ការផ្ទុះគ្រាប់ទ្រង់ទ្រាយធំ បានអង្រួនតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត ប្រទេសលីបង់

2024/11/27 12:00:43 am        72

ការផ្ទុះគ្រាប់ទ្រង់ទ្រាយធំ បានអង្រួនតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត ប្រទេសលីបង់ កាលពីថ្ងៃចន្ទ ពេលដែលការវាយប្រហាររបស់អ៊ីស្រាអែល ត្រូវចំអគារ ក្រោយការព្រមានរបស់យោធាអ៊ីស្រាអែលនៅលើបណ្តាញព័ត៌មានសង្គម X ។ សំណុំផ្សែងបានហុយពីលើសង្កាត់ Chiyah ពេលដែលមនុស្សម្នា នាំគ្នាពិនិត្យមើលការខូចខាត ។

អនុប្រធានសភាលីបង់លោក Elias Bou Saab បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ពុំមានឧបសគ្គធ្ងន់ធ្ងរសេសសល់នោះទេ ក្នុងការចាប់ផ្តើមអនុវត្តបទឈប់បាញ់រយៈពេល ៦០ថ្ងៃស្នើសុំដោយសហរដ្ឋអាមេរិក ដើម្បីបញ្ចប់ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធធន់ធ្ងន់ហេសបូឡាលីបង់ ។

ជម្លោះបានឡើងកម្តៅខ្លាំង ស្របពេលមានកិច្ចខិតខំផ្នែកការទូត ដើម្បីបញ្ចប់សង្រ្គាម ក្នុងនោះកាលពីចុងសប្តាហ៍កន្លងទៅ អ៊ីស្រាអែល បានបើកការវាយប្រហារតាមច្រកអាកាសយ៉ាងខ្លាំងក្លា ដោយបានសម្លាប់មនុស្សយ៉ាងហោច ២៩នាក់នៅតំបន់ភាគកណ្តាលទីក្រុងបេរូត ខណៈក្រុមហេសបូឡា គាំទ្រដោយអ៊ីរ៉ង់ បានបើកការវាយប្រហាររ៉ុក្កែតទ្រង់ទ្រាយធំបំផុតរបស់ខ្លួនផងដែរកាលពីថ្ងៃអាទិត្យ ជាមួយនឹងការបាញ់រ៉ុក្កែតចំនួន ២៥០គ្រាប់ ។

ក្រុមហេសបូឡា ដែលអុជអាលដោយសារសង្រ្គាមតំបន់ហ្កាហ្សា បានផ្ទុះជម្លោះពេញបន្ទុកកាលពីខែកញ្ញា ពេលដែលអ៊ីស្រាអែល បើកការវាយប្រហាររបស់ពួកគេ ជាមួយនឹងការវាយប្រហារតាមច្រកអាកាសលើតំបន់ជាច្រើនរបស់លីបង់ និងបញ្ជូនទាហានរបស់ខ្លួនឆ្លងកាត់ព្រំដែនចូលទៅកាន់តំបន់ភាគខាងត្បូងប្រទេសលីបង់ ។

ការវាយប្រហាររបស់អ៊ីស្រាអែល បានបង្ខំឲ្យពលរដ្ឋជាង ១លាននាក់ រត់ភៀសខ្លួននៅក្នុងប្រទេសលីបង់ ។

អ៊ីស្រាអែល និយាយថា គោលបំណងសំខាន់របស់ខ្លួនគឺចង់ឲ្យពលរដ្ឋរាប់ម៉ឺននាក់របស់ពួកគេ ដែលបានរត់ភៀសខ្លួនចេញពីតំបន់ភាគខាងជើងអ៊ីស្រាអែល វិលត្រឡប់មកកាន់ផ្ទះសម្បែងរបស់ពួកគេវិញ ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        187
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        228
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        206

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm