សន្និសីទប្រចាំឆ្នាំស្តីពីការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា២០២៤ ជំរុញឱ្យមានថាមពលនៃកិច្ចសហការដើម្បីផលវិជ្ជមាន

2024/11/27 01:59:11 am        94

ភ្នំពេញ៖ កម្មវិធីសន្និសីទប្រចាំឆ្នាំស្តីពីការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា២០២៤ (CAMESCO24) ត្រូវបានរៀបចំឡើងដោយមានអ្នកចូលរួមប្រមាណ២០០នាក់ មកពីបណ្តាស្ថាប័នប្រមាណជិត១០០ស្ថាប័ន។ 

ប្រធានបទរបស់ម្មវិធីសន្និសីទ CAMESCO24 គឺ "ថាមពលនៃ កិច្ចសហការដើម្បីផលវិជ្ជមាន" ដែលជាកិច្ចសហការ និងទទួលបានការគាំទ្រថវិកាដោយសហគ្រិនខ្មែរ (KE) ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) និងទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិកូរ៉េ (KOICA)។ គំនិតផ្តួចផ្តើមនេះ គឺជាសកម្មភាពសំខាន់មួយដែលបានសហការអនុវត្តដោយ សហគ្រិនខ្មែរ (KE) និងអង្គការស្វីសខន់ថាក់ (SC)។ 

ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្ដិនៃសហគ្រិនខ្មែរ ក្នុងកម្មវិធីបេីកសន្នសីទ នៅថ្ងៃទី២៥ ខែវិច្ឆិកានេះ បានមានប្រសាសន៍ថា “សហគ្រិនខ្មែរ បានកសាងនិងជំរុញប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពឱ្យកាន់តែរឹងមាំ និងស្វែងរកសក្តានុពលដែលមិនទាន់ប្រើប្រាស់អស់ពីលទ្ធភាព ដើម្បីបង្កើតជាឱកាសនិងបង្កើនសក្តានុពលសម្រាប់ជួយដល់សហគ្រាសធុនតូចនិងមធ្យម ធុរកិច្ចបង្កើតថ្មី យុវជន គំនិតច្នៃប្រឌិត និងក្តីសង្ឃឹមរបស់ពួកគេ។ សហគ្រិនខ្មែរដើរតួជាកាតាលីករជំរុញកិច្ចសហការជាមួយដៃគូពាក់ព័ន្ធ ដើម្បីជួយពន្លឿនដល់ដំណើរការនៃការ ប្រែក្លាយគំនិតទាំងនោះឲ្យក្លាយទៅជាសកម្មភាពដែលអាចធ្វើបានប្រកបដោយប្រសិទ្ធិភាព ដែលទាក់ទាញ

 វិនិយោគិនក្នុងតំបន់បន្ថែម ឲ្យចាប់យកឱកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា”។

កម្មវិធីសនិ្នសីទCAMESCO24 មានគោលបំណងបន្តពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា តាមរយៈការរំលេចអំពីសកម្មភាពដែលបានបំពេញមួយឆ្នាំ រួមមាន៖ កម្មវិធីជួបជុំ១ថ្ងៃដើម្បីសហគ្រិន (Give A Day) កម្មវិធីកិច្ចប្រជុំបណ្តាញអ្នកកសាងប្រព័ន្ធអេកូឡូស៊ីសម្រាប់សហគ្រិនភាព (Ecosystem Builder Network) និងសកម្មភាពពង្រឹងប្រព័ន្ធអេកូឡូស៊ីមួយចំនួនថែមទៀត។ កិច្ចខិតខំប្រឹងប្រែងនេះ បានឆ្លុះបញ្ចាំងពីការយកចិត្ត ទុកដាក់ក្នុងការជំរុញនវានុវត្តន៍ និងកិច្ចសហការនានានៅក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព។ កម្មវិធីសន្និសីទ ប្រចាំឆ្នាំនេះ ជំរុញទៅលើការលើកកម្ពស់ការវិនិយោគផលវិជ្ជមាន និងការកៀរគរថវិកាបន្ថែមចូលទៅក្នុងប្រព័ន្ធ អេកូឡូស៊ីដែលផ្តោតទៅលើសង្គម និងបរិស្ថាន។

លោក Daniel Nugraha នាយកប្រចាំប្រទេសនៃអង្គការស្វីសខន់ថាក់ បានមានប្រសាសន៍ថា “អង្គការស្វីសខន់ថាក់ និងសហគ្រិនខ្មែរ ពិតជាមានមោទកភាពជាខ្លាំងដែលឃើញកម្មវិធីសន្នីសិទCAMESCO24 វិវត្តន៍ទៅជាវេទិកាដ៏សំខាន់មួយសម្រាប់ប្រព័ន្ធអេកូឡូស៊ីសហគ្រិននៅកម្ពុជា។ កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ បានបង្ហាញឱ្យឃើញពីថាមពលនៃភាពជាដៃគូក្នុងការជំរុញឱ្យមានផលវិជ្ជមានពិតប្រាកដ។ យើងទាំងអស់គ្នាសង្ឃឹមថា អ្នកចូលរួមទាំងអស់បានទទួលចំណេះដឹងដ៏មានតម្លៃពីកិច្ចពិភាក្សា ក៏ដូចជាបន្សល់ទុកនូវស្មារតីបំផុសគំនិតដើម្បីបន្តជំរុញនវានុវត្តន៍ និងការរីកចម្រើននៅក្នុងប្រព័ន្ធអេកូឡូស៊ី។”

គួរកត់សម្គាល់ ក្នុងឆ្នាំ២០២៤ កម្មវិធីសន្និសីទមានប្រធានបទចំនួនពីរ៖ ប្រធានបទទី១ “ផ្តោតលើការបង្កើន ថាមពលដើម្បីកសាងសេដ្ឋកិច្ចដែលមានផលវិជ្ជមាន” និងប្រធានបទទី២ “ផ្តោតទៅលើការបង្កើនថាមពលដើម្បី ជំរុញប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព”។ ជាលទ្ធផលក្រុមប្រឹក្សាវិនិយោគ ត្រូវបានប្រកាស អាចតម្រង់ទិស និងផ្តល់ យោបល់ជូនវិនិយោគិនក្នុងតំបន់ដែលចង់ធ្វើការវិនិយោគដើម្បីផលវិជ្ជមាននៅក្នុងប្រទេសកម្ពុជា។

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        252
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm