UN៖ ក្រុមតាលីបង់បានឃុំខ្លួនអ្នកសារព័ត៌មានជាង ២៥០ដង នៅអាហ្វហ្គានីស្ថាន ចាប់តាំងពីការឡើងកាន់អំណាច

2024/11/27 01:15:28 am        82

បេសកកម្មរបស់អង្គការសហប្រជាជាតិ (UN) ប្រចាំនៅប្រទេសអាហ្វហ្គានីស្ថាន នៅថ្ងៃអង្គារ (ទី២៦ ខែវិច្ឆិកា) នេះ បាននិយាយថា ក្រុមដែលកំពុងកាន់អំណាច គឺតាលីបង់ បានចាប់ឃុំខ្លួនអ្នកសារព័ត៌មានដោយឥតហេតុផលចំនួន ២៥៦លើក គិតចាប់តាំងពីការឡើងគ្រប់គ្រងប្រទេសរបស់ក្រុមនេះ កាលពី ៣ឆ្នាំមុន ហើយបានជំរុញឲ្យអាជ្ញាធរនៅទីនោះការពារប្រព័ន្ធផ្សព្វផ្សាយ។

នៅក្នុងការឆ្លើយតបដែលភ្ជាប់ជាមួយនឹងរបាយការណ៍ ក្រសួងការបរទេសដឹកនាំដោយក្រុមតាលីបង់ បានបដិសេធថា មិនមានការចាប់ខ្លួនអ្នកសារព័ត៌មាន ក្នុងចំនួននោះឡើយ ហើយបន្ថែមថា អ្នកដែលត្រូវបានចាប់ខ្លួនមិនបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌទេ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ បេសកកម្មរបស់ UN (UNAMA) និងការិយាល័យសិទ្ធិមនុស្សរបស់ UN បានឲ្យដឹងថា អ្នកសារព័ត៌មាននៅក្នុងអាហ្វហ្គានីស្ថាន បានធ្វើការក្រោម «លក្ខខណ្ឌដ៏លំបាក»។ លោកស្រី Roza Otunbayeva តំណាងពិសេសរបស់អគ្គលេខាធិការ UN លោក Antonio Guterres បាននិយាយថា៖ «ជារឿយៗ ពួកគេប្រឈមនឹងច្បាប់មិនច្បាស់លាស់ ជុំវិញអ្វីដែលពួកគេអាច និងមិនអាចរាយការណ៍បាន ដោយបង្កើតឲ្យមានហានិភ័យពីការរងនូវការបំភិតបំភ័យ និងការឃុំខ្លួនឥតហេតុផល ប្រសិនបើត្រូវបានចាត់ទុកថា ជាការរិះគន់»។

អ្នកស្រីបានបន្ថែមថា៖ «យើងជំរុញឲ្យអាជ្ញាធរជាក់ស្តែងធានាសុវត្ថិភាព និងសន្តិសុខរបស់អ្នកសារព័ត៌មាន និងបុគ្គលិករបស់បណ្ដាញសារព័ត៌មានទាំងអស់ នៅពេលពួកគេបំពេញភារកិច្ចរបស់ខ្លួន ហើយទទួលស្គាល់យ៉ាងពេញលេញនូវសារៈសំខាន់របស់ស្ត្រីដែលធ្វើការនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ»។

ជាការឆ្លើយតប ក្រសួងបានឲ្យដឹងថា ស្ត្រីបានបន្តធ្វើការនៅក្នុងបណ្ដាញសារព័ត៌មាន ដោយស្ថិតនៅក្រោមលក្ខខណ្ឌមួយចំនួន ដើម្បីបំពេញតាមគោលការណ៍សីលធម៌ខាងសាសនា ដូចជាបិទមុខ និងធ្វើការដាច់ដោយឡែកពីបុរស៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        78
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        123
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm