្នុងអំឡុងពេលកាន់តំណែងរបស់លោកនាយករដ្ឋមន្ត្រី Keir Starmer។

យោងតាមទីភ្នាក់ងារសារព័ត៌មាននេះ ការបញ្ជូនមីស៊ីលទាំងនេះ មិនត្រូវបានប្រកាសជាសាធារណៈ រួមជាមួយនឹងព័ត៌មានអំពីចំនួនពិតប្រាកដនៃមីស៊ីល និងកាលបរិច្ឆេទនៃការមកដល់របស់ពួកវា នៅក្នុងប្រទេសអ៊ុយក្រែន។ ក្នុងពេលជាមួយគ្នានេះ សារព័ត៌មាន Bloomberg បានចង្អុលបង្ហាញថា មីស៊ីលទាំងនោះ ត្រូវបានបញ្ជូន មុនការអនុញ្ញាតរបស់សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ឲ្យប្រើប្រាស់អាវុធកំណត់គោលដៅជាក់លាក់រយៈចម្ងាយឆ្ងាយ ដើម្បីចាប់ផ្តើមការវាយប្រហារពីទឹកដីអ៊ុយក្រែន ចូលជ្រៅទៅក្នុងប្រទេសរុស្ស៊ី។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃទី ២១ ខែវិច្ឆិកាថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តណាតូ បានប្រកាសមុននេះថា នឹងអនុញ្ញាតឲ្យអ៊ុយក្រែន ប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយ វាយប្រហារ ក្នុងប្រទេសរុស្ស៊ី បន្ទាប់ពីនោះ មីស៊ីលអាមេរិក និងអង់គ្លេស បានវាយប្រហារទីតាំងយោធារុស្ស៊ីនៅតំបន់ Kursk និង Bryansk។

លោក ពូទីន បាននិយាយថា ប្រទេសរុស្ស៊ីបានឆ្លើយតបទៅនឹងការវាយប្រហារទាំងនោះ ដោយការបាញ់មីស៊ីលបាលីស្ទីក រយៈចម្ងាយមធ្យមលឿនជាងសំឡេង Oreshnik ថ្មីបំផុតរបស់រុស្ស៊ីជាមួយនឹងក្បាលគ្រាប់ដែលមិនមែនជានុយក្លេអ៊ែរ ទៅលើរោងចក្រឧស្សាហកម្មការពារជាតិអ៊ុយក្រែន Yuzhmash នៅក្នុងទីក្រុង Dnepr (អតីត Dnepropetrovsk) ។ មេដឹកនាំរុស្ស៊ីរូបនេះ បានសង្កត់ធ្ងន់ថា គោលនយោបាយបង្កហេតុរបស់ប្រទេសលោកខាងលិច អាចមានផលវិបាកធ្ងន់ធ្ងរ ប្រសិនបើពួកគេបង្កើនជម្លោះ កាន់តែខ្លាំងនោះ។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        101
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        91
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        86

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm